Saturday, June 18, 2016

អំពី ‪#‎ផ្នែកសិក្សាធិការជាតិ‬ មុន ថ្ងៃទី១៧មេសា១៩៧៥

អំពី ‪#‎ផ្នែកសិក្សាធិការជាតិ‬ មុន ថ្ងៃទី១៧មេសា១៩៧៥
*បឋមសិក្សា Établissement Primaire
(ច្បាប់កំណត់អាយុចូលរៀនក្នុងវ័យ៧ឆ្នាំ ជាទូទៅ។ ភាគតិចណាស់បានចូលរៀនក្នុងអាយុ៦ឆ្នាំ)
- ទី១២ កុមារដ្ឋាន = ថ្នាក់ទី១ ឥឡូវ
- ទី១១ បរិវចនដ្ឋាន = ... ២ ...
- ទី១០ អាទិកដ្ឋាន = ... ៣ ...
- ទី៩ មជ្ឈិមដ្ឋានទី១ = ... ៤ ...
- ទី៨ មជ្ឈិមដ្ឋានទី២ = ... ៥ ...
- ទី៧ ឧត្តមដ្ឋាន = ... ៦ ...
(កាលដើមបណ្ដាឆ្នាំ១៩៥០ប្លាយ ជាប់ certificat ធ្វើគ្រូបឋមសិក្សាបាន ពីព្រោះរៀនជាភាសាបារាំងសុទ្ធពីកុមារដ្ឋាន លើកលែងតែមុខវិជ្ជាខ្មែរ)
* មធ្យមសិក្សា Établissement Secondaire
** អនុវិទ្យាល័យ (បឋមភូមិ Premier Cycle)
- ទី៦ ទំនើបជាតិ Classe de Sixième Moderne Nationale
- ទី៥ ទំនើបជាតិ
- ទី៤ ទំនើបជាតិ
- ទី៣ ទំនើបជាតិ (ប្រលងមធ្យមសិក្សាបឋមភូមិ ឌីប្លូម)
** វិទ្យាល័យ (ទុតិយភូមិ Deuxième Cycle)
- ទី៦ ទំនើបជាតិ
- ទី៥ ទំនើបជាតិ
- ទី៤ ទំនើបជាតិ
- ទី៣ ទំនើបជាតិ (ប្រលងមធ្យមសិក្សាបឋមភូមិ ឌីប្លូម D.E.S.P.C. Diplôme d'Etude Secondaire du Premier Cycle)
--* ថ្នាក់មនុស្សជាតិ Classe d'Humanité
(លែងមានមុខវិជ្ជា វេយ្យាករណ៍ និងសរសេរតាមសូធ្យ/អាន នៅមាន តែងសេចក្ដី) មានពីរថ្នាក់៖
- ទី២ ទំនើបជាតិ
- ទី១ ទំនើបជាតិ (ប្រលងមធ្យមសិក្សាទុតិយភូមិ"ភាគទី១" បាក់អង Baccalauréat de la Première Partie)
--* ថ្នាក់អរិយធម៌ Classe de Civilisation
(លែងមានតែងសេចក្ដី ប៉ុន្តែរៀន អរិយធម៌ បែបជា Dissertation ដូចមហាវិទ្យាល័យ) មានមួយថ្នាក់៖
- ថ្នាក់បញ្ចប់ (ពុំមែន'ទីបញ្ចប់'ទេ) Classe Terminale ឬហៅ ថ្នាក់អរិយធម៌ classe de civilisation (ប្រលងមធ្យមសិក្សាប័ត្រទុតិយភូមិ "ភាគទី២" បាក់ឌុប Baccalauréat de la Deuxième Partie)។
* ឧត្តមសិក្សា Établissement Tertiaire (តតិយភូមិ) Troisième Cycle ឬ សកលវិទ្យាល័យ៖ មហាវិទ្យាល័យ... គិតជា ឆ្នាំ"សិក្សា"ទី...។
- បើមហាវិទ្យាល័យនីតិសាស្ត្រ(ច្បាប់)និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានគិតជា Cycle de Capacité, de License, de Doctorat។
នៅសាលាច្បាប់នេះ៖
- Cycle de Capacité សម្រាប់អ្នករាជការ/រដ្ឋការ ... សូម្បីតែ គ្រូបង្រៀនបឋមសិក្សាដែលបម្រើការបាន៥ឆ្នាំ អាចដាក់ពាក្យសុំធ្វើតិស្ត ចូលរៀន cycle នេះបាន។
- Cycle de License សម្រាប់និស្សិតណាដែល ក្នុងរយៈពេល៤ឆ្នាំសិក្សា រៀនបានលទ្ធផលតែ 12 Inscriptions បានបរិញ្ញាបត្រ។
- និស្សិតណាដែលបញ្ចប់ការសិក្សា៤ឆ្នាំបាន 16 Inscriptions នោះ គេអនុញ្ញាតឲ្យ ឬ មានសមត្ថភាពរៀនទៅ Cycle de Doctorat ថ្នាក់បណ្ឌិត បានអាហារូបករណ៍ទៅសិក្សាបរទេស។
កំណត់៖ កាលទសវត្សរ៍ទី៦០ ការប្រលង Bac/Bacc គេហៅម្យ៉ាងទៀតថា bachot ។ ចាស់ៗណាមានកូនប្រលងជាប់ ឌីប្លូមក្ដី បាក់ក្ដី មានមុខមាត់កិត្តិយសណាស់ ហើយនិយាយថា កូនអ្នកនេះអ្នកនោះ ជាប់ឌីប្លូម ជាប់បាសូត៍។ ឌីប្លូមប្រលងចូលរៀនច្បាប់គ្រូបឋមសិក្សាបាន។ បើអ្នកបានជាប់អាហារូបករណ៍ ចូលរៀនសាលាគរុវិជ្ជា(គ្រូបឋមសិក្សា)កំពង់កន្ទួត (ខាងកើត កំពង់ទួល ស្ពាន៧មករា ផ្លូវជាតិលេខ៣ សព្វថ្ងៃ) មានឈ្មោះល្បីណាស់។
ឆ្នាំខ្លះ ជាប់ បាក់អង មានសំណាងបានចូលរៀនជាគរុនិស្សិតសាស្ត្រាចារ្យ នៅ សាលាគរុវិជ្ជា។
រូបថត៖ អគារ(និងគ្រឹះស្ថានឧត្តមសិក្សា)សាងសង់ជាស្ថាបត្យកម្មទំនើបរំលេច អត្តសញ្ញាណនិងកិត្យានុភាពជាតិខ្មែរក្នុងសម័យសង្គមរាស្ត្រនិយម មុនឆ្នាំ១៩៧០។



No comments:

Post a Comment