Friday, July 22, 2016

#Where there is will


Where there are wheels, there is a way. Make your wheels all ready
នៅទីណាមានកង់រថ ទីនោះមានផ្លូវហើយ។ ចូររៀបចំកង់រថរបស់អ្នកឲ្យស្រេចបាច់។
Quelleque part où il y a des roues, il y a la route. Mettez votre voiture toute prête.
យ៉ាងម៉េចអ៊ីចេះ ព្រឹកថ្ងៃទី២២កក្កដានេះទៀត គ្រាន់តែចាប់ផ្ដើមចូល Google ភ្លាម ជួបនាង ច័ន្ទ្រ...រ័ត្ន មុនគេទៀត ម៉ោង ៩:០១ នាទី។ ម្ដងនេះ save រូបនាងទុក មិនដឹងថាជាប់ឬអត់ទេ។
តើនាងចេះមន្តអ្វីឲ្យ"គេបើកឡើងឃើញរូបនាងមុនគេ"ឬ? ហើយតើមានមន្តអ្វីអាច "ប្រើការឲ្យគេបើកឡើងឃើញរូបឬ blog របស់យើងក្លាយទៅជាប្រយោជន៍របរបែប biz បានឬទេ?"។ បើបាននោះជារឿងល្អ ម្យ៉ាង។
និយាយតាមត្រង់ Google បានផ្ញើ email មកខ្ញុំពីរលើក ប្រាប់ឲ្យខ្ញុំរៀប blogger របស់ខ្ញុំដើម្បីបានលុយ monetize តាម AdSense ប៉ុន្តែខ្ញុំពុំចេះធ្វើ។ ស្នាដៃកំណាព្យខ្ញុំទាំង៣ភាសា (ខ្មែរ អង់គ្លេសនិងបារាំង) ជាង ៨៥០ នៅក្នុង Google មានអ្នកចូលមើលនៅក្នុងប្រទេសជាង៧០នៃទ្វីបទាំង៥។

No comments:

Post a Comment