Saturday, June 11, 2016

កំណាព្យខ្ញុំ "#rbu_787_គុណអ្នកស្រែ"

កំណាព្យខ្ញុំ "#rbu_787_គុណអ្នកស្រែ" បានទទួលការសរសើរឲ្យតម្លៃផង និង រងការរិះគន់ផង។ លោក វេជ្ជបណ្ឌិតមួយរូបបានសរសេរយ៉ាងនេះ៖

"Heng Somony ៖
ពិតជាស្តេចកំណាព្យសម័យនេះមែន!!!"

ប៉ុន្តែ ប្អូនម្នាក់បានទិទៀនកំណាព្យខ្ញុំ "គុណអ្នកស្រែ" យ៉ាងនេះ ៖

"Ah Vin Sloy៖
កំណាព្យ(អ៊ី)ចឹងសោះសុទ្ធតែរក្សាសិទ្ធិ៍"។

ខ្ញុំបានឆ្លើយតបយ៉ាងគួរសមថា ៖

"រៀនមិនទាន់ដល់មិនស្គាល់តម្លៃ។ ខ្មែរគួរតែរៀនបង្កើនគុណភាពនៃស្នាដៃរបស់ខ្លូន ដើម្បីយល់អំពីតម្លៃនៃស្នាដៃរបស់ខ្លួន ទើបអាចយល់អំពីតម្លៃនៃស្នាដៃរបស់អ្នកដទៃ បើពុំនោះទេ នឹងវិលវល់តែនឹងរឿងកញ្ឆក់កណ្ដៀត ដូចភ្លេងចម្រៀងខ្លះសព្វថ្ងៃ ឲ្យប្រទេសដទៃមើលងាយខ្មែរ។"

ការទិទៀនគឺជាការគាំទ្រម្យ៉ាងពីមុំអវិជ្ជមាន ពីព្រោះនឹងអាចទិទៀនបាន អ្នកទិទៀនបានដាក់ចិត្តអានពិនិត្យរួចទៅហើយ។ ប៉ុន្តែសមត្ថភាពនៃការយល់និងការវិនិច្ឆ័យត្រឹមត្រូវ ជារឿងមួយទៀត។ តាមពិតទៅ អ្វីដែលប្អូន Ah Vin Sloy បានលើកឡើងនេះពុំអាចចាត់ចូលក្នុងកម្រិត"ទិទៀន" ទេ ប៉ុន្តែ វាចូលទៅទើរត្រឹម"ក្នុងមុំផ្ដុចឬក្ដិច"។

ការទិទៀនមានលក្ខណៈ"គំនិតជ្រៅ"។ ក្នុងវប្បធម៌បស្ចិមប្រទេស ការទិទៀនមានមុំបន្ថែមគ្នា។ គឺគេលើកនិយាយអំពីចំណុចល្អ វិជ្ជមាន និង អត្ថប្រយោជន៍ ផង និង ចំណុចខ្វះចន្លោះជាមួយមតិកែលម្អ ផង។

ទោះជាគាំទ្រឬទិទៀន ខ្ញុំសូមអរគុណទាំងអស់គ្នា។

COMMENTS:

Kong Visal
ទោះធ្ងន់ស្រាលយ៉ាងណា ក៏ជាអ្វីដែលខ្លួនបានធ្វើ ចំណែកអ្នករិះគន់ខ្លះ មិនទាន់មានស្នាដៃជាដុំកំភួនអ្វីទេ

Leng Chanrasmey
តាមមើលគាត់មិនសូវយល់ពីនយ័នៃពាក្យរក្សាសិទ្ធ ទេបង !

Puthpong Sao:
ពិតមែន  ប្អូន។

អូរ អក្ខរា
Brother

Pisey Mam
ខ្ញុំសូមសរសើរដោយស្មោះចំពោះស្នាដៃរបស់លោកពូ។ពេលខ្ញុំសូត្រកំណាព្យលោកពូម្ដងៗមានអារម្មណ៍រំភើប។

Ah Vin Sloy:
សន្តិ បច្ចំ ខម័ង ប្រែថា វាសនាជាអនាគត បាបកម្មជាការប្រព្រឹត្ត ព្រហ្មលិខិតជាពេលវេលា។ចូរពិចារណា

Moha Prom
សត្វពស់ដែលគ្មានពិស ក្បាលរបស់វាមិនសូវមានលំនឹងឡើយ ( ល្ងីល្ងើ ៗៗ ) ។ ឯស្វាស្ទាវ ៗ ក៏មិនសូវស្គាល់មែកឈើងាប់ដែរ ។

ស្អីគេជាព្រហ្មលិខិត  ? Ah Vin Sloy   !

Heng Somony:
ពិតមែន...!! ជនជាតិខ្មែរគ្រប់សម័យកាលសំបូរអ្នកមានសមត្ថភាពណាស់ មិនថាក្មេងឫចាស់ទេ ។ សម័យនេះ ខ្ញុំធ្លាប់ឃើញតែស្នាដៃតែងកំណាព្យ រឿងខ្លី និង ប្រលោមលោក របស់លោកគ្រូ Puthpong  ក្នុង facebook ថាល្អ លឿន និង គ្រប់ជ្រង់ជ្រោយ តែឥឡូវមានប្អូន Ah Vin Sloy អះអាងថាអាចធ្វើបានល្អ និង លឿនជាងលោកគ្រូទៅទៀត ។ សូមប្អូនបង្ហាញស្នាដៃអោយសាធារណះជនបានឃើញ និង អបអរសាទរផង ។

Puthpong Sao:
គ្រាន់តែឃើញរបៀបប្រើពាក្យ អក្ខរាវិរុទ្ធ និង ឈ្មោះ Ah Vin Sloy ប៉ុណ្ណេះ គេស្គាល់ប្អូននេះថាជា មនុស្សគិតងាយនិយាយធូរ រួចទៅហើយ។

No comments:

Post a Comment