Monday, June 13, 2016

#វិមាន_ព្រះបាទ_នរោត្តម នៅព្រៃនគរ


វិមាន ព្រះបាទ នរោត្តម នៅមហាវិថី ព្រះនរោត្តម កណ្ដាលក្រុង ព្រៃនគរ។ យួនបានប្លន់យកនិងដូរឈ្មោះអស់ហើយ។
Kim Thong TO added 3 new photos.
13 June 2015 at 08:03 ·
វិមាន "នរោត្តម" ស្ថិតនៅទីក្រុងព្រៃនគរ ដែលឥឡូវគេប្តូរទៅជាទីក្រុង ហូជីមិញ ។
ឆ្នាំ ១៨៦៧ បារាំងកាន់កាប់កម្ពុជាក្រោមទាំងស្រុង ។ លោក ឡាក្រង់ឌីយ៊ែ (La Grandière) ចាប់ផ្តើមបញ្ជាឲ្យសាងសង់វិមានថ្មីសម្រាប់ ទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ។
ឆ្នាំ១៨៧១ ទើបសង់រួចស្រេច នឹងដាក់ឲ្យប្រើ ។ ផ្លូវនៅចំពីមុខ ក៏បានដាក់ឈ្មោះជា មហាវិថី "នរោត្តម" ដែរ ដែលឥឡូវគេប្តូរទៅជា ផ្លូវ ឡេយ្វឹន(Le Duan)
ថ្ងៃ៩/៣/១៩៤៥ ជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើ កូសាំងស៊ីន ហើយដេញបារាំងចេញពីវិមានមរោត្តម
ខែ ៩/១៩៤៥ ជប៉ុនចាញ់សង្គ្រាមលោក ទី២ ។ បារាំងវិលត្រឡប់មកវិញ រហូតដល់ ឆ្នាំ១៩៥៥
ឆ្នាំ ១៩៥៥ លោក ង៉ោឌិញយៀម ឡើងធ្វើជាប្រមុខរដ្ឋ នៃ"រដ្ឋវៀតណាម" ជំនួសអធិរាជ បាវដាយ, ហើយប្តូរឈ្មោះវិមាននរោត្តម ទៅជា “វិមានឯករាជ្យ” ។
ឆ្នាំ ១៩៧៥ យួនកុម្មុយនិស្តខាងជើងចូលព្រៃនគរ (Saigon) ហើយប្តូរឈ្មោះ វិមាននរោត្តម ទៅជា “សាលបង្រួបបង្រួម” (Reunification Hall - Hội trường Thống Nhất)

រូបថត ទី១ វិមានព្រះនរោត្តម ក្នុងទម្រង់រូបដើម ទី២ យួនកែប្ដូរបំបាត់ទម្រង់ដើម ទី៣ ង៉ូ ឌិនយៀមប្រធានាធិបតីយួនខាងត្បូងឆ្នាំ១៩៥៥ ដែលកាន់សាសនាគ្រឹស្ត ជួបព្រះសង្ឃខ្មែរក្រោម។ ង៉ូ ឌិនយៀម នេះ បានធ្វើទុក្ខបុកម្នេញលើព្រះសង្ឃនិងពុទ្ធសាសនាខ្មែរក្រោមយ៉ាងខ្លាំង ។


No comments:

Post a Comment