#លិខិតរបស់លោក_BREVIE ស្តីពីប្រជុំកោះនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩
លិខិតរបស់អគ្គទេសាភិបាចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ ស្តីពីប្រជុំកោះនៅកម្ពុជា
ទីចាត់ការ នៃកិច្ចការសាធារណៈ
លេខៈ ៨៦៧-API
ទីចាត់ការ នៃកិច្ចការសាធារណៈ
លេខៈ ៨៦៧-API
កម្មវិត្ថុៈ កោះទំាងឡាយនៅឈូងសមុទ្រសៀម
ហាណូយ ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩
អគ្គទេសាភិបាលឥណ្ឌូចិន
នាយទាហានជាន់ខ្ពស់ នៃកងអាសាកិត្តិយស
ផ្ញើជូន
លោកទេសាភិបាលកូសាំងស៊ីន នៅសាយហ្គន
អគ្គទេសាភិបាលឥណ្ឌូចិន
នាយទាហានជាន់ខ្ពស់ នៃកងអាសាកិត្តិយស
ផ្ញើជូន
លោកទេសាភិបាលកូសាំងស៊ីន នៅសាយហ្គន
ខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកជ្រាបថា ខ្ញុំទើបបានធ្វើការពិនិត្យមើល តាមនីតិវិធី នូវបញ្ហាថ្មីមួយ ស្តីពីកោះទំាងឡាយនៅក្នុងឈូងសមុទ្រសៀម ដែលការកាន់កាប់ ត្រូវបានជំទាស់រវាងប្រទេសកម្ពុជា និងកូសាំងស៊ីន។
សភាពការណ៍ នៅក្នុងចង្កោមកោះនេះ ដែលស្ថិតនៅដង្ហែគ្នា តាមបណ្តោយឆ្នេរសមុទ្រ កម្ពុជា ហើយដែលមានកោះមួយចំនួនស្ថិតនៅយ៉ាងជិតនៃឆ្នេរសមុទ្រនោះ ដែលមានដីដុះ បានបន្តរហូតដល់បច្ចុប្បន្ន ដោយត្រូវតែភ្ជាប់គ្នាទៅនឹងឆ្នេរសមុទ្រ នៃប្រទេសកម្ពុជានៅក្នុងអនាគតមួយដ៏ជិតៗនេះ ចំពោះកោះទំាងនេះ មានភាពចាំបាច់សមហេតុសមផល និងតាមលក្ខណៈភូមិសាស្រ្ត ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ប្រទេសនេះ។
ខ្ញុំយល់ឃើញថា ពិតជាមិនអាចទៅរួចទេ ដោយទុកឲ្យស្ថិតស្ថិរយូរអង្វែងបាន នូវកាលៈទេសៈ ដែលមានស្រាប់ ដែលបង្ខំឲ្យអ្នកស្រុកនៅកោះទំាងនេះ នៅក្នុងការជួបប្រាស្រ័យទាក់ទង ដែលជួនកាលត្រូវបង់ខាតក្នុងការធ្វើដំណើរ ឆ្លងកាត់យ៉ាងវែងមួយតាមទឹក ដីកម្ពុជា ទៅឲ្យរដ្ឋការកូសាំងស៊ីននោះឡើយ។
ដោយហេតុនេះ ខ្ញុំបានសម្រេចថា កោះទំាងអស់ ដែលស្ថិតនៅខាងជើងនៃខ្សែកាត់ កែងទៅឆ្នេរសមុទ្រទៅនឹងឆ្នេរសមុទ្រ ដែលចេញដំណើរពីព្រំដែនរវាងប្រទេសកម្ពុជា និងកូសាំងស៊ីន ហើយបង្កើតបានជាមុំ១៤០G ជាមួយទិសខាងជើង នៃខ្សែវ័ណ្ឌស្របទៅតាមផែនទី ដែលភ្ជាប់ជាឧបសម្ព័ន្ធនេះ ចាប់ពីពេលនេះតទៅ និងត្រូវគ្រប់គ្រងដោយប្រទេសកម្ពុជា។ អាណាព្យាបាល នឹងទទួលបន្ទុក ជាពិសេសបញ្ហាប៉ូលីស នៃកោះទំាងនេះ។
កោះទំាងអស់ ដែលស្ថិតនៅខាងត្បូងនៃខ្សែនេះ ដោយរួមទំាងកោះភូក្វុក(កោះត្រល់)ទំាងមូល នឹងបន្តគ្រប់គ្រងដោយកូសាំងស៊ីន។ គេបានព្រមព្រៀងរួចហើយ ខ្សែកម្រិតព្រំដែន ដែលបានកំណត់ព័ទ្ធតាមទិសខាងជើង នៃកោះភូក្វុក ដោយឆ្លងកាត់ចម្ងាយ៣គ.ម ពីចំណុច នៃឆ្នេរខាងជើងបំផុត នៃកោះនេះ។
អំណាចរដ្ឋបាល និងប៉ូលីស នៅលើកោះទំាងនេះ នឹងត្រូវបានបែងចែកយ៉ាងច្បាស់លាស់ រវាងកូសាំងស៊ីន និងប្រទេសកម្ពុជា ធ្វើយ៉ាងណា ដើម្បីជៀសវាងនូវការឈ្លោះគ្នានៅក្នុងពេលអនាគត។
ប្រាកដហើយថា គឺនៅមានតែបញ្ហារដ្ឋបាល និងប៉ូលីសតែប៉ុណ្ណោះ ហើយបញ្ហា ដែលស្ថិតនៅក្នុងចំណុះទឹកដី នៃកោះទំាងនេះ ត្រូវរក្សាតុកទំាងស្រុង។
ប្រាកដហើយថា គឺនៅមានតែបញ្ហារដ្ឋបាល និងប៉ូលីសតែប៉ុណ្ណោះ ហើយបញ្ហា ដែលស្ថិតនៅក្នុងចំណុះទឹកដី នៃកោះទំាងនេះ ត្រូវរក្សាតុកទំាងស្រុង។
សូមលោក ទទួលបន្ទុកចាត់ចែង ដើម្បីឲ្យសេចក្តីសម្រេចរបស់ខ្ញុំ ទទួលបាននូវការអនុវត្តន៍ជាបន្ទាន់។
ខ្ញុំសូមលោក ផ្តល់ដំណឹងដល់ខ្ញុំ ស្តីពីការទទួលលិខិតនេះ។
ខ្ញុំសូមលោក ផ្តល់ដំណឹងដល់ខ្ញុំ ស្តីពីការទទួលលិខិតនេះ។
ហត្ថលេខា
BREVIE
BREVIE
(ដកស្រង់ពីសៀវភៅ ព្រំដែន នៃប្រទេសកម្ពុជា អតីតសហព័ន្ធឥណ្ឌូចិន) bywww.khmersme.com
No comments:
Post a Comment