#គេស្គាល់ខ្មែរក្រោមខុសពីយួននៅត្រង់ ខ្មែរក្រោមហៅឈ្មោះភូមិឃុំស្រុកខេត្តនៅកម្ពុជាក្រោមជាឈ្មោះខ្មែរ ឯយួនមិនស្គាល់ឈ្មោះជាភាសាខ្មែរទេ ពីព្រោះ ជាទូទៅ យួនរស់ផ្ដុំគ្នានៅតាមទីប្រជុំជន ឯខ្មែររស់នៅតាមភូមិឃុំស្រុកខេត្តទាំងឡាយ តាំងពីតំណដូនតាខ្មែររៀងដរាបមក។
Chan Srey:
អរគុណចំពោះទស្សនគតិនិងសច្ចវាចា របស់លោកគ្រូ ខាងលើណាស់(y)! ដ្បិតថាគ្រួសារខ្មែរក្រោមសុទ្ធតែមាន កម្មសិទ្ធិដីធ្លីផ្ទាល់ខ្លួនគ្រប់ក្រុមគ្រួសារ ទោះតិចឬច្រើនជាង គ្នាក៏ដោយ។ រីឯ ចំណែកយួនវិញ គ្រួសារពួកគេភាគច្រើន លើសលុបពុំមានដីស្រែចម្ការដែលជាកេរដូនតាគេទេ។ ព្រោះហេតុអ្វីបានពួកគេពុំមានដីស្រែចម្ការដូចខ្មែរ??? ចំពោះបញ្ហានោះលោកគ្រូពិតជាយល់ច្បាស់ណាស់ហើយ !
ហេតុនោះទោះជា ខ្មែរក្រោមបាននិងកំពុងរស់នៅក្រោម អាណានិគមយួនក៏ដោយ ក៏កូនចៅខ្មែរក្រោមក៏នៅតែមាន មោទនភាព ចំពោះឧត្តមគតិ និងការរក្សាកេរដំណែលរបស់ បុព្វបុរសខ្លួនដើម្បីទុកចែកជូនដល់កូនចៅគ្រប់ជំនាន់ជាបន្តបន្ទាប់ដើម្បី ជីវិតនិងជីវភាពនៃការរស់នៅឲ្យមានភាពធូរ ស្រាល ជាច្រើនដែរ យ៉ាងហោចណាស់ក៏មានដី សម្រាប់ សាងសង់ផ្ទះនៅដែរ។ មិនដូចប្រជាជននៅកម្ពុជាខ្លះដែល ជាម្ចាស់ប្រទេសម្ចាស់ទឹកដីតែខ្លះរកដីរកផ្ទះនៅពុំមាននឹងគេ នោះទេ !!!
Puthpong Sao:
Chan Srey ឪពុកខ្ញុំមានចំណែកដីកេរអាករស្រែចម្ការនៅ កម្ពុជាក្រោម។ សូម្បីតែយួនកុម្មុយនិស្តបានសម្លាប់លោក ជាគ្រូអនុវិទ្យាល័យ ក្នុងខែធ្នូ១៩៧០ក៏ដោយក៏បងប្អូននៅតែ ផ្ដាំឲ្យម្ដាយខ្ញុំទៅយកផលរាល់ឆ្នាំ។ ប៉ុន្តែម្ដាយខ្ញុំមិនដែលទៅ យកទេរហូតដល់ពេលគាត់ចែកឋានកាល២០១២ ដោយប្រាប់ឲ្យពួកគាត់យកចែកគ្នាទៅ។
Chan Srey:
ឱ! នោះហើយគឺជាសក្ខីភាព នៃមោទនភាពរបស់កូនចៅ ខ្មែរក្រោម ដែលមាន បុព្វបុរសដូនតាមានព្រហ្មវិហារធម៌ តែងនឹកគិតនិងចាត់ចែងបែងចែក កេរដំណែលដែលគាត់ មានទុកដល់កូនចៅរបស់គាត់ចានិច្ច ទោះថា យើងទទូល យកឬមិនទទូលយកក៏ដោយក៏ពួកគាត់នៅតែបំពេញកាតព្វកិច្ច និងភារកិច្ចជាដូនតា ជាឪពុកម្តាយរបស់ពួកគាត់បាន ពេញល្អជានិច្ច
រូបថត ព្រះសង្ឃពុទ្ធសាសនិកដុតខ្លួនតវ៉ាប្រឆាំងការធ្វើទុក្ខបុកម្នេញដោយរដ្ឋការយួនខាងត្បូងកាលទសវត្សរ៍ទី៦០។
No comments:
Post a Comment