Wednesday, June 15, 2016

នៅក្នុងការប្រកួត

នៅក្នុងការប្រកួត ការចាប់ផ្ដើមអាចជាកំណត់ប្រមើលដល់ការឈ្នះឬចាញ៉ ប៉ុន្តែ គឺចុងបញ្ចប់ទេដែលជាអ្នកសម្រេចលើអ្នកឈ្នះឬអ្នកចាញ់នោះ។

In a competition, the start might be the precursor of the win or loss, but it's the end that determines the winner or loser.

Dans un match, le commencement puisse être le diseur de la victoire ou la défaite, mais c'est la fin qui proclame le vainqueur ou le vaincu.

មានឧទាហរណ៍ ទាំងក្នុងកំណត់ប្រវត្តិសាស្ត្រ ទាំងក្នុងព្រឹត្តិការណ៍កីឡា SEA GAMES លើកទី២៨ នៅសិង្ហបុរី ។

ទាហានកំណែនខ្មែរក្នុងកងទ័ពបារាំងច្បាំងនឹងអាឡឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១និងទី២ នៅអឺរ៉ុប៖

ទាហានខ្មែរបានប្រយុទ្ធក្នុងសមរភូមិយ៉ាងក្លៀវក្លា។ អ្នកណាស្លាប់ដួលទៅ ឯអ្នកនៅរស់សម្រុកចូល។ ពេលប្ដូរវេនគ្នាមកសម្រាក មេទ័ពបារាំងនិងខ្មែរឲ្យទាហានកម្សាន្តលេងបាល់ទាត់។ ខ្មែរទាត់បាល់បានល្អណាស់ បារាំងសរសើរ។ ប៉ុន្តែ នៅចុងវគ្គ ឬ ជិតចប់ការប្រកួត ខ្មែរក៏តាំងលែងសកម្ម ប្រហែសនិងប្រហោង ...។

នៅពេលចប់សង្គ្រាម បារាំងឈ្នះ អ្នកណាស្លាប់ គេធ្វើកំណត់ស្ថិតិ អ្នកគេមិនស្គាល់ "យុទ្ធជនអញ្ញាតិ" គេបញ្ចុះក្នុងផ្នូររួមដូចអ្នកបាត់ខ្លួនរកមិនឃើញមានឧទ្ទិសក្នុង Le Tombeau pour les Soldats Inconnus ឬ  Tomb for the Unknown Soldiers.

ឯអ្នកនៅរស់ក៏ត្រូវបារាំងបញ្ជូនតាមកប៉ាល់ត្រឡប់មកកម្ពជាវិញ។ មកដល់កំពង់ផែសមុទ្រក្រុងព្រៃនគរ ទឹកដីកម្ពុជាក្រោមក្លាយជាបំណែកនៃសហព័ន្ធឥណ្ឌូចិនបារាំង ទាហានខ្មែរមួយចំនួនបែរជានាំគ្នាចុះពីកប៉ាល់ ធ្វើដំណើរដោយខ្លួនឯងរៀងៗខ្លួនទៅរកស្រុកកំណើត ដោយមិននៅរង់ចាំរៀបរយឲ្យបារាំងហៅឈ្មោះផ្ទៀងផ្ទាត់តាមបញ្ជី ដូច្នេះក៏បាត់អត្ថប្រយោជន៍ដែលត្រូវបានពីពលិកម្មក្នុងចម្បាំងរបស់ខ្លួន។

ខុសពីខ្មែរដែលពុំមាននិស្ស័យអែបអបផ្គាប់ផ្គុននោះ យួននៅអែបផ្គាប់ផ្គុនកៀកជាប់នឹងបារាំង និងបានប្រយោជន៍ ... រហូតដល់យួនបោកបារាំងយកបានទឹកដីកម្ពុជាក្រោមទំហំ ៦០,០០០ គីឡូម៉ែត្រក្រឡានិងកោះត្រល់ ជាកេរជាប់កម្មឲ្យយួនតាមជាន់កកម្ពុជាដល់សព្វថ្ងៃ។

ឧទាហរណទី២ គឺនៅឯការប្រកួតកីឡាបាល់ទាត់ SEA GAMES លើកទី២៨ នៅសិង្ហបុរី៖

ពេលប្រកួតដំបូង ខ្មែរធ្វើបានល្អឈ្នះហ្វ៊ីលីពីន ៣ - ១។ ដល់ការប្រកួតលើកទី២ ទី៣ និងទី៤ រៀងគ្នាជាមួយ ឥណ្ឌូនេស៊ី គេស៊ី ៦ - ១, សិង្ហបុរី គេស៊ី ៣ - ១ និង ម្យ៉ាន់ម៉ា/ភូមា គេតាមពី ០ - ២ ដេញមក ១ - ៣ និងតាមទាន់នៅពីរបីមុនចប់ការប្រកួត ៣ - ៣។

នៅឯការប្រកួតដើមវគ្គជាមួយប្រទេសទាំងនេះ ខ្មែរធ្វើបានល្អខ្លាំងណាស់។ ប៉ុន្តែ នៅចុងវគ្គឬចុងការប្រកួតនីមួយៗ ខ្មែរបែរជាព្រលែងដៃប្រឡោះជើងប្រហែសឲ្យប្រហោង ខ្វះវិន័យផ្លូវចិត្ត បង្កើតការស្ដាយនៅក្រោយអស់ពេលប្រកួត ទើប "ដឹងខ្លួនខុសហួសពេលកែ" ដូចតែសិស្សប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០១៤។

No comments:

Post a Comment