Wednesday, June 29, 2016

Meeting with an American University Lecturer, Poet, Writer Yuoth Lin.


Meeting with an American University Lecturer, Poet/Writer at Lucky Seven.
Yesterday afternoon, I was given an-hour time to meet with an experienced Khmer-born American poet/writer Luoth Yin, lecturer at the Washington University, USA at the Lucky Seven restaurant in front of Cambodiana Hotel. As tri-lingual poets and writers, we talked about things related to poetry, short stories writing and trend on readership here and in the USA where he has lived for more than three decades now.

He kindly gave me a book titled "The Heart's Legacy", the translation of his poetic work into a well-poetically prose English-language book by Dr.John Marston. It was about a long love-correspondences collection in which two Cambodian youth had their stories trailed through, and submerged in, the Khmer Rouge regime.

Also, I was given five Khmer-English books of stories collection published by the Nou Hach Literary Association "Collection of Cambodia Short Fiction" for free distribution.

I gave him my kids' tale "The Young Golden-Furred Squirrel," published by an organization. Years ago, the non(?)-profit organization contacted me for my further submissions of children's tales but I refused on account that I was given just US$ 150 for my work whereas the organization printed it to an amount of more than 10,000 copies in two editions, and even I, as the writer, was asked to pay US$ 1 for each of ten copies of my own work when I needed some for distribution to relatives and friends.

At an international conference of writers hosted by a foreign center a year ago where a representative of the organization was an invitee and I attended, she spoke that her organization had led non-profit activities, even though I myself was asked to pay for some copies of my own work. I felt then that if I had been given time to take the floor, I'd have said, "Everyone working to promote readership in Cambodia, please do not do anything exploiting to the detriment of the writers, such as using the thinly-veiled forum of stories contests and the likes to collect writers' works to publish for their organization's benefit."

Furthermore, my contact was intentionally omitted by the organization in its editions, a thing that was strange and kind of what I'd prefer the word "non-honesty" to dishonesty to express my deception.

To date I've written several good tales for children, short stories, novels, all but two have never been submitted to any contests. Of the two submissions -- both won first prizes -- one is the above-said tale. And another is a short story titled "Destiny Built in Deep Heart from Both Hands" that won first prize at a national-level contest on Children's rights, but not yet published.

The other works, with no pic-illustrations yet, are: Monkey Race-Beaten by Turtle, The Last Runner, A Young Kitten and A young Swan, The Magic Chalk, etc., A short concocted fiction-nonfiction short story: Penchey in Wonderworld, The Discolored Life (novel), ... all in didactic genre.

Beside the works above, I've written more than 500 poems (and 1196 poems as of June 30, 2016), most of them in English and Khmer and some in French on my blogger and Facebook page that have been read in about 70 (seventy) countries of the five continents, though I have not yet compiled them in e-books and print books.

COMMENTS

Puthpong Sao: Thanks to you all for Likes: Sok Kipo, Zenen Dela Cuadra, Dr. Bryan Humphrey, Monghak Yong, Teacher Jing Jing Sar
30 June 2014 at 16:06

Puthpong Sao: Thanks also go to Jennifer Hughes, Sao Samnang, Chakriya Phou for Likes.
30 June 2014 at 23:01

Puthpong Sao: Thank also Sarith Eat and Neang Sopheak for Likes.
1 July 2014 at 00:37

Ravuth Chung: Wow! Are they available in bookstores in PNH?
1 July 2014 at 15:45

Puthpong Sao: The Heart's Legacy is available at bookstores such as The Monument Book.
2 July 2014 at 19:22

Pol Vann Chaom Mony: Bong Puthpong, There are many injustice and hypocrisy in this world, especially in our country, which in contrast to English democracy where the success story of Harry Potter by J. K. Rowling was made either.

Puthpong Sao: Brother Vann Chaom Mony Pol, that's why I feel discouraged in writing and publishing in such rampant piracy and unfair exploitation. I've asked several guys who know the cartoon making. Some expressed their verbal interest, some turned their deaf ears. And that international organisation did ask me to submit my works, but I insisted for dividend-sharing cooperation and they refused, just wanted me to sell at low price. I feel psychologically exhausted.

Puthpong Sao: I remember well words uttered by an English woman, Mrs Jennifer Hughes, then a member of Women International Group, when we met at Costa Coffee for the second time in 2014, where she introduced me to a young American poet/writer/librarian Greg Bem. I showed them my works in my computer and she said if I were in their country "You would earn big, big money" from writing.

Pol Vann Chaom Mony: For the path to success of J.K. Rowling, if I remember correctly according to wikipedia, she started exploiting her writing skill when she lost her job. No printing press agreed to print her short story though, except one almost bankrupted newspaper. I am not sure the intellectual law in England, but I believe she earned the dividend rather than just selling her intellectual rights, because when her novel became popular, the Hollywood would have bought the right from her, not from the company. Otherwise she might not become rich. You are right, their intellectual law is much better.

Puthpong Sao: A publisher in Singapore did ask me several times when I was in hospital ... and recently if I was still interested in publishing my works. But I said couldn't say now when I'd been for surgery. On the other hand, I've hesitated. A Khmer American poet/writer did suggest me to actively engage in writing. He said I'd make myself as a leading writer and poet in modernism.
July 1, 2016

‪#‎លិខិតរបស់លោក_BREVIE‬ ស្តីពីប្រជុំកោះនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩






‪#‎លិខិតរបស់លោក_BREVIE‬ ស្តីពីប្រជុំកោះនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩
លិខិតរបស់អគ្គទេសាភិបាចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ ស្តីពីប្រជុំកោះនៅកម្ពុជា
ទីចាត់ការ នៃកិច្ចការសាធារណៈ
លេខៈ ៨៦៧-API
កម្មវិត្ថុៈ កោះទំាងឡាយនៅឈូងសមុទ្រសៀម
ហាណូយ ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩
អគ្គទេសាភិបាលឥណ្ឌូចិន
នាយទាហានជាន់ខ្ពស់ នៃកងអាសាកិត្តិយស
ផ្ញើជូន
លោកទេសាភិបាលកូសាំងស៊ីន នៅសាយហ្គន

ខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកជ្រាបថា ខ្ញុំទើបបានធ្វើការពិនិត្យមើល តាមនីតិវិធី នូវបញ្ហាថ្មីមួយ ស្តីពីកោះទំាងឡាយនៅក្នុងឈូងសមុទ្រសៀម ដែលការកាន់កាប់ ត្រូវបានជំទាស់រវាងប្រទេសកម្ពុជា និងកូសាំងស៊ីន។
សភាពការណ៍ នៅក្នុងចង្កោមកោះនេះ ដែលស្ថិតនៅដង្ហែគ្នា តាមបណ្តោយឆ្នេរសមុទ្រ កម្ពុជា ហើយដែលមានកោះមួយចំនួនស្ថិតនៅយ៉ាងជិតនៃឆ្នេរសមុទ្រនោះ ដែលមានដីដុះ បានបន្តរហូតដល់បច្ចុប្បន្ន ដោយត្រូវតែភ្ជាប់គ្នាទៅនឹងឆ្នេរសមុទ្រ នៃប្រទេសកម្ពុជានៅក្នុងអនាគតមួយដ៏ជិតៗនេះ ចំពោះកោះទំាងនេះ មានភាពចាំបាច់សមហេតុសមផល និងតាមលក្ខណៈភូមិសាស្រ្ត ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ប្រទេសនេះ។
ខ្ញុំយល់ឃើញថា ពិតជាមិនអាចទៅរួចទេ ដោយទុកឲ្យស្ថិតស្ថិរយូរអង្វែងបាន នូវកាលៈទេសៈ ដែលមានស្រាប់ ដែលបង្ខំឲ្យអ្នកស្រុកនៅកោះទំាងនេះ នៅក្នុងការជួបប្រាស្រ័យទាក់ទង ដែលជួនកាលត្រូវបង់ខាតក្នុងការធ្វើដំណើរ ឆ្លងកាត់យ៉ាងវែងមួយតាមទឹក ដីកម្ពុជា ទៅឲ្យរដ្ឋការកូសាំងស៊ីននោះឡើយ។
ដោយហេតុនេះ ខ្ញុំបានសម្រេចថា កោះទំាងអស់ ដែលស្ថិតនៅខាងជើងនៃខ្សែកាត់ កែងទៅឆ្នេរសមុទ្រទៅនឹងឆ្នេរសមុទ្រ ដែលចេញដំណើរពីព្រំដែនរវាងប្រទេសកម្ពុជា និងកូសាំងស៊ីន ហើយបង្កើតបានជាមុំ១៤០G ជាមួយទិសខាងជើង នៃខ្សែវ័ណ្ឌស្របទៅតាមផែនទី ដែលភ្ជាប់ជាឧបសម្ព័ន្ធនេះ ចាប់ពីពេលនេះតទៅ និងត្រូវគ្រប់គ្រងដោយប្រទេសកម្ពុជា។ អាណាព្យាបាល នឹងទទួលបន្ទុក ជាពិសេសបញ្ហាប៉ូលីស នៃកោះទំាងនេះ។
កោះទំាងអស់ ដែលស្ថិតនៅខាងត្បូងនៃខ្សែនេះ ដោយរួមទំាងកោះភូក្វុក(កោះត្រល់)ទំាងមូល នឹងបន្តគ្រប់គ្រងដោយកូសាំងស៊ីន។ គេបានព្រមព្រៀងរួចហើយ ខ្សែកម្រិតព្រំដែន ដែលបានកំណត់ព័ទ្ធតាមទិសខាងជើង នៃកោះភូក្វុក ដោយឆ្លងកាត់ចម្ងាយ៣គ.ម ពីចំណុច នៃឆ្នេរខាងជើងបំផុត នៃកោះនេះ។
អំណាចរដ្ឋបាល និងប៉ូលីស នៅលើកោះទំាងនេះ នឹងត្រូវបានបែងចែកយ៉ាងច្បាស់លាស់ រវាងកូសាំងស៊ីន និងប្រទេសកម្ពុជា ធ្វើយ៉ាងណា ដើម្បីជៀសវាងនូវការឈ្លោះគ្នានៅក្នុងពេលអនាគត។
ប្រាកដហើយថា គឺនៅមានតែបញ្ហារដ្ឋបាល និងប៉ូលីសតែប៉ុណ្ណោះ ហើយបញ្ហា ដែលស្ថិតនៅក្នុងចំណុះទឹកដី នៃកោះទំាងនេះ ត្រូវរក្សាតុកទំាងស្រុង។
សូមលោក ទទួលបន្ទុកចាត់ចែង ដើម្បីឲ្យសេចក្តីសម្រេចរបស់ខ្ញុំ ទទួលបាននូវការអនុវត្តន៍ជាបន្ទាន់។
ខ្ញុំសូមលោក ផ្តល់ដំណឹងដល់ខ្ញុំ ស្តីពីការទទួលលិខិតនេះ។
ហត្ថលេខា
BREVIE
(ដកស្រង់ពីសៀវភៅ ព្រំដែន នៃប្រទេសកម្ពុជា អតីតសហព័ន្ធឥណ្ឌូចិន) bywww.khmersme.com

#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២


‪#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២
សម្តេចព្រះ នរោត្តម សីហនុ ប្រមុខរដ្ឋខ្មែ ដែលខ្លាចថា ប្រទេសអាព្យាក្រឹតរបស់ព្រះអង្គ នឹងត្រូវបង្វែរឲ្យទៅជាលាវទី២ ឬជាយួនផង បានមកដល់ក្រុងមូស្គូកាលពីម្សិលមិញ (ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៧០ មុនថ្ងៃរដ្ឋប្រហារ៤ថ្ងៃ) ក្នុងបំណងតាមសង្កត់មេដឹកនាំសូវៀត ឲ្យបញ្ចុះបញ្ចូលយួនខាងជើង និងយៀកកុង ឲ្យចេញពីដីខ្មែរ។
មុនពេលទៅដល់រដ្ឋធានីសូវៀត មានដំណឹងពីភ្នំពេញថា បានទុកឱកាសដល់ថ្ងៃអាទិត្យ ដើម្បីឲ្យពួកយួនកុំម្មុយនីស្ត ដកកងទ័ពរបស់គេទំាងអស់ពីទឹកដីខ្មែរ។ ឱសានវាទ ដែលប្រកាស ឡើងដោយនាយករដ្ឋមន្រ្តីលន់នល់ អគ្គមេបញ្ចាការកងទ័ពជាតិនេះ បានមកដល់កាលកំណត់ នៅពេលហ្វូងប្រជារាស្រ្តខ្មែរ បន្តការវាយកម្ទេចសង្កាត់យួនដ៏ធំនៅភ្នំពេញ។
មុននឹងចេញពីក្រុងប៉ារីស សម្តេចសីហនុ បានមានបន្ទូលថា ព្រះអង្គនឹងស្នើផងដែរទៅភាគីចិន ដើម្បីឲ្យទូន្មានយួនខាងជើង និងយៀកកុង ឲ្យដកកងទ័ពថយ ឬចេញពីទឹកដីកម្ពុជា។ ព្រះអង្គបានពណ៌នាអំពីអព្យាក្រឹតរបស់មក្ពុជាថា ជាលក្ខខណ្ឌចាំបាច់សម្រាប់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជា។ ព្រះអង្គមានបន្ទុលទៀតថា បើកម្ពុជាដូរនយោបាយ កម្ពុជា មុខជានឹងក្លាយទៅជាប្រទេសលាវទី២ ឬយួនខាងត្បូងទី២ មិនខានឡើយ។ សម្តេចមានព្រះ បន្ទូលបន្តថា ព្រះអង្គនឹងមិនតតាំងជាមួយនឹងការដណ្តើមយករបស់ពួកខាងស្តាំទេ បើកងទ័ព និងប្រជារាស្រ្តខ្មែរស្រឡាញ់ពួកគេនោះ ប៉ុន្តែ កម្ពុជា អាចនឹងទៅជាលាវទី២។
ក្នុងបទសម្ភាសន៍តាមវិទ្យុ និងទូរទស្សន៍កាលពីម្សិលមិញ ព្រះអង្គបានមានបន្ទូលថា មេដឹក នាំស្តាំនិយមបំផុត អាចមានលទ្ធភាពធ្វើរដ្ឋប្រហារប្រឆាំងព្រះអង្គ ដើម្បីអូសទាញប្រទេស ទៅ រកភាគីអាមេរិកកាំងវិញ។ ព្រះអង្គ ត្រូវបានស្វាគមន៍នៅទីក្រុងម៉ូស្គូ ដោយប្រធាន ប៉ូដហ្គ័រនី។ អ្នកសង្កេតការណ៍កត់សម្គាល់ថា ពួករដ្ឋទូតបានទៅផ្តុំគ្នានៅអាកាសយានដ្ឋាន ដោយមាន ទំាងអ្នកការទូតយួនខាងជើង និងរដ្ឋាភិបាលបដិវត្តន៍យៀកកុង ព្រមទំាងភារធារីចិនផងដែរ។ សហភាពសូវៀត ដែលគំាទ្រយ៉ាងម៉ឺងម៉ាត់ដល់គោលជំហររបស់យួនកុម្មនីស្តនៅឥណ្ឌូចិន ហើយព្រមជាមួយគ្នានេះ ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយសម្តេចនរោត្តមសីហនុ បានស្ថិត ក្នុងភាពទើសទ័ល។ អ្នកសង្កេតការណ៍ បានសង្ស័យថា ក្រែងវិមានក្រឹមឡាំង អាចជៀសវាង ការជិតស្និទ្ធ ជាមួយស្តេចអព្យាក្រឹតនេះ។
(ដកស្រង់ពីសៀវភៅ វិបត្តិកម្ពុជា ជាមួយទំនាក់ទំនងបរទេស)

រូបថត ទី១ ព្រះករុណា នរោត្តម សីហនុ និងឯកអគ្គរដ្ឋទូតអាមេរិក កិណ្ណេត្ស ឃ្វិន ទី២ ប្រធានាធិបតីអាមេរិក រីឆឹដ និក្សឹន និងប្រធានប្រេស៊ីដ្យូមនៃអតីតសូវៀត នីគីតា គ្រូស្ហឆេហ្វ 



‪#‎សម្តេចព្រះ_នរោត្តម_សីហនុ‬ ទសវត្សរ៍៥០ "អំពីខ្មែរសេរី និងយួនហាណូយ"


ព្រះសារលិខិត សម្តេចព្រះនរោត្តមសីហនុ ផ្ញើជូនជនរួមជាតិ ទសវត្សរ៍៥០ អំពីខ្មែរសេរី និងយួនហាណូយ
ជនរួមជាតិជាទីសេ្នហា!
ក្នុងសប្តាហ៍មុននេះ មានកងទ័ពខ្មែរសេរី ដែលមានទាហានយួនលាយឡំជាមួយផង បានយកខិតប័ណ្ណ និងលិខិតផ្សេងៗ មកបាចសាចនៅក្នុងខេត្តរតនគីរីយើង។ លុះបំពេញបេសកកម្មរបស់គេរួច គេក៏ថយចូលទៅក្នុងប្រទេសយៀកណាមខាងត្បូងវិញ។
ចលនា ខ្មែរសេរី គ្មានគោលបំណងអ្វីក្រៅអំពីធ្វើឲ្យខ្លួនខ្ញុំវិនាសអន្តរាយ ខ្ចាត់ខ្ចាយ ឆ្ងាយអំពីការបម្រើមាតុភូមិ និងការពារប្រជាជាតិ។
ដើម្បីសម្រេចនូវគោលបំណងនេះ គេបានធ្វើការឃោសនា ពោរពេញអន្តរប្រទេស គេ ជេរប្រមាថ គេសំអុយ គេពោលបង្កាច់ គេបង្ខូចកិត្តិនាមខ្ញុំ គ្មានឈប់ឈរសោះ គេធ្វើឲ្យខ្ញុំឈឺចាប់ក្នុងចិត្តគំនិតពន់ពេកណាស់ ដោយចោទខ្ញុំថា ខ្ញុំគិតតែស៊ីផឹក រាំច្រៀង និយមស្រី និងស្រា ពុំនឹកគិតដល់ក្តីវេទនា នៃរាស្រ្តរួមជាតិសោះ។ ចំពោះសេចក្តីចោទនេះ ខ្ញុំបានសូមឲ្យរាស្រ្ត និងព្រះសង្ឃ លោកវិនិច្ឆ័យច្រើនដងហើយ ដោយខ្ញុំ ពុំមានជីវភាពលួចលាក់អាថ៌កំបាំងអ្វីសោះទេ ហើយខ្ញុំពុំមែនដកដង្ហើមដោយ ខ្យល់បរទេស ដូចពពួកសឹង ង៉ុកថាញ់នោះទេ ដូច្នេះ បើខ្ញុំហើយបានប្រព្រឹត្តអាក្រក់ ដូចខ្មែរ សេរី ចៅទប្រកាន់ខ្ញុំមែន រាស្រ្តនឹងព្រះសង្ឃក៏គង់តែជ្រាប ពុំចាំបាច់ ខ្មែរសេរី វាឲ្យសញ្ញាណ (Signaler)នោះទេ។
ខ្មែរសេរី នេះ វាចោទប្រកាន់ខ្ញុំទៀតថា ខ្ញុំជាអ្នកប្រើអំណាចផ្តាច់ការ ជិះជាន់ សង្កត់សង្កិនប្រជាជនរួមជាតិ។ វាថា ខ្ញុំបង្ខំឲ្យប្រជាជាតិកាន់លទ្ធិទាសភាព ដោយគ្មានសិទ្ធិបង្កើត គណបក្សប្រឆាំង ហើយមានសិទ្ធិតែលិតបាតជើង នៅក្រោមល្អធូលីព្រះបាទ។ បើខ្ញុំហើយ មានអំនាចបំបាត់សិទ្ធិគណបក្សមែន ថ្មើរណេះ គណបក្សប្រជាជន និង កាសែតគេ គឺ(មិត្តភាព ប្រជាជន ឯកភាព L Observateur។ល។ ពុំមានជីវិតរស់រវើកទេ។
ចំពោះពាក្យចោទមកខ្ញុំ ថាខ្ញុំបង្ខំឲ្យគេឯងរស់នៅតែបាតជើងខ្ញុំ ខ្ញុំសូមយកអស់លោក អ្នក ដែល កំពុងតែអាននេះ ធ្វើកសិណសាក្សី វិនិច្ឆ័យចុះថា តើការណ៍នេះ ពិតឬពុំពិត?។ ម្យ៉ាងទៀត ខ្ញុំសូមរំលឹកថា បើខ្ញុំជាមនុស្សស្រវឹងនឹងបុណ្យស័ក្តិ អំណាចមែន ខ្ញុំពុំរត់ចាក ចោលមកុដរាជ្យ និងទីនាយករដ្ឋមន្រ្តីទេ។
ខ្មែរសេរី វាចោទខ្ញុំទៀតថា ខ្ញុំបានដឹកនាំជាតិឲ្យទៅកាន់ទីមហន្តរាយ ក្រីក្រ វេទនា កាន់តែខ្លាំង ដោយដើរថយក្រោយ ពុំឲ្យមានអរ្យធម៌ វឌ្ឍនធម៌ ក្នុងសេដ្ឋកិច្ច សិក្សាធិការ សង្គមកិច្ច សុខាភិបាល។ល។សោះ។
ចំពោះស្ថានភាពចំរើនជឿនលឿនទៅមុខរបស់ប្រទេសយើងនេះ ប្រជាជាតិយើង ទើប តែនឹងបានទទួលសេចក្តីវិនិច្ឆ័យយ៉ាងច្បាស់លាស់ អំពីលោក Gouverneur General Leon Oignon ដែលលោកបាននៅក្នុងប្រទេសយើងយូរខែ ឆ្នាំ ហើយស្គាល់ស្ថានភាពប្រទេសខ្មែរច្បាស់ ក្នុងសម័យដែលខ្មែរ ពុំទាន់បានឯករាជ្យបរិបូណ៌ ហើយជាពិសេសទៅទៀត អស់លោកអ្នក ទើបនឹងបានទទួលនូវសេចក្តីវិនិច្ឆ័យយ៉ាងច្បាស់លាស់របស់ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន ប្រជាមានិត និងលោកសេនាប្រមុខចេន យី ដែលជាតំណាង មហាប្រជាជាតិ១ មានសមត្ថភាពពេញទី ដើម្បីពិនិត្យកិច្ចការដឹកនាំជាតិ និងកសាងជាតិ នៃ រដ្ឋាភិបាលនានាក្នុងអាស៊ី ព្រោះនៅក្នុងទ្វីបអាស៊ីនេះ គ្មានប្រជាជាតិណាចេះធ្វើការកសាងជាតិ ដោយវិន័យតឹងតែង ដោយល្បឿនលឿន ហើយដោយបញ្ចេញលទ្ធផលជាក់ស្តែងសម្បើមជាងចិនប្រជាមានិតទេ។
ខ្មែរសេរី ដែលគេចង់ហូតជីវិតខ្ញុំពេកទៅ គេស៊ូធ្វើបាបជាតិឯង ដោយចូលសមាគមជាមួយប្រទេសថៃ និងយៀកណាមខាងត្បូង និងសកម្មភាពពន្លិចអព្យាក្រឹតភាពរបស់ខ្មែរ ដែលជាមូលដ្ឋាន និងមធ្យោបាយតែមួយ សម្រាប់ទ្រទ្រង់ឯកភាពនិងសាមគ្គីធម៌ សេរីភាព និងឯករាជ្យរបស់ជាតិ របស់រដ្ឋកម្ពុជាយើង។
ជនរួមជាតិជាទីស្នេហា!
ដោយពពួកសឹង ង៉ុកថាញ់ នេះ ពុំបញ្ចប់សកម្មភាពធ្វើបាបខ្ញុំ និងប្រទេសយើងសោះ ខ្ញុំបានសូមឲ្យរដ្ឋាភិបាល និងរដ្ឋសភាយើង ប្រកាសជាឱឡារឹករួចទៅហើយ ចំពោះពិភព លោកថា យើងខ្ញុំសូមបញ្ចប់សកម្មភាពរបស់ពួកខ្មែរសេរី និងចៅហ្វាយគេ គឺថៃឡង់ដ៍ និង យៀកណាមខាងត្បូង ដែលជាសកម្មភាពផ្តល់ក្តីលំបាក មិនចេះចប់ឲ្យប្រទេសខ្ញុំ និងខ្លួនខ្ញុំនេះ ដោយយើងខ្ញុំបើកសិទ្ធិឲ្យពពួកខ្មែរសេរី និងចៅហ្វាយគេទំាងពីរ ប្រទេសនេះ ស្នើយោបល់ប្រ ជារាស្រ្តខ្មែរផ្ទាល់ នៅក្នុងផ្ទៃរាជាណាចក្រនេះ ដោយប្រជាមតិ(referendum) ដែលរដ្ឋាភិបាល និងរដ្ឋសភា សង្គមរាស្រ្តនិយម សូមប្រគល់ការត្រួតត្រាមើលខុសត្រូវពេញទី ទៅអង្គការអន្តរ ជាតិណាមួយ ព្រមទំាងទៅថៃឡង់ដ៍ និងយៀកណាមខាងត្បូងនេះឯង។
ពពួក ខ្មែរសេរី សឹង ង៉ុកថាញ់ និងប្រទេសថៃឡង់ដ៍ យៀកណាមខាងត្បូង ដែលខ្លួន អួតអាងថា ខ្លួននិយមលទ្ធិប្រជាធិបតេយ្យបរិសុទ្ធ ពុំព្រម ហើយពុំមានសេចក្តីក្លាហាន ចូលមករកចាញ់ឈ្នះ នឹងខ្ញុំ ដោយលើកបញ្ហាការវិវាទ រវាងយើងនេះ ជូនប្រជារាស្រ្តខ្មែរ ជាង៤លានប្លាយនាក់ វិនិច្ឆ័យផ្ទាល់សោះ។
គេទទូចត្រឹមតែមធ្យោបាយ ផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ ផ្ទុយនឹងបញ្ចសីលា ផ្ទុយនឹង ច្បាប់អន្តរជាតិ។
សកម្មភាពដ៏លាមក គួរឲ្យខ្ពើមរអើមរបស់ពួកសឹង ង៉ុកថាញ់នេះ ខ្ញុំពុំអាចធន់ទ្រាំទទួលអយុត្តិធម៌ របស់វាតទៅមុខបានទេ។
ខ្ញុំសូមជនរួមជាតិទំាងឡាយមេត្តាអាណិតចិត្តខ្ញុំផង ដែលពុំមែនជាព្រះអង្គ ហើយជាមនុស្សធម្មតា ដែលគ្មានកម្លាំងខាងផ្លូវចិត្តគ្រប់គ្រាន់ ដើម្បីធន់ទ្រាំនឹងអយុត្តធម៌និងអរិភាពរបស់សត្រូវ។
កាលខ្ញុំនៅក្នុងរាជសម្បត្តិ ខ្ញុំបានទទួលអយុត្តិធម៌ជាច្រើនប្រការអំពីពួកសឹង ង៉ុកថាញ់ និងពពួកនិស្សិតខ្លះ។
ខ្ញុំឈឺចាប់ពន់ពេកណាស់ បានជារាជបេសកកម្មចប់កាលណា ខ្ញុំចាកចោលរាជសម្បត្តិ នេះ ដោយគ្មានស្តាយ។
ក្រោយមកទៀត ប្រជារាស្រ្ត និងប្រទេសតម្រូវឲ្យខ្ញុំបម្រើ ឲ្យខ្ញុំដឹកនាំ និងការពារ ខ្ញុំក៏ចេះតែខិតខំ បំពេញកិច្ចការនោះ ដូនតាមការចាំបាច់ ដោយគ្មានចំណេញអត្ថប្រយោជន៍ អ្វីសោះឡើយ សម្រាប់ខ្លួនឯង វៀរលែងតែទុក្ខក្រៀមក្រំ ក្តីវេទនា លំបាក គ្រប់បែបយ៉ាង។
រង្វាន់តែម្យ៉ាង ដែលខ្ញុំបានទទួល គឺសេចក្តីស្នេហា និងកត្តញ្ញូរបស់ជនរួមជាតិភាគ ច្រើន (ប្រហែល៩០ភាគរយ)។
តែពេលនេះ ខ្ញុំមានសេចក្តីនឿយណាយ ក្នុងជីវភាពនយោបាយនេះណាស់ ដែលខ្ញុំ ជាប់ឃុំ(Prisonner) នៅក្នុងជីវភាពនយោបាយនោះ ជិត២០ឆ្នាំហើយ ពុំមានសម្រាកសោះ។
ខ្ញុំសូមជនរួមជាតិ ទទួលសេចក្តីស្នេហាជាទីបំផុតអំពីខ្ញុំ។
ន. សីហនុ
(ដកស្រង់ពីសៀវភៅ វត្តមានជប៉ុន នៅកម្ពុជា ក្នុងសង្រ្គាមលោកលើកទី២)
khmersme
ខ្មែរស្មេរ(www.Khmersme.com) ជាគេហទំព័រ ដែលមិនធ្វើនយោបាយ មិនបម្រើនយោបាយ តែរិះគន់នយោបាយ។ ខ្មែរស្មេរ ក៏ជាគេហទំព័រប្រកបដោយវិជ្ជាជិវៈ មិនលម្អៀង និងប្រមូលផ្តុំទៅដោយឯកសារ ជាតិ និងអន្តរជាតិ សម្រាប់ជាចំណេះដឹងដល់មិត្តអ្នកអាន ផងដែរ។
Get Updates
Subscribe to our e-mail newsletter to receiv ដល់២១ ខែមេសា ឆ្នាំ១៩៦៩។
ប៉ុលពត ប្រាប់ប្រធានាធិបតីចិន ហួ គួហ្វីង (Huo Guofeng) ពីល្បិចកលយួន ដែលចង់លេបយកកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧

រូបថត សម្ដេចព្រះ នរោត្តម សីហនុ និង ប្រធានាធិបតីអាមេរិក John F. Kennedy នៅ នូវ យក ឆ្នាំ១៩៦១


‪#‎ឯកសារកម្រវត្តិសាស្ត្រ‬ "ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់"




‪#‎ឯកសារកម្រវត្តិសាស្ត្រ‬ "ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់"
ព្រះរាជសារព្រះករុណា ព្រះបាទនរោត្តមសីហនុ ស្តីពីទឹកដីកម្ពុជាក្រោម និងកោះត្រល់
នរោត្តមសីហនុ នៃកម្ពុជា
ប៉េកាំងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤
ខ្ញុំមានកិត្តិយស សូមជម្រាបជូននូវការពិតអំពីកម្ពុជាក្រោមម្តងទៀត និងអំពីកោះ ត្រល់ ព្រមទំាងបន្ទាត់ប្រវីយេ(Ligne Brevie) Brevie ជាឈ្មោះលោកអគ្គទេសាភិបាល បារាំង ដែលត្រួតត្រាឥណ្ឌូចិនបារាំងសែស ខ្មែរ វៀតណាម និងលាវ។
អំពីកម្ពុជា ក្រោមៈ ខ្ញុំបានជម្រាបច្រើនលើកមកហើយ នូវការពិតជាប្រវត្តិសាស្រ្ត អំពីបញ្ហាកម្ពុជាក្រោម។ តែដោយនៅពេលនេះ មានមារ សត្រូវ នរោត្តមសីហនុ នៅក្រៅប្រ ទេស និងក្នុងប្រទេស បានចោទប្រកាន់ខ្ញុំថា ក្បត់ជាតិ លក់ទឹកដីឲ្យបារាំង និងវៀតណាម ខ្ញុំសូមបន្ថែម នូវសេចក្តីដូចខាងក្រោមនេះ។
កើតមកជាខ្មែរ គ្មានអ្នកណាម្នាក់ ដែលមិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និងកោះត្រល់នោះទេ។ ខ្ញុំមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ ថាមិនចេះស្រលាញ់ជាតិ នោះទេ។ ខ្ញុំសូមលើកមកជម្រាបអំពីគ្រួសារខ្ញុំ។
នៅសតវត្សរ៍ទី២០ គ្រួសារខ្ញុំ ទទួលរងនូវទុក្ខវេទនាដោយសារកម្ពុជាក្រោម។ ខ្មែរ កម្ពុជាក្រោមជាច្រើន បានសុំឲ្យមាខ្ញុំ(ឪពុកមា) តស៊ូទាមទារកម្ពុជាមកបញ្ចូលជាមួយកម្ពុជាលើវិញ។ លោកមានត្រកូលនរោត្តម ហើយព្រះអង្គសុគត ដោយធ្វើអត្តឃាតចងព្រះសុរង(ចងក)។
មូលហេតុនៃការធ្វើអត្តឃាតនេះ គឺបណ្តាលមកពីព្រះអង្គមានការឈឺចាប់ក្នុងហរទ័យ និងការអៀនខ្មាសដោយសារការខិតខំទាមទារកម្ពុជាពីបារាំងសែស មិនទទួលបានជោគជ័យ។ ព្រះអង្គសុចិត្តធ្វើពលីកម្មរហូតដល់ជីវិត។
ខ្មែរកម្ពុជាក្រោម ឡើងចុះដំនាក់ជីតាខ្ញុំផ្ទាល់ ព្រះនាមព្រះនរោត្តម សុធារស ហើយ សុំឲ្យព្រះនរោត្តមសុធារស សន្យាថា នៅពេលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គត្រូវ ទាមទារកម្ពុជាក្រោមពីបារាំងសែសមកឲ្យកម្ពុជាលើវិញ កុំឲ្យបានទៅវៀតណាម។ ព្រះនរោត្តមសុធារស បានសន្យាជាមួយខ្មែរកម្ពុជាក្រោមទំាងនោះថា បើបារាំងថ្វាយព្រះរាជ សម្បត្តិមកឲ្យព្រះអង្គ ក្រោយពីព្រះករុណា ព្រះបាទស៊ីសុវត្ថិចូលទិវង្គត ព្រះអង្គនឹងទាមទារពីបារាំងឲ្យទាល់តែបានកម្ពុជាក្រោមមកភ្ជាប់ជាមួយនឹងកម្ពុជាលើវិញ ដូចបុរាណសម័យ។
ពេលនោះ បារាំងសែសគិតគូរថ្វាយរាជបល័ង្គមកសាខាច្បងនរោត្តមវិញ បានសេចក្តីថា ក្រោយពីព្រះបាទស៊ីសុវត្ថិ នឹងថ្វាយព្រះនរោត្តមម្នាក់ឡើងគ្រងរាជ្យសម្បត្តិ។ បារាំង បានប៉ាន(គូរ)ប្រះឆាយាលក្ខណ៍ ព្រះនរោត្តមសុធារស ដើម្បីដាក់តាំង នៅពេលព្រះអង្គឡើងគ្រងរាជ្យ។ ដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថា នៅពេលព្រះអង្គឡើង សោយរាជ្យ ព្រះអង្គនឹងទាមទារកម្ពុជាក្រោមពីបារាំងវិញភ្លាម បារាំងសែសក៏សម្រេចឈប់ ថ្វាយ ព្រះនរោត្តមសុធារស សោយរាជ្យ ហើយយកព្រះឆាយាលក្ខណ៍ព្រះអង្គដែលប៉ានរួចហើយ ទៅទម្លាក់នៅក្នុងទន្លេចតុ(បួន)មុខ។ ព្រះនរោត្តម សុធារស ក៏អស់រាជ្យសម្បត្តិ ដោយសេចក្តីស្នេហាជាតិរបស់ព្រះអង្គ។
(… )
ចំពោះខ្ញុំ ក្រោយពីបារាំងសែសថ្វាយរាជសម្បត្តិឲ្យខ្ញុំ ខ្ញុំបានរារាំងប្រទេសថៃ ប្រទេសវៀមណាម ដែលខ្លាំងជាងយើង កុំឲ្យមកលេបត្របាក់ពង្រួញទំហំទឹកដីខ្មែរយើងតទៅទៀតបាន។ ហេតុដូច្នេះហើយ បានជាខ្ញុំសុំឲ្យបណ្តាប្រទេសនានាទទួលស្គាល់ជាផ្លូវការ នូវព្រំដែនកម្ពុជានាបច្ចុប្បន្កាល។ ខ្ញុំសូមបញ្ជាក់ថា នេះ មិនមែនមានន័យថា ខ្ញុំសុខចិត្តផ្ទេរកម្ពុជាក្រោម កោះត្រល់ ឲ្យទៅបារាំង និងវៀត ណាមទេ។ ការពិត គឺសុំគេ កុំឲ្យលេបត្របាក់ជាបន្តទៅទៀតនូវ ទឹកដីកម្ពុជា ដែលតូច ណាស់ទៅហើយ គឺសុំឲ្យឈប់ត្រឹមហ្នឹងហើយ ត្បិតនៅពេលនោះ ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះសេះ កោះអន្តតាយ និងកោះដែល នៅជិតកែបពីកម្ពុជា។
ដូច្នេះ ខ្ញុំសូមជនរួមជាតិ មេត្តាបែងចែកឲ្យច្បាស់លាស់ពីៈ
ក.នរោត្តម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុផលអំពី កម្ពុជាក្រោម កោះត្រល់ បានទៅបារាំង ឬវៀតណាមនោះទេ។
ខ.យើងមិនភ្លេចភ្លាំងថាយើងខ្សោយ កងទ័ពយើងមានចំនួនតិចជាងគេ ហើយយើង ត្រូវបញ្ឈប់ប្រទេសធំៗទំាងអស់ហ្នឹង កុំឲ្យវាទទន្រ្ទានយកទឹកដីយើងសព្វថ្ងៃនេះទៀតទេ។ យើងខ្លាចទឹកដីយើង កាន់តែរួញតូចទៅៗ។
នៅសតវត្សរ៍ទី២១នេះ ទឹកដីយើងបានបាត់បងរួចទៅហើយ។ ប្រជារាស្រ្ត ដែលធ្លាប់ តែធ្វើស្រែចម្ការ ពីដូនតាមកនៅលើទឹកដីរបស់ខ្លួន បានត្រូវវៀតណាមប្រកាសថាជាទឹកដី របស់គេ។ លោកមេធាវី Michel Buisson របាយការណ៍របស់ឥស្សរជន និស្សិត ជាច្រើន សុទ្ធតែបានបង្ហាញនូវការបាត់បង់ទឹកដី។ ចំណែករដ្ឋអំណាចនៅតាមព្រំដែនវិញ គ្នាពុំហ៊ាន ធ្វើអត្ថាធិប្បាយអ្វីទេ។
ដូច្នេះ នាបច្ចុប្បន្នកាលនេះ យើងបែកបាក់គ្នាទៅហើយ រវាងអ្នកដែលនិយាយថា កម្ពុជាចំណេញទឹកដី (រហូតចំណេញទឹកជូនប្រជារាស្រ្តប្រើប្រាស់ទៀត) និងអ្នកដែលយល់ ឃើញថា ទឹកដីកម្ពុជា បានត្រូវគេលេបត្របាក់ ជាច្រើនណាស់ទៅហើយ។ ការពិត វាយ៉ាង ណាទៅ?។ បច្ចុប្បន្ននេះ ខ្ញុំមិនធ្វើជាចៅក្រមកាត់សេចក្តីថា ខាងណាខុស ខាងណាត្រូវទេ។ ដោយហេតុនេះហើយ បានជាខ្ញុំមិនត្រឡប់ទៅកាន់មាតុប្រទេសវិញ។ ខ្ញុំសុំទោសផងចុះ ពីព្រោះការពិត យើងមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ខ្ញុំសូមដកខ្លួនសិន ហើយសុំ កុំឲ្យចោទថា ខ្ញុំក្បត់ជាតិ។
ខ្ញុំមិនដែលក្បត់ជាតិម្តងណាទាល់តែសោះ ក្នុងមួយជីវិតខ្ញុំនេះ។ ផ្ទុយទៅវិញ ខ្ញុំមានតែកា
រពារជាតិមិនដែលឈប់ឈរ។ កូនចៅ ចៅទួត ដែលសព្វថ្ងៃរស់ នៅសហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រ្តាលី ។ល។ ហើយដែលមានសេរីភាព បានផ្ញើអ៊ីមេលមកខ្ញុំ កោតសរសើរសម្តេចឪ សម្តេចតា សម្តេចតាទួត ថាខែងរែងមែន មិន ដែលលះបង់ឧត្តមប្រយោជន៍ជាតិ បូរណភាពទឹកដីទេ។ សម្តេចតា សម្តេចតាទួត ជាអ្នក ស្នេហាជាតិដ៏បរិសុទ្ធ ចំណាស់នៅក្នុងប្រវត្តិសាស្រ្ត។
ខ្ញុំសូមបញ្ចប់ត្រឹមនេះចុះ បើមានកិច្ចការអ្វី ដែលអយុត្តិធម៌ចំពោះខ្ញុំទៀត ខ្ញុំនឹងមិន នៅស្ងៀមទេ គឺខ្ញុំតស៊ូជាដរាប រហូតដល់អវសាន្តនៃជីវិត។ ប៉ុន្តែ ខ្ញុំសូមជនរួមជាតិ មេត្តា យោគយល់ និងអភ័យទោស ដោយខ្ញុំមិនអាចចូលទៅក្នុងប្រទេសជាតិវិញ ត្បិតអយុត្តិធម៌ មានច្រើនណាស់ចំពោះខ្ញុំ។ ខ្ញុំនឹងធ្វើការតាមព្រះនរោត្តមយុគន្ធរ ដែលការពារឯករាជ្យ ការពារបូរណភាពទឹកដី ហ៊ានប្រឆាំងជាមួយបារាំងសែស ហើយដែលត្រូវបារាំងសែសនិរទេស ព្រះអង្គទៅនៅឯបរទេស រហូតដល់ព្រះអង្គសុគត។
សូមអរគុណជាអនេកប្បការ
នរោត្តម សីហនុ
...
khmersme
ខ្មែរស្មេរ(www.Khmersme.com) ជាគេហទំព័រ ដែលមិនធ្វើនយោបាយ មិនបម្រើនយោបាយ តែរិះគន់នយោបាយ។ ខ្មែរស្មេរ ក៏ជាគេហទំព័រប្រកបដោយវិជ្ជាជិវៈ មិនលម្អៀង និងប្រមូលផ្តុំទៅដោយឯកសារ ជាតិ និងអន្តរជាតិ សម្រាប់ជាចំណេះដឹងដល់មិត្តអ្នកអាន ផងដែរ។
- ផែនការធ្វើឃាតប៉ុល ពត និងនួន ជា របស់ មិត្តឈូក និង ច័ន្ទ ចក្រី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧
- ព្រះសារលិខិត សម្តេចព្រះនរោត្តមសីហនុ ផ្ញើជូនជនរួមជាតិ ទសវត្សរ៍៥០ អំពីខ្មែរសេរី និងយួនហាណូយ
- សៀម កាឡៃប្រវត្តិសាស្រ្ត នៅសម័យលង្វែក?
- សម្តេចនរោត្តមសីហនុ ស្នើឲ្យរុស្សីកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាលាវទី២
- សារទូរលេខ សម្តេចព្រះបាទនរោត្តមសីហនុ ផ្ញើថ្វាយ ព្រះមាតា នារីរ័ត្នកុសុមៈ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ មុនរដ្ឋប្រហារ៥ថ្ងៃ
- ការទាញហេតុផលផ្ទាល់មាត់ និងសាលដីកា អំពីប្រាសាទព្រះវិហារ រវាងខ្មែរ និងសៀមកាលពីថ្ងៃទ១៥ ខែមិថុនា ឆ្នាំ១៩៦២
- ការសន្ទនា រវាងជូ អេនឡាយ និង ផាមវ៉ាន់ដុង នៅប៉េកាំង ពីថ្ងៃទី២០ ដល់២១ ខែមេសា ឆ្នាំ១៩៦៩។
- ប៉ុលពត ប្រាប់ប្រធានាធិបតីចិន ហួ គួហ្វីង (Huo Guofeng) ពីល្បិចកលយួន ដែលចង់លេបយកកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧ឆ្នាំ១៩៧៧

Monday, June 27, 2016

នេះជាវីដេអូ អំពីការដាក់ឆ្អឹងសន្លាក់ត្រគាកសិប្បនិមិត្ត

នេះជាវីដេអូ អំពីការដាក់ឆ្អឹងសន្លាក់ត្រគាកសិប្បនិមិត្តផ្លាស់ជំនួសឆ្អឹងសន្លាក់ត្រគាកធម្មជាតិដែលខូច (ដោយ គ្រោះថ្នាក់ដួល ឬ ជំងឺ ...)។

* ដំណាក់ទី១៖ ពិនិត្យស្ថានភាពបុរេសល្យកម្ម

- ឆ្លុះថតមើលស្ថានភាព ទីតាំង ទិសមុំ ឆ្អឹងដែលខូច ចំណុចត្រូវវះធ្វើ)
- ចាក់ថ្នាំសណ្ដំត្រឹមចង្កេះចុះក្រោម ខ្លះសណ្ដំឲ្យសន្លប់ទាំងមូល
- វះស្បែក ញែកបើកមុខ ទុកចំហដោយឧបករណ៍
- ប្រើរណារអគ្គិសនីអារកាត់ក្បាលឆ្អឹងតាមស្ថានភាពជាក់ស្ដែង យកវាចេញ
- ប្រើឧបករណ៍រំលីងកន្លុករន្ធឆ្អឹងផាល ដាក់ក្បាលកន្លុកសិប្បនិមិត្តចូល
- ប្រើឧបករណ៍ខួងរៀវចោះរន្ធខាងក្នុងដងឆ្អឹងភ្លៅ ដាក់ឆ្អឹងសិប្បនិមិត្តចូល
- ដាក់គម្របក្បាលឆ្អឹងភ្លៅ រួចដាក់ភ្ជាប់នឹងកន្លុករន្ធឆ្អឹងផាល
- ដាក់ភ្ជាប់ទុយោបង្ហូរឈាមមុខរបួសចូលថង់ប្លោកទទួល
- ដេរបិទភ្ជិតស្បែក ប្រើបង់ស្អិតពិសេសបិទពីលើមុខស្បែករង្វះ ខ្លះគេកឹប

* ដំណាក់ទី២៖ អ្វីៗរួចរាល់ នៅតែត្រូវតាមដានស្ថានភាពវិវត្តន៍

- ការលាងរបួស (ពីរថ្ងៃធ្វើម្ដង)
- ការប្រើថ្នាំបំបាត់ការឈឺចាប់ (បញ្ចូលជាមួយសេរ៉ូមឬលេប)។
- រយៈពេល២សប្ដាហ៍អាចកាត់ថ្នេរបាន (ថ្នេរត្រូវកាត់ចន្លោះៗ ទុកចុងសង្ខាង បើឃើញ របួសសះជាប់ល្អ អាចកាត់ទាំងអស់)។
- អ្នកជំងឺអាចចេញទៅផ្ទះ តាំងពីក្រោយការវះកាត់១សប្ដាហ៍
- ប្រើថ្នាំ អង់ទីប៊ីយ៉ូទីក (សម្លាប់មេរោគ លើមុខរបួសក្នុងក្រៅនិងសម្លាប់វា) និងអាណាល់ហ្សេហ្ស៊ិក (បំបាត់/បន្ថយការឈឺចាប់)។
- ការហ្វឹកហាត់ប្រាណធ្វើចលនាតាមដំណាក់ៗ (ករណីខ្លះ អ្នកជំងឺអាចហាត់ដើរថ្នមៗតាំងពីថ្ងៃទី២)

http://medicalvideos.us/videos/5297/total-hip-replacement-surgery-medical-animation

About the hip- and knees-replacement

About the hip- and knees-replacement, a world-wide known NGO chief promised a poor patient in February 1999 she would help to have him sent for surgical operations of his hips in a third country other than the neighbors of Cambodia but till now the promise has remained dead.

#តើត្រូវធ្វើដូចម្ដេច ?


16 hrs
‪#‎តើត្រូវធ្វើដូចម្ដេច‬ ដើម្បីឲ្យកូនខ្មែរយល់អំពី "តម្លៃនៃពេលវេលា" និងប្ដូរពីទម្លាប់ ដើរមើល ដើរប្រាជ្ញ ឈរមើល ឈរប្រាជ្ញ អង្គុយមើល អង្គុយប្រាជ្ញ លេងមិនដឹងពេល ទៅជា "ធ្វើដោយឧស្សាហ៍"? វាចាំបាច់ត្រូវឆ្លងកាត់ "‪#‎កំណែទម្រង់ជាតិ‬"និង"‪#‎ការអប់រំស៊ីជម្រៅ‬"។
‪#‎កត្តាកំណត់បឋម‬ គឺ ការមានកម្លាំងបញ្ចូលគំនិតថ្មី
- ដើម្បីអាចបញ្ចូលគំនិតថ្មី ទាល់តែកម្លាំងនេះធំជាងចរន្តដែលខ្ទប់ការផ្លាស់ប្ដូូរ
- កម្លាំងនេះធំជាង ទាល់តែមានសំឡេងគាំទ្រច្រើនលប់លើ តាមច្បាប់
- សំឡេងនេះច្រើនលប់លើ ទាល់តែមានអ្នកបោះឆ្នោតមិនបែកខ្ញែក
- ការបោះឆ្នោតមិនបែកខ្ញែកសំឡេង ទាល់តែកម្លាំងគំនិតថ្មីមិនប្រទាញគ្នា
- ផ្លូវរួម មាន - គោលដៅដូចគ្នា មានស្រេច។ ហេតុអ្វីមិនលះអស្មិមានះអំណួត រៀងៗខ្លួនចោល?
(ភាពសុចរិតនៃស្មារតីជាតិ'មិនឱកាសនិយម' ត្រូវតែជាគ្រឹះនៃសកម្មភាព)
‪#‎កត្តាកំណត់បន្ទាប់‬ គឺ អ្វីៗត្រូវឆ្លងកាត់ដំណាក់កាលបញ្ចូលគំនិតថ្មី
- នេះជាដំណាក់កាលស្មុកស្មាញ ដោយត្រូវប្រឈមនឹងចរន្តប្រតិកម្មខ្ទប់
- ភាពនឹងនរនិងរឹងមាំនៃស្មារតីជាតិ'សាមគ្គី' ជាមូលដ្ឋានធានាវិវឌ្ឍន៍
- មោទកភាពនៃជ័យជម្នះនៃបុព្វហេតុវា មិនត្រូវជា"អំណួតឡឺកឡឺយ"ឡើយ
- គឺការអត់ឱន ពុំមែន ការចំអក ទេដែលត្រូវប្រកាន់យកក្នុងស្នារតីគោរពគ្នា
* "‪#‎ឈាមថ្មី‬" ពេលដែលផ្ទះថ្មីគឺជាជម្រកសម្រាប់រូបកាយជាមួយព្រលឹងសុខត្រជាក់នោះ ឈាមថ្មីពុំមែនជាឈាមបង្កើតសរីរសាស្ត្រថ្មី យកមកពីណា ឬក៏ ព្រះណាប្រទាននោះទេ។ ឈាមថ្មីនេះត្រូវការយន្តការចិត្តសាស្ត្រសង្គមនិងនយោបាយស្វ័យបច្ចុប្បន្នការជាប្រចាំ ។
...
* ដើម្បីឲ្យ"កំណែទម្រង់"ជាតិមានដំណើរទៅមុខតាមបរិការវានោះ ត្រូវយល់៖
» ទី១ "តម្លៃនៃពេលវេលា" គឺ ពេលវេលាចាប់ផ្ដើមពីណា ?
- ពេលវេលាដ៏ត្រឹមត្រូវនិងចាំបាច់បំផុតគឺ បច្ចុប្បន្ន ។
- ពេលអនាគត គឺជាពេលនៃការរង់ចាំ ដែលអាចបង្កើតភាពច្រអូស និង ផលវិបាកនានា
» ទី២ ចម្ងាយចរដែលត្រូវគណនាឲ្យច្បាស់លាស់ ធៀបនឹងកម្លាំងប្រតិបត្តិ និងល្បឿនជាក់លាក់
» ទី៣ កម្លាំងប្រសិទ្ធ ពុំអាចមានអ្វីក្រៅពី និង ប្រសើរជាង ភាពស្របនៃមូលដ្ឋានស្មារតីជាឋាមពលបឋម នោះទេ។ ពោលគឺកម្លាំងមិនបែកខ្ញែក
» ទី៤ ភាពស្រុះស្មើសម្រាប់ដំណើរឲ្យដល់គោលដៅ
» ទី៥ អនុវត្តន៍តាមគោលការណ៍និងផែនការប្រតិបត្តស្មើចិត្តនិងស្មើជើង ។
ជាសង្ខេបគឺ "កំណែទម្រង់ជាតិ" តម្រូវតាមបរិបទនិងបច្ចុប្បន្នភាពអន្តរជាតិ និង ចេញពីនេះ គឺ ការអនុវត្តការអប់រំជាតិស៊ីជម្រៅ។

#វិបត្តិធនធានមនុស្ស

Human resources crisis, its impact on the country's economy: How about the future of a nation with its active force working on unskilled jobs as hired migrant workers abroad?

#វិបត្តិធនធានមនុស្ស ផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ប្រទេស៖ តើអនាគតរបស់ប្រជាជាតិមួយនឹងទៅជាយ៉ាងណា ដែលមាន ពលរដ្ឋសកម្មរបស់ខ្លួន ធ្វើការងារប្រើកម្លាំងគ្មានជំនាញ ជាកម្មករស៊ីឈ្នួលគេ ចាកចេញពីស្រុក រទីសរទីសនៅបរទេស នោះ?

https://www.facebook.com/100747150260421/videos/297070907294710/

#មើលសង្គម


‪#‎មើលសង្គម‬ ករណីខ្លះគេមើលរំលងភាពងាយៗ តូចតាច ដោយភ្លេចគិតថា នោះជាផលប្រយោជន៍ដ៏ធំ ។ ឩ. ចិនបង្កើតមុខរបរឃើញដូចកំប៉ិកកំប៉ុក នំកញ្ចប់១០០ ២០០ រៀល ប៉ុន្តែ គឺនំដែលក្មេងៗគ្រប់គ្នា គ្រប់ផ្ទះមានលុយទិញទាំងលាននាក់ មួយថ្ងៃៗនេះហើល ដែលធ្វើឲ្យអ្នកបង្កើតនំកញ្ចប់១០០ៗរៀល ប្រមូលលុយធ្វើជាសេដ្ឋី ពីការឲ្យមនុស្សសាមញ្ញរាប់លាននាក់ចូលរួមបាន ទិញបាន ។

Thursday, June 23, 2016

#ពាក្យខ្មែរ_មីនា

24 June 2015
#ពាក្យខ្មែរ៖ តើ "មីនា" ឈ្មោះខែទី៣ តាមប្រក្រតីទិនសុរិយគតិ អានថា /មីនា/ ឬ /មីណា/ ឬ /ម៉ីណា/ ?
កាលសម័យសាធារណរដ្ឋខ្មែរ (១៩៧០ - ១៩៧៥) មានការជជែកវែកញែកគ្នាមិនដាច់ស្រេចលើ អំណានសំឡេង នៃពាក្យនេះ
ក្នុងមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រ។ មានក្រុមទស្សនៈដែលអាចចែកញែកជាបីពួកធំំ។ មួយពួកៗមានទឡ្ហីករណ៍ (arguments) រៀងៗខ្លួន។
១. ក្រុមអ្នក"ខ្មែរនិយម" (ខ្ញុំមិនប្រើពាក្យ ខេមរនិយម ទេ) លើកសំអាងតាមហេតុផលថា តាមអំណានធម្មជាតិខ្មែរ ដូចបញ្ជាក់ដោយឲ្យក្មេងៗសិស្សសាលាបឋមសិក្សាថ្នាក់ដំបូងៗ (ដែលនៅមិនទាន់ស្គាល់ក្លិនបាលីសំស្ក្រឹត) អាននោះ គេពិតជាឮ អំណានខ្មែរសុទ្ធ "មី នា" ឬដូចក្នុងពាក្យ ម្នាក់ « មួយនាក់។
២. ក្រុម"ខេមរនិយម" ខ្មែរនិន្នាការទូលាយបាលីសំស្ក្រឹត មានអំណះអំណាងសមហេុផលរបស់ខ្លួនដែរថា
មីនា (បាលី សរសេរតាមអក្ខរៈឡាតាំង mina) អាន /មី ណា/
ប៉ុន្តែ
៣. ក្រុមទី៣ (អាចថា អ្នកបាលីចំតួ ឬយ៉ាងណានោះ) មានហេតុផលរបស់ខ្លួនវែកញែកថា ដូច្នេះ គេគួរតែអានពាក្យ មីនា នេះដែលខ្ចីពីបាលីមកនោះថា /ម៉ីណា/ ពីព្រោះ ក្នុងភាសាបាលីសរសេរតាមអក្ខរក្រមឡាតាំង i អានជាសំឡេងខ្មែរថា /អិ - អី/ ដូចជា Inadana Jati /ឥណាដាណាហ្សាទី/ "ឥណទានជាតិ" ឬបែបពាក្យ Siri អានជាខ្មែរថា /សិរី/... គឺដូចដែលយើងដឹងសព្វថ្ងៃនេះ នូវអំណានពាក្យ Sihanouk ថា /សីហនុ សីហាក់នុ/ ។
ក្រុមទី២ បានបកផ្ទប់ថា ម មានខ្យល់ /អ៊/ ទើប mi- មី- អានថា /មី/ មិនមែន /ម៉ី/ រីឯ ស មានខ្យល់ /អ/ ទើប Si- អានតាមបែបខ្មែរថា /សិ - សី/ ។
អក្ខរក្រមឡាតាំង n និង m សរសេរក្នុងពាក្យបាលីសំស្ក្រឹតនោះ ប្ដូររូបមកក្នុងពាក្យខ្មែររៀងគ្នាជា ន និង ម ដែលអានសំឡេងជា ខ្យល់/អ/ឬ/អ៊/ តាមពាក្យប្រភពដើម។
ពាក្យ មីនា ដែលមានការប្រកាន់ថាគួរអានថា /មីណា/ នោះ មានការលើកផ្ទុញថា ចុះហេតុអ្វីក៏មិនសរសេរជា "មីណា" ទៅ? ចម្លើយមិនជ្រះស្រលះ ប្រហែលជា បើសរសេរថា មីណា ដូច្នេះវាចេញជារូបសព្ទ ដែលទង្គិចអារម្មណ៍ដូចនឹងឃើញនិងឮពាក្យ ដែលសីលធម៌សង្គមខ្មែរចាត់ទុកស្មើនឹងពាក្យជេរ ដែលអាចនាំឲ្យមានការយកទៅនិយាយកំប្លុកកំប្លែងលេងសើច ឬចំអករាលដាលជាប្រការអវិជ្ជមានផ្សេងៗពាសពេញសង្គម។ តើហេតុផលនេះទេដឹងដែលពាក្យ មីនា ដែលគេអានថា /មី-ណា/ ពុំប្ដូររូបតាមអំណានសំឡេងនោះ?
អំណានសំឡេងពាក្យក្នុងភាសាខ្មែរមានករណីលើកលែង តាមទម្លាប់ប្រើប្រាស់ទូទៅឬតាមតំបន់ តាមប្រភពកំណើតឬកម្ចីពាក្យផ្សេងៗ ។ល។ ដូចជា៖
លិច (ទិស) អានថា ឡិច , (កិ) អានថា លិច
បេតី /ប៉ែតី/ និង មិថុនា /មិថុណា/ ខ្ចីពីបាលី
សម្ដេច /សំដាច់/ ពាក្យខ្មែរ ពីបុរាណ (?)
អំពីការសរសេរនឹង េ បែរជាឮអានថា ែ នៅក្នងពាក្យ ហេតុ និង ុ នៅក្នុងពាក្យ តុ ឮអានថា /តុក/វិញ សម្ដេចសង្ឃ ជួន ណាត បានអធិប្បាយថា តាមត្រូវ ពាក្យ ហេតុ ខ្ចីពីបាលីនេះ គេអាន /ហេ តុ/ ឬ /ហេត/ ក្លាយទៅជាធ្លាប់មាត់ថា /ហែត/ ដូច្នេះទៅ។
រីឯពាក្យ តុ ព្រះអង្គបានឆ្លើយនឹងម្ចាស់សំណួរជាគ្រូបង្រៀនម្នាក់ ដែលថា ពាក្យ តុ សរសេរគ្មាន ក ប្រកបពីក្រោយទេ ហេតុអ្វីអានថា /តុក/? (ផ្សាយតាមវិទ្យុជាតិ ក្នុងទសវត្សរ៍ទី៦០)។ ព្រះអង្គបានមានព្រះថេរដីកា ថា "ពាក្យហ្នឹងគេអានតែ /តុ/ ពុំមែន /តុក/ ទេ។ លោកឯងអានពាក្យ តុ ថា /តុក/ តែមាត់ឯង"។

#សម្រស់ស្ត្រី

សម្រស់ស្ត្រីមានឥទ្ធិពលគ្របសង្កត់អារម្មណ៍បុរស ធំជាងកម្លាំងរញ្ជួយព្រះធរណី ទៅទៀត។ សម្លឹងមើលឲ្យចំកែវភ្នែកនារីស្អាតម្នាក់ ឲ្យដូចសម្លឹងមើលសម្រស់របស់នាង ជួយអ្នកឲ្យគ្រប់គ្រងអារម្មណ៍ញាប់ញ័របាន។

COMMENTS

ជា សំអាត ផ្កាយខ្មៅ:
បងសរសេរកំណាព្យមួយម៉ោ បងប៉ិនខាងហ្នឹងដាក់ឲ្យទន់ភ្នែកហ្មងទៅ។

Puthpong Sao:
ចាំមានពេលទូលាយបន្តិច។ ថ្ងៃមុនខ្ញុំប្រើទិន្នន័យត្រីប្រមារបស់លោកសរសេរ កំណាព្យ

ជា សំអាត ផ្កាយខ្មៅ:
មានតែអរតើបង


#ព្រះរាជកុមារ នរោត្តម សីហមុនី

#ព្រះរាជកុមារ នរោត្តម សីហមុនី (បច្ចុប្បន្នជាព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា) កាលរៀននៅសាលាបឋមសិក្សា ក្នុងក្រុងប្រាក Prague រដ្ឋធានីនៃប្រទេសឆេកូស្លូវ៉ាគី អឺរ៉ុបខាងកើត។ វីដេអូនិយាយជាភាសាឆែក អំពីព្រះអង្គ ជាព្រះរាជបុត្រានៃព្រះករុណា Sihanouka (ពាក្យឆែក)។

https://www.facebook.com/641580652554827/videos/730390530340505/

#មធ្យោបាយតែមួយនិងតែមួយគត់


មធ្យោបាយតែមួយនិងតែមួយគត់ដើម្បីធ្វើអ្វីៗឲ្យងាយនោះ គឺ "ត្រូវជម្នះភាពពិបាករបស់វា"។ សៅរ៍ ពុធពង្ស

To make things easy, the one and only one means is "try to overcome their difficulty".

Pour rendre quelle que chose facile, un seul et seulement un moyen est de "résister à sa difficulté."

In Cambodia, "have no family" is ambiguous: it may mean either "have no husband/wife" or "be an orphan"

To calm down your fear, try to look straight at its source whether they're your teacher or a naughty tiger's eyes .

ដើម្បីរំងាប់សេចក្ដីភ័យខ្លាច ចូរព្យាយាមសម្លឹងមើលប្រភពរបស់វា មិនថាតែកែវភ្នែករបស់គ្រូអ្នក ឬរបស់សត្វខ្លាកំណាចឡើយ។

Pour neutraliser votre crainte, regarder à sa source même qu'elles soient les yeux de votre professeur comme à un tigre méchant.

COMMENTS

យុវជន រីករាយ: ពុះពារឧបសគ្គ ?
ចង់ដោះស្រាយបញ្ហាធំពិបាក ត្រូវកាត់វាអោយតូចៗ
23 June 2015 at 21:05 ·

Reahul Battambang
But first how can i do . Because when started to something,i started feel wrong.
23 June 2015 at 20:57

Puthpong Sao
Try to keep all your feelings, knowledge and relevant things in order and focus on your way as of self-confidence.
23 June 2015 at 21:01

Reahul Battambang
Yea! like when i have to presentation my plan i had been felt afried.
23 June 2015 at 21:07

Puthpong Sao
To calm down your fear , try to look straight at its source whether they're your teacher's eyes .
23 June 2015 at 21:12

Reahul Battambang
Thank you indeed.
23 June 2015 at 21:15

Seng Bora
Very nice concept.
23 June 2015 at 21:15

Chan Rada
C'est vrai.
23 June 2015 at 21:53

Sothorn Korm
ពិតជាត្រឹមត្រូវណាស់ !!!
23 June 2015 at 22:13

Sarath Soung
That's completely right!
23 June 2015 at 22:53