Wednesday, June 29, 2016

‪#‎ឯកសារកម្រវត្តិសាស្ត្រ‬ "ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់"




‪#‎ឯកសារកម្រវត្តិសាស្ត្រ‬ "ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់"
ព្រះរាជសារព្រះករុណា ព្រះបាទនរោត្តមសីហនុ ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់
នរោត្តមសីហនុ នៃកម្ពុជា
ប៉េកាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤
ខ្ញុំមានកិត្តិយស សូមជម្រាបជូននូវការពិតអំពីកម្ពុជាក្រោមម្តងទៀត និងអំពីកោះ ត្រល់ ព្រមទំាងបន្ទាត់ប្រវីយេ(Ligne Brevie) Brevie ជាឈ្មោះលោកអគ្គទេសាភិបាល បារាំង ដែលត្រួតត្រាឥណ្ឌូចិនបារាំងសែស ខ្មែរ វៀតណាម និងលាវ។
អំពីកម្ពុជា ក្រោមៈ ខ្ញុំបានជម្រាបច្រើនលើកមកហើយ នូវការពិតជាប្រវត្តិសាស្រ្ត អំពីបញ្ហាកម្ពុជាក្រោម។ តែដោយនៅពេលនេះ មានមារ សត្រូវ នរោត្តមសីហនុ នៅក្រៅប្រ ទេស និងក្នុងប្រទេស បានចោទប្រកាន់ខ្ញុំថា ក្បត់ជាតិ លក់ទឹកដីឲ្យបារាំង និងវៀតណាម ខ្ញុំសូមបន្ថែម នូវសេចក្តីដូចខាងក្រោមនេះ។
កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និងកោះត្រល់នោះទេ។ ខ្ញុំមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ ថាមិនចេះស្រលាញ់ជាតិ នោះទេ។ ខ្ញុំសូមលើកមកជម្រាបអំពីគ្រួសារខ្ញុំ។
នៅសតវត្សរ៍ទី២០ គ្រួសារខ្ញុំ ទទួលរងនូវទុក្ខវេទនាដោយសារកម្ពុជាក្រោម។ ខ្មែរ កម្ពុជាក្រោមជាច្រើន បានសុំឲ្យមាខ្ញុំ(ឪពុកមា) តស៊ូទាមទារកម្ពុជាមកបញ្ចូលជាមួយកម្ពុជាលើវិញ។ លោកមានត្រកូលនរោត្តម ហើយព្រះអង្គសុគត ដោយធ្វើអត្តឃាតចងព្រះសុរង(ចងក)។
មូលហេតុនៃការធ្វើអត្តឃាតនេះ គឺបណ្តាលមកពីព្រះអង្គមានការឈឺចាប់ក្នុងហរទ័យ និងការអៀនខ្មាសដោយសារការខិតខំទាមទារកម្ពុជាពីបារាំងសែស មិនទទួលបានជោគជ័យ។ ព្រះអង្គសុចិត្តធ្វើពលីកម្មរហូតដល់ជីវិត។
ខ្មែរកម្ពុជាក្រោម ឡើងចុះដំនាក់ជីតាខ្ញុំផ្ទាល់ ព្រះនាមព្រះនរោត្តម សុធារស ហើយ សុំឲ្យព្រះនរោត្តមសុធារស សន្យាថា នៅពេលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គត្រូវ ទាមទារកម្ពុជាក្រោមពីបារាំងសែសមកឲ្យកម្ពុជាលើវិញ កុំឲ្យបានទៅវៀតណាម។ ព្រះនរោត្តមសុធារស បានសន្យាជាមួយខ្មែរកម្ពុជាក្រោមទំាងនោះថា បើបារាំងថ្វាយព្រះរាជ សម្បត្តិមកឲ្យព្រះអង្គ ក្រោយពីព្រះករុណា ព្រះបាទស៊ីសុវត្ថិចូលទិវង្គត ព្រះអង្គនឹងទាមទារពីបារាំងឲ្យទាល់តែបានកម្ពុជាក្រោមមកភ្ជាប់ជាមួយនឹងកម្ពុជាលើវិញ ដូចបុរាណសម័យ។
ពេលនោះ បារាំងសែសគិតគូរថ្វាយរាជបល័ង្គមកសាខាច្បងនរោត្តមវិញ បានសេចក្តីថា ក្រោយពីព្រះបាទស៊ីសុវត្ថិ នឹងថ្វាយព្រះនរោត្តមម្នាក់ឡើងគ្រងរាជ្យសម្បត្តិ។ បារាំង បានប៉ាន(គូរ)ប្រះឆាយាលក្ខណ៍ ព្រះនរោត្តមសុធារស ដើម្បីដាក់តាំង នៅពេលព្រះអង្គឡើងគ្រងរាជ្យ។ ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថា នៅពេលព្រះអង្គឡើង សោយរាជ្យ ព្រះអង្គនឹងទាមទារកម្ពុជាក្រោមពីបារាំងវិញភ្លាម បារាំងសែសក៏សម្រេចឈប់ ថ្វាយ ព្រះនរោត្តមសុធារស សោយរាជ្យ ហើយយកព្រះឆាយាលក្ខណ៍ព្រះអង្គដែលប៉ានរួចហើយ ទៅទម្លាក់នៅក្នុងទន្លេចតុ(បួន)មុខ។ ព្រះនរោត្តម សុធារស ក៏អស់រាជ្យសម្បត្តិ ដោយសេចក្តីស្នេហាជាតិរបស់ព្រះអង្គ។
(… )
ចំពោះខ្ញុំ ក្រោយពីបារាំងសែសថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀមណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើងតទៅទៀតបាន។ ហេតុដូច្នេះហើយ បានជាខ្ញុំសុំឲ្យបណ្តាប្រទេសនានាទទួលស្គាល់ជាផ្លូវការ នូវព្រំដែនកម្ពុជានាបច្ចុប្បន្កាល។ ខ្ញុំសូមបញ្ជាក់ថា នេះ មិនមែនមានន័យថា ខ្ញុំសុខចិត្តផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀត ណាមទេ។ ការពិត គឺសុំគេ កុំឲ្យលេបត្របាក់ជាបន្តទៅទៀតនូវ ទឹកដីកម្ពុជា ដែលតូច ណាស់ទៅហើយ គឺសុំឲ្យឈប់ត្រឹមហ្នឹងហើយ ត្បិតនៅពេលនោះ ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះសេះ កោះអន្តតាយ និងកោះដែល នៅជិតកែបពីកម្ពុជា។
ដូច្នេះ ខ្ញុំសូមជនរួមជាតិ មេត្តាបែងចែកឲ្យច្បាស់លាស់ពីៈ
ក.នរោត្តម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុផលអំពី កម្ពុជាក្រោម កោះត្រល់ បានទៅបារាំង ឬវៀតណាមនោះទេ។
ខ.យើងមិនភ្លេចភ្លាំងថាយើងខ្សោយ កងទ័ពយើងមានចំនួនតិចជាងគេ ហើយយើង ត្រូវបញ្ឈប់ប្រទេសធំៗទំាងអស់ហ្នឹង កុំឲ្យវាទទន្រ្ទានយកទឹកដីយើងសព្វថ្ងៃនេះទៀតទេ។ យើងខ្លាចទឹកដីយើង កាន់តែរួញតូចទៅៗ។
នៅសតវត្សរ៍ទី២១នេះ ទឹកដីយើងបានបាត់បងរួចទៅហើយ។ ប្រជារាស្រ្ត ដែលធ្លាប់ តែធ្វើស្រែចម្ការ ពីដូនតាមកនៅលើទឹកដីរបស់ខ្លួន បានត្រូវវៀតណាមប្រកាសថាជាទឹកដី របស់គេ។ លោកមេធាវី Michel Buisson របាយការណ៍របស់ឥស្សរជន និស្សិត ជាច្រើន សុទ្ធតែបានបង្ហាញនូវការបាត់បង់ទឹកដី។ ចំណែករដ្ឋអំណាចនៅតាមព្រំដែនវិញ គ្នាពុំហ៊ាន ធ្វើអត្ថាធិប្បាយអ្វីទេ។
ដូច្នេះ នាបច្ចុប្បន្នកាលនេះ យើងបែកបាក់គ្នាទៅហើយ រវាងអ្នកដែលនិយាយថា កម្ពុជាចំណេញទឹកដី (រហូតចំណេញទឹកជូនប្រជារាស្រ្តប្រើប្រាស់ទៀត) និងអ្នកដែលយល់ ឃើញថា ទឹកដីកម្ពុជា បានត្រូវគេលេបត្របាក់ ជាច្រើនណាស់ទៅហើយ។ ការពិត វាយ៉ាង ណាទៅ?។ បច្ចុប្បន្ននេះ ខ្ញុំមិនធ្វើជាចៅក្រមកាត់សេចក្តីថា ខាងណាខុស ខាងណាត្រូវទេ។ ដោយហេតុនេះហើយ បានជាខ្ញុំមិនត្រឡប់ទៅកាន់មាតុប្រទេសវិញ។ ខ្ញុំសុំទោសផងចុះ ពីព្រោះការពិត យើងមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ខ្ញុំសូមដកខ្លួនសិន ហើយសុំ កុំឲ្យចោទថា ខ្ញុំក្បត់ជាតិ។
ខ្ញុំមិនដែលក្បត់ជាតិម្តងណាទាល់តែសោះ ក្នុងមួយជីវិតខ្ញុំនេះ។ ផ្ទុយទៅវិញ ខ្ញុំមានតែកា
រពារជាតិមិនដែលឈប់ឈរ។ កូនចៅ ចៅទួត ដែលសព្វថ្ងៃរស់ នៅសហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រ្តាលី ។ល។ ហើយដែលមានសេរីភាព បានផ្ញើអ៊ីមេលមកខ្ញុំ កោតសរសើរសម្តេចឪ សម្តេចតា សម្តេចតាទួត ថាខែងរែងមែន មិន ដែលលះបង់ឧត្តមប្រយោជន៍ជាតិ បូរណភាពទឹកដីទេ។ សម្តេចតា សម្តេចតាទួត ជាអ្នក ស្នេហាជាតិដ៏បរិសុទ្ធ ចំណាស់នៅក្នុងប្រវត្តិសាស្រ្ត។
ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ បើមានកិច្ចការអ្វី ដែលអយុត្តិធម៌ចំពោះខ្ញុំទៀត ខ្ញុំនឹងមិន នៅស្ងៀមទេ គឺខ្ញុំតស៊ូជាដរាប រហូតដល់អវសាន្តនៃជីវិត។ ប៉ុន្តែ ខ្ញុំសូមជនរួមជាតិ មេត្តា យោគយល់ និងអភ័យទោស ដោយខ្ញុំមិនអាចចូលទៅក្នុងប្រទេសជាតិវិញ ត្បិតអយុត្តិធម៌ មានច្រើនណាស់ចំពោះខ្ញុំ។ ខ្ញុំនឹងធ្វើការតាមព្រះនរោត្តមយុគន្ធរ ដែលការពារឯករាជ្យ ការពារបូរណភាពទឹកដី ហ៊ានប្រឆាំងជាមួយបារាំងសែស ហើយដែលត្រូវបារាំងសែសនិរទេស ព្រះអង្គទៅនៅឯបរទេស រហូតដល់ព្រះអង្គសុគត។
សូមអរគុណជាអនេកប្បការ
នរោត្តម សីហនុ
...
khmersme
ខ្មែរស្មេរ(www.Khmersme.com) ជាគេហទំព័រ ដែលមិនធ្វើនយោបាយ មិនបម្រើនយោបាយ តែរិះគន់នយោបាយ។ ខ្មែរស្មេរ ក៏ជាគេហទំព័រប្រកបដោយវិជ្ជាជិវៈ មិនលម្អៀង និងប្រមូលផ្តុំទៅដោយឯកសារ ជាតិ និងអន្តរជាតិ សម្រាប់ជាចំណេះដឹងដល់មិត្តអ្នកអាន ផងដែរ។
- ផែនការធ្វើឃាតប៉ុល ពត និងនួន ជា របស់ មិត្តឈូក និង ច័ន្ទ ចក្រី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧
- ព្រះសារលិខិត សម្តេចព្រះនរោត្តមសីហនុ ផ្ញើជូនជនរួមជាតិ ទសវត្សរ៍៥០ អំពីខ្មែរសេរី និងយួនហាណូយ
- សៀម កាឡៃប្រវត្តិសាស្រ្ត នៅសម័យលង្វែក?
- សម្តេចនរោត្តមសីហនុ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២
- សារទូរលេខ សម្តេចព្រះបាទនរោត្តមសីហនុ ផ្ញើថ្វាយ ព្រះមាតា នារីរ័ត្នកុសុមៈ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ មុនរដ្ឋប្រហារ៥ថ្ងៃ
- ការទាញហេតុផលផ្ទាល់មាត់ និងសាលដីកា អំពីប្រាសាទព្រះវិហារ រវាងខ្មែរ និងសៀមកាលពីថ្ងៃទ១៥ ខែមិថុនា ឆ្នាំ១៩៦២
- ការសន្ទនា រវាងជូ អេនឡាយ និង ផាមវ៉ាន់ដុង នៅប៉េកាំង ពីថ្ងៃទី២០ ដល់២១ ខែមេសា ឆ្នាំ១៩៦៩។
- ប៉ុលពត ប្រាប់ប្រធានាធិបតីចិន ហួ គួហ្វីង (Huo Guofeng) ពីល្បិចកលយួន ដែលចង់លេបយកកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧ឆ្នាំ១៩៧៧

No comments:

Post a Comment