Wednesday, June 29, 2016

‪#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ទសវត្សរ៍៥០ "អំពីខ្មែរសេរី និងយួនហាណូយ"


ព្រះសារលិខិត សម្តេចព្រះនរោត្តមសីហនុ ផ្ញើជូនជនរួមជាតិ ទសវត្សរ៍៥០ អំពីខ្មែរសេរី និងយួនហាណូយ
ជនរួមជាតិជាទីសេ្នហា!
ក្នុងសប្តាហ៍មុននេះ មានកងទ័ពខ្មែរសេរី ដែលមានទាហានយួនលាយឡំជាមួយផង បានយកខិតប័ណ្ណ និងលិខិតផ្សេងៗ មកបាចសាចនៅក្នុងខេត្តរតនគីរីយើង។ លុះបំពេញបេសកកម្មរបស់គេរួច គេក៏ថយចូលទៅក្នុងប្រទេសយៀកណាមខាងត្បូងវិញ។
ចលនា ខ្មែរសេរី គ្មានគោលបំណងអ្វីក្រៅអំពីធ្វើឲ្យខ្លួនខ្ញុំវិនាសអន្តរាយ ខ្ចាត់ខ្ចាយ ឆ្ងាយអំពីការបម្រើមាតុភូមិ និងការពារប្រជាជាតិ។
ដើម្បីសម្រេចនូវគោលបំណងនេះ គេបានធ្វើការឃោសនា ពោរពេញអន្តរប្រទេស គេ ជេរប្រមាថ គេសំអុយ គេពោលបង្កាច់ គេបង្ខូចកិត្តិនាមខ្ញុំ គ្មានឈប់ឈរសោះ គេធ្វើឲ្យខ្ញុំឈឺចាប់ក្នុងចិត្តគំនិតពន់ពេកណាស់ ដោយចោទខ្ញុំថា ខ្ញុំគិតតែស៊ីផឹក រាំច្រៀង និយមស្រី និងស្រា ពុំនឹកគិតដល់ក្តីវេទនា នៃរាស្រ្តរួមជាតិសោះ។ ចំពោះសេចក្តីចោទនេះ ខ្ញុំបានសូមឲ្យរាស្រ្ត និងព្រះសង្ឃ លោកវិនិច្ឆ័យច្រើនដងហើយ ដោយខ្ញុំ ពុំមានជីវភាពលួចលាក់អាថ៌កំបាំងអ្វីសោះទេ ហើយខ្ញុំពុំមែនដកដង្ហើមដោយ ខ្យល់បរទេស ដូចពពួកសឹង ង៉ុកថាញ់នោះទេ ដូច្នេះ បើខ្ញុំហើយបានប្រព្រឹត្តអាក្រក់ ដូចខ្មែរ សេរី ចៅទប្រកាន់ខ្ញុំមែន រាស្រ្តនឹងព្រះសង្ឃក៏គង់តែជ្រាប ពុំចាំបាច់ ខ្មែរសេរី វាឲ្យសញ្ញាណ (Signaler)នោះទេ។
ខ្មែរសេរី នេះ វាចោទប្រកាន់ខ្ញុំទៀតថា ខ្ញុំជាអ្នកប្រើអំណាចផ្តាច់ការ ជិះជាន់ សង្កត់សង្កិនប្រជាជនរួមជាតិ។ វាថា ខ្ញុំបង្ខំឲ្យប្រជាជាតិកាន់លទ្ធិទាសភាព ដោយគ្មានសិទ្ធិបង្កើត គណបក្សប្រឆាំង ហើយមានសិទ្ធិតែលិតបាតជើង នៅក្រោមល្អធូលីព្រះបាទ។ បើខ្ញុំហើយ មានអំនាចបំបាត់សិទ្ធិគណបក្សមែន ថ្មើរណេះ គណបក្សប្រជាជន និង កាសែតគេ គឺ(មិត្តភាព ប្រជាជន ឯកភាព L Observateur។ល។ ពុំមានជីវិតរស់រវើកទេ។
ចំពោះពាក្យចោទមកខ្ញុំ ថាខ្ញុំបង្ខំឲ្យគេឯងរស់នៅតែបាតជើងខ្ញុំ ខ្ញុំសូមយកអស់លោក អ្នក ដែល កំពុងតែអាននេះ ធ្វើកសិណសាក្សី វិនិច្ឆ័យចុះថា តើការណ៍នេះ ពិតឬពុំពិត?។ ម្យ៉ាងទៀត ខ្ញុំសូមរំលឹកថា បើខ្ញុំជាមនុស្សស្រវឹងនឹងបុណ្យស័ក្តិ អំណាចមែន ខ្ញុំពុំរត់ចាក ចោលមកុដរាជ្យ និងទីនាយករដ្ឋមន្រ្តីទេ។
ខ្មែរសេរី វាចោទខ្ញុំទៀតថា ខ្ញុំបានដឹកនាំជាតិឲ្យទៅកាន់ទីមហន្តរាយ ក្រីក្រ វេទនា កាន់តែខ្លាំង ដោយដើរថយក្រោយ ពុំឲ្យមានអរ្យធម៌ វឌ្ឍនធម៌ ក្នុងសេដ្ឋកិច្ច សិក្សាធិការ សង្គមកិច្ច សុខាភិបាល។ល។សោះ។
ចំពោះស្ថានភាពចំរើនជឿនលឿនទៅមុខរបស់ប្រទេសយើងនេះ ប្រជាជាតិយើង ទើប តែនឹងបានទទួលសេចក្តីវិនិច្ឆ័យយ៉ាងច្បាស់លាស់ អំពីលោក Gouverneur General Leon Oignon ដែលលោកបាននៅក្នុងប្រទេសយើងយូរខែ ឆ្នាំ ហើយស្គាល់ស្ថានភាពប្រទេសខ្មែរច្បាស់ ក្នុងសម័យដែលខ្មែរ ពុំទាន់បានឯករាជ្យបរិបូណ៌ ហើយជាពិសេសទៅទៀត អស់លោកអ្នក ទើបនឹងបានទទួលនូវសេចក្តីវិនិច្ឆ័យយ៉ាងច្បាស់លាស់របស់ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន ប្រជាមានិត និងលោកសេនាប្រមុខចេន យី ដែលជាតំណាង មហាប្រជាជាតិ១ មានសមត្ថភាពពេញទី ដើម្បីពិនិត្យកិច្ចការដឹកនាំជាតិ និងកសាងជាតិ នៃ រដ្ឋាភិបាលនានាក្នុងអាស៊ី ព្រោះនៅក្នុងទ្វីបអាស៊ីនេះ គ្មានប្រជាជាតិណាចេះធ្វើការកសាងជាតិ ដោយវិន័យតឹងតែង ដោយល្បឿនលឿន ហើយដោយបញ្ចេញលទ្ធផលជាក់ស្តែងសម្បើមជាងចិនប្រជាមានិតទេ។
ខ្មែរសេរី ដែលគេចង់ហូតជីវិតខ្ញុំពេកទៅ គេស៊ូធ្វើបាបជាតិឯង ដោយចូលសមាគមជាមួយប្រទេសថៃ និងយៀកណាមខាងត្បូង និងសកម្មភាពពន្លិចអព្យាក្រឹតភាពរបស់ខ្មែរ ដែលជាមូលដ្ឋាន និងមធ្យោបាយតែមួយ សម្រាប់ទ្រទ្រង់ឯកភាពនិងសាមគ្គីធម៌ សេរីភាព និងឯករាជ្យរបស់ជាតិ របស់រដ្ឋកម្ពុជាយើង។
ជនរួមជាតិជាទីស្នេហា!
ដោយពពួកសឹង ង៉ុកថាញ់ នេះ ពុំបញ្ចប់សកម្មភាពធ្វើបាបខ្ញុំ និងប្រទេសយើងសោះ ខ្ញុំបានសូមឲ្យរដ្ឋាភិបាល និងរដ្ឋសភាយើង ប្រកាសជាឱឡារឹករួចទៅហើយ ចំពោះពិភព លោកថា យើងខ្ញុំសូមបញ្ចប់សកម្មភាពរបស់ពួកខ្មែរសេរី និងចៅហ្វាយគេ គឺថៃឡង់ដ៍ និង យៀកណាមខាងត្បូង ដែលជាសកម្មភាពផ្តល់ក្តីលំបាក មិនចេះចប់ឲ្យប្រទេសខ្ញុំ និងខ្លួនខ្ញុំនេះ ដោយយើងខ្ញុំបើកសិទ្ធិឲ្យពពួកខ្មែរសេរី និងចៅហ្វាយគេទំាងពីរ ប្រទេសនេះ ស្នើយោបល់ប្រ ជារាស្រ្តខ្មែរផ្ទាល់ នៅក្នុងផ្ទៃរាជាណាចក្រនេះ ដោយប្រជាមតិ(referendum) ដែលរដ្ឋាភិបាល និងរដ្ឋសភា សង្គមរាស្រ្តនិយម សូមប្រគល់ការត្រួតត្រាមើលខុសត្រូវពេញទី ទៅអង្គការអន្តរ ជាតិណាមួយ ព្រមទំាងទៅថៃឡង់ដ៍ និងយៀកណាមខាងត្បូងនេះឯង។
ពពួក ខ្មែរសេរី សឹង ង៉ុកថាញ់ និងប្រទេសថៃឡង់ដ៍ យៀកណាមខាងត្បូង ដែលខ្លួន អួតអាងថា ខ្លួននិយមលទ្ធិប្រជាធិបតេយ្យបរិសុទ្ធ ពុំព្រម ហើយពុំមានសេចក្តីក្លាហាន ចូលមករកចាញ់ឈ្នះ នឹងខ្ញុំ ដោយលើកបញ្ហាការវិវាទ រវាងយើងនេះ ជូនប្រជារាស្រ្តខ្មែរ ជាង៤លានប្លាយនាក់ វិនិច្ឆ័យផ្ទាល់សោះ។
គេទទូចត្រឹមតែមធ្យោបាយ ផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ ផ្ទុយនឹងបញ្ចសីលា ផ្ទុយនឹង ច្បាប់អន្តរជាតិ។
សកម្មភាពដ៏លាមក គួរឲ្យខ្ពើមរអើមរបស់ពួកសឹង ង៉ុកថាញ់នេះ ខ្ញុំពុំអាចធន់ទ្រាំទទួលអយុត្តិធម៌ របស់វាតទៅមុខបានទេ។
ខ្ញុំសូមជនរួមជាតិទំាងឡាយមេត្តាអាណិតចិត្តខ្ញុំផង ដែលពុំមែនជាព្រះអង្គ ហើយជាមនុស្សធម្មតា ដែលគ្មានកម្លាំងខាងផ្លូវចិត្តគ្រប់គ្រាន់ ដើម្បីធន់ទ្រាំនឹងអយុត្តធម៌និងអរិភាពរបស់សត្រូវ។
កាលខ្ញុំនៅក្នុងរាជសម្បត្តិ ខ្ញុំបានទទួលអយុត្តិធម៌ជាច្រើនប្រការអំពីពួកសឹង ង៉ុកថាញ់ និងពពួកនិស្សិតខ្លះ។
ខ្ញុំឈឺចាប់ពន់ពេកណាស់ បានជារាជបេសកកម្មចប់កាលណា ខ្ញុំចាកចោលរាជសម្បត្តិ នេះ ដោយគ្មានស្តាយ។
ក្រោយមកទៀត ប្រជារាស្រ្ត និងប្រទេសតម្រូវឲ្យខ្ញុំបម្រើ ឲ្យខ្ញុំដឹកនាំ និងការពារ ខ្ញុំក៏ចេះតែខិតខំ បំពេញកិច្ចការនោះ ដូនតាមការចាំបាច់ ដោយគ្មានចំណេញអត្ថប្រយោជន៍ អ្វីសោះឡើយ សម្រាប់ខ្លួនឯង វៀរលែងតែទុក្ខក្រៀមក្រំ ក្តីវេទនា លំបាក គ្រប់បែបយ៉ាង។
រង្វាន់តែម្យ៉ាង ដែលខ្ញុំបានទទួល គឺសេចក្តីស្នេហា និងកត្តញ្ញូរបស់ជនរួមជាតិភាគ ច្រើន (ប្រហែល៩០ភាគរយ)។
តែពេលនេះ ខ្ញុំមានសេចក្តីនឿយណាយ ក្នុងជីវភាពនយោបាយនេះណាស់ ដែលខ្ញុំ ជាប់ឃុំ(Prisonner) នៅក្នុងជីវភាពនយោបាយនោះ ជិត២០ឆ្នាំហើយ ពុំមានសម្រាកសោះ។
ខ្ញុំសូមជនរួមជាតិ ទទួលសេចក្តីស្នេហាជាទីបំផុតអំពីខ្ញុំ។
ន. សីហនុ
(ដកស្រង់ពីសៀវភៅ វត្តមានជប៉ុន នៅកម្ពុជា ក្នុងសង្រ្គាមលោកលើកទី២)
khmersme
ខ្មែរស្មេរ(www.Khmersme.com) ជាគេហទំព័រ ដែលមិនធ្វើនយោបាយ មិនបម្រើនយោបាយ តែរិះគន់នយោបាយ។ ខ្មែរស្មេរ ក៏ជាគេហទំព័រប្រកបដោយវិជ្ជាជិវៈ មិនលម្អៀង និងប្រមូលផ្តុំទៅដោយឯកសារ ជាតិ និងអន្តរជាតិ សម្រាប់ជាចំណេះដឹងដល់មិត្តអ្នកអាន ផងដែរ។
Get Updates
Subscribe to our e-mail newsletter to receiv ដល់២១ ខែមេសា ឆ្នាំ១៩៦៩។
ប៉ុលពត ប្រាប់ប្រធានាធិបតីចិន ហួ គួហ្វីង (Huo Guofeng) ពីល្បិចកលយួន ដែលចង់លេបយកកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧

រូបថត សម្ដេចព្រះ នរោត្តម សីហនុ និង ប្រធានាធិបតីអាមេរិក John F. Kennedy នៅ នូវ យក ឆ្នាំ១៩៦១


No comments:

Post a Comment