Monday, June 27, 2016

#តើត្រូវធ្វើដូចម្ដេច ?


16 hrs
‪#‎តើត្រូវធ្វើដូចម្ដេច‬ ដើម្បីឲ្យកូនខ្មែរយល់អំពី "តម្លៃនៃពេលវេលា" និងប្ដូរពីទម្លាប់ ដើរមើល ដើរប្រាជ្ញ ឈរមើល ឈរប្រាជ្ញ អង្គុយមើល អង្គុយប្រាជ្ញ លេងមិនដឹងពេល ទៅជា "ធ្វើដោយឧស្សាហ៍"? វាចាំបាច់ត្រូវឆ្លងកាត់ "‪#‎កំណែទម្រង់ជាតិ‬"និង"‪#‎ការអប់រំស៊ីជម្រៅ‬"។
‪#‎កត្តាកំណត់បឋម‬ គឺ ការមានកម្លាំងបញ្ចូលគំនិតថ្មី
- ដើម្បីអាចបញ្ចូលគំនិតថ្មី ទាល់តែកម្លាំងនេះធំជាងចរន្តដែលខ្ទប់ការផ្លាស់ប្ដូូរ
- កម្លាំងនេះធំជាង ទាល់តែមានសំឡេងគាំទ្រច្រើនលប់លើ តាមច្បាប់
- សំឡេងនេះច្រើនលប់លើ ទាល់តែមានអ្នកបោះឆ្នោតមិនបែកខ្ញែក
- ការបោះឆ្នោតមិនបែកខ្ញែកសំឡេង ទាល់តែកម្លាំងគំនិតថ្មីមិនប្រទាញគ្នា
- ផ្លូវរួម មាន - គោលដៅដូចគ្នា មានស្រេច។ ហេតុអ្វីមិនលះអស្មិមានះអំណួត រៀងៗខ្លួនចោល?
(ភាពសុចរិតនៃស្មារតីជាតិ'មិនឱកាសនិយម' ត្រូវតែជាគ្រឹះនៃសកម្មភាព)
‪#‎កត្តាកំណត់បន្ទាប់‬ គឺ អ្វីៗត្រូវឆ្លងកាត់ដំណាក់កាលបញ្ចូលគំនិតថ្មី
- នេះជាដំណាក់កាលស្មុកស្មាញ ដោយត្រូវប្រឈមនឹងចរន្តប្រតិកម្មខ្ទប់
- ភាពនឹងនរនិងរឹងមាំនៃស្មារតីជាតិ'សាមគ្គី' ជាមូលដ្ឋានធានាវិវឌ្ឍន៍
- មោទកភាពនៃជ័យជម្នះនៃបុព្វហេតុវា មិនត្រូវជា"អំណួតឡឺកឡឺយ"ឡើយ
- គឺការអត់ឱន ពុំមែន ការចំអក ទេដែលត្រូវប្រកាន់យកក្នុងស្នារតីគោរពគ្នា
* "‪#‎ឈាមថ្មី‬" ពេលដែលផ្ទះថ្មីគឺជាជម្រកសម្រាប់រូបកាយជាមួយព្រលឹងសុខត្រជាក់នោះ ឈាមថ្មីពុំមែនជាឈាមបង្កើតសរីរសាស្ត្រថ្មី យកមកពីណា ឬក៏ ព្រះណាប្រទាននោះទេ។ ឈាមថ្មីនេះត្រូវការយន្តការចិត្តសាស្ត្រសង្គមនិងនយោបាយស្វ័យបច្ចុប្បន្នការជាប្រចាំ ។
...
* ដើម្បីឲ្យ"កំណែទម្រង់"ជាតិមានដំណើរទៅមុខតាមបរិការវានោះ ត្រូវយល់៖
» ទី១ "តម្លៃនៃពេលវេលា" គឺ ពេលវេលាចាប់ផ្ដើមពីណា ?
- ពេលវេលាដ៏ត្រឹមត្រូវនិងចាំបាច់បំផុតគឺ បច្ចុប្បន្ន ។
- ពេលអនាគត គឺជាពេលនៃការរង់ចាំ ដែលអាចបង្កើតភាពច្រអូស និង ផលវិបាកនានា
» ទី២ ចម្ងាយចរដែលត្រូវគណនាឲ្យច្បាស់លាស់ ធៀបនឹងកម្លាំងប្រតិបត្តិ និងល្បឿនជាក់លាក់
» ទី៣ កម្លាំងប្រសិទ្ធ ពុំអាចមានអ្វីក្រៅពី និង ប្រសើរជាង ភាពស្របនៃមូលដ្ឋានស្មារតីជាឋាមពលបឋម នោះទេ។ ពោលគឺកម្លាំងមិនបែកខ្ញែក
» ទី៤ ភាពស្រុះស្មើសម្រាប់ដំណើរឲ្យដល់គោលដៅ
» ទី៥ អនុវត្តន៍តាមគោលការណ៍និងផែនការប្រតិបត្តស្មើចិត្តនិងស្មើជើង ។
ជាសង្ខេបគឺ "កំណែទម្រង់ជាតិ" តម្រូវតាមបរិបទនិងបច្ចុប្បន្នភាពអន្តរជាតិ និង ចេញពីនេះ គឺ ការអនុវត្តការអប់រំជាតិស៊ីជម្រៅ។

No comments:

Post a Comment