Monday, June 27, 2016

នេះជាវីដេអូ អំពីការដាក់ឆ្អឹងសន្លាក់ត្រគាកសិប្បនិមិត្ត

នេះជាវីដេអូ អំពីការដាក់ឆ្អឹងសន្លាក់ត្រគាកសិប្បនិមិត្តផ្លាស់ជំនួសឆ្អឹងសន្លាក់ត្រគាកធម្មជាតិដែលខូច (ដោយ គ្រោះថ្នាក់ដួល ឬ ជំងឺ ...)។

* ដំណាក់ទី១៖ ពិនិត្យស្ថានភាពបុរេសល្យកម្ម

- ឆ្លុះថតមើលស្ថានភាព ទីតាំង ទិសមុំ ឆ្អឹងដែលខូច ចំណុចត្រូវវះធ្វើ)
- ចាក់ថ្នាំសណ្ដំត្រឹមចង្កេះចុះក្រោម ខ្លះសណ្ដំឲ្យសន្លប់ទាំងមូល
- វះស្បែក ញែកបើកមុខ ទុកចំហដោយឧបករណ៍
- ប្រើរណារអគ្គិសនីអារកាត់ក្បាលឆ្អឹងតាមស្ថានភាពជាក់ស្ដែង យកវាចេញ
- ប្រើឧបករណ៍រំលីងកន្លុករន្ធឆ្អឹងផាល ដាក់ក្បាលកន្លុកសិប្បនិមិត្តចូល
- ប្រើឧបករណ៍ខួងរៀវចោះរន្ធខាងក្នុងដងឆ្អឹងភ្លៅ ដាក់ឆ្អឹងសិប្បនិមិត្តចូល
- ដាក់គម្របក្បាលឆ្អឹងភ្លៅ រួចដាក់ភ្ជាប់នឹងកន្លុករន្ធឆ្អឹងផាល
- ដាក់ភ្ជាប់ទុយោបង្ហូរឈាមមុខរបួសចូលថង់ប្លោកទទួល
- ដេរបិទភ្ជិតស្បែក ប្រើបង់ស្អិតពិសេសបិទពីលើមុខស្បែករង្វះ ខ្លះគេកឹប

* ដំណាក់ទី២៖ អ្វីៗរួចរាល់ នៅតែត្រូវតាមដានស្ថានភាពវិវត្តន៍

- ការលាងរបួស (ពីរថ្ងៃធ្វើម្ដង)
- ការប្រើថ្នាំបំបាត់ការឈឺចាប់ (បញ្ចូលជាមួយសេរ៉ូមឬលេប)។
- រយៈពេល២សប្ដាហ៍អាចកាត់ថ្នេរបាន (ថ្នេរត្រូវកាត់ចន្លោះៗ ទុកចុងសង្ខាង បើឃើញ របួសសះជាប់ល្អ អាចកាត់ទាំងអស់)។
- អ្នកជំងឺអាចចេញទៅផ្ទះ តាំងពីក្រោយការវះកាត់១សប្ដាហ៍
- ប្រើថ្នាំ អង់ទីប៊ីយ៉ូទីក (សម្លាប់មេរោគ លើមុខរបួសក្នុងក្រៅនិងសម្លាប់វា) និងអាណាល់ហ្សេហ្ស៊ិក (បំបាត់/បន្ថយការឈឺចាប់)។
- ការហ្វឹកហាត់ប្រាណធ្វើចលនាតាមដំណាក់ៗ (ករណីខ្លះ អ្នកជំងឺអាចហាត់ដើរថ្នមៗតាំងពីថ្ងៃទី២)

http://medicalvideos.us/videos/5297/total-hip-replacement-surgery-medical-animation

No comments:

Post a Comment