Wednesday, June 29, 2016

#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២


‪#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២
សម្តេចព្រះ នរោត្តម សីហនុ ប្រមុខរដ្ឋខ្មែ ដែលខ្លាចថា ប្រទេសអាព្យាក្រឹតរបស់ព្រះអង្គ នឹងត្រូវបង្វែរឲ្យទៅជាលាវទី២ ឬជាយួនផង បានមកដល់ក្រុងមូស្គូកាលពីម្សិលមិញ (ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៧០ មុនថ្ងៃរដ្ឋប្រហារ៤ថ្ងៃ) ក្នុងបំណងតាមសង្កត់មេដឹកនាំសូវៀត ឲ្យបញ្ចុះបញ្ចូលយួនខាងជើង និងយៀកកុង ឲ្យចេញពីដីខ្មែរ។
មុនពេលទៅដល់រដ្ឋធានីសូវៀត មានដំណឹងពីភ្នំពេញថា បានទុកឱកាសដល់ថ្ងៃអាទិត្យ ដើម្បីឲ្យពួកយួនកុំម្មុយនីស្ត ដកកងទ័ពរបស់គេទំាងអស់ពីទឹកដីខ្មែរ។ ឱសានវាទ ដែលប្រកាស ឡើងដោយនាយករដ្ឋមន្រ្តីលន់នល់ អគ្គមេបញ្ចាការកងទ័ពជាតិនេះ បានមកដល់កាលកំណត់ នៅពេលហ្វូងប្រជារាស្រ្តខ្មែរ បន្តការវាយកម្ទេចសង្កាត់យួនដ៏ធំនៅភ្នំពេញ។
មុននឹងចេញពីក្រុងប៉ារីស សម្តេចសីហនុ បានមានបន្ទូលថា ព្រះអង្គនឹងស្នើផងដែរទៅភាគីចិន ដើម្បីឲ្យទូន្មានយួនខាងជើង និងយៀកកុង ឲ្យដកកងទ័ពថយ ឬចេញពីទឹកដីកម្ពុជា។ ព្រះអង្គបានពណ៌នាអំពីអព្យាក្រឹតរបស់មក្ពុជាថា ជាលក្ខខណ្ឌចាំបាច់សម្រាប់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជា។ ព្រះអង្គមានបន្ទុលទៀតថា បើកម្ពុជាដូរនយោបាយ កម្ពុជា មុខជានឹងក្លាយទៅជាប្រទេសលាវទី២ ឬយួនខាងត្បូងទី២ មិនខានឡើយ។ សម្តេចមានព្រះ បន្ទូលបន្តថា ព្រះអង្គនឹងមិនតតាំងជាមួយនឹងការដណ្តើមយករបស់ពួកខាងស្តាំទេ បើកងទ័ព និងប្រជារាស្រ្តខ្មែរស្រឡាញ់ពួកគេនោះ ប៉ុន្តែ កម្ពុជា អាចនឹងទៅជាលាវទី២។
ក្នុងបទសម្ភាសន៍តាមវិទ្យុ និងទូរទស្សន៍កាលពីម្សិលមិញ ព្រះអង្គបានមានបន្ទូលថា មេដឹក នាំស្តាំនិយមបំផុត អាចមានលទ្ធភាពធ្វើរដ្ឋប្រហារប្រឆាំងព្រះអង្គ ដើម្បីអូសទាញប្រទេស ទៅ រកភាគីអាមេរិកកាំងវិញ។ ព្រះអង្គ ត្រូវបានស្វាគមន៍នៅទីក្រុងម៉ូស្គូ ដោយប្រធាន ប៉ូដហ្គ័រនី។ អ្នកសង្កេតការណ៍កត់សម្គាល់ថា ពួករដ្ឋទូតបានទៅផ្តុំគ្នានៅអាកាសយានដ្ឋាន ដោយមាន ទំាងអ្នកការទូតយួនខាងជើង និងរដ្ឋាភិបាលបដិវត្តន៍យៀកកុង ព្រមទំាងភារធារីចិនផងដែរ។ សហភាពសូវៀត ដែលគំាទ្រយ៉ាងម៉ឺងម៉ាត់ដល់គោលជំហររបស់យួនកុម្មនីស្តនៅឥណ្ឌូចិន ហើយព្រមជាមួយគ្នានេះ ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយសម្តេចនរោត្តមសីហនុ បានស្ថិត ក្នុងភាពទើសទ័ល។ អ្នកសង្កេតការណ៍ បានសង្ស័យថា ក្រែងវិមានក្រឹមឡាំង អាចជៀសវាង ការជិតស្និទ្ធ ជាមួយស្តេចអព្យាក្រឹតនេះ។
(ដកស្រង់ពីសៀវភៅ វិបត្តិកម្ពុជា ជាមួយទំនាក់ទំនងបរទេស)

រូបថត ទី១ ព្រះករុណា នរោត្តម សីហនុ និងឯកអគ្គរដ្ឋទូតអាមេរិក កិណ្ណេត្ស ឃ្វិន ទី២ ប្រធានាធិបតីអាមេរិក រីឆឹដ និក្សឹន និងប្រធានប្រេស៊ីដ្យូមនៃអតីតសូវៀត នីគីតា គ្រូស្ហឆេហ្វ 



No comments:

Post a Comment