ក្រុមហ៊ុនមិនឲ្យតម្លៃចំណេះ រកតែអ្នកថោកៗ ឲ្យតែក្រុមហ៊ុនបានចំណេញច្រើន។ ដូច្នេះ អ្នកចេះភ្លេង អ្នកនិពន្ធ ... កម្រិតខ្ពស់ គេម៉េចនឹងធ្វើឲ្យ! ខ្ញុំបានមើលទូរទស្សន៍មួយ ស្រីក្មេងជា អ្នកនិពន្ធបទចម្រៀងម្នាក់និយាយថា បទចម្រៀងសម័យឥឡូវ គេមិនបាច់សរសេរមានក្បួនខ្នាតចាប់ចុងចួនអីទេ ឲ្យតែត្រូវមនោសញ្ចេតនា (ស៊ិក!)។
និយាយយ៉ាងខ្លី មិនមែនខ្មែរឥឡូវ ពុំមាន អ្នកចេះភ្លេង អ្នកនិពន្ធ ដែល មានសមត្ថភាពខ្ពស់នោះទេ។ អ្នកនិពន្ធបទចម្រៀងសព្វថ្ងៃចេះមិនដល់ ដូច្នេះមិនអាចធ្វើអ្វីឲ្យលើសពីចេះនោះឡើយ។
គេនិយាយឲ្យតែរួចពីមាត់ថា និពន្ធតាមទីផ្សារ។ ទីផ្សារស្អី? យុវជនខ្មែរមិនត្រូវការស្នាដៃចម្រៀងសិល្បៈកម្រិតខ្ពស់ដូចជាយុវជនបរទេសទេឬ? តាមការពិតដែលយើងឃើញ គឺ ក្រុមហ៊ុនផលិតចម្រៀងនិងទូរទស្សន៍ គេពង្វក់យុវជនខ្មែរ ទៅតាមទឹកដៃទាបៗរបស់ពួកគេ។
តើអាចទៅរួចឬទេ ដែលយើងគួរសុំឲ្យ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ (វប្បធម៌ ព័ត៌មាន) សមាគមអ្នកនិពន្ធខ្មែរ រៀបចំឲ្យមានវេទិកាទៀងទាត់ ប្រចាំខែ ឬពីរខែម្ដង ឬមួយត្រីមាសម្ដង ហៅអស់អ្នកនិពន្ធ ទាំងចាស់ ទាំងក្នេង ទាំងថ្មី. ... ជួបជជែកវែកញែក ទុកដូចជាឱកាសសម្រាប់ ការប្ដូរបទពិសោធ ការផ្ដល់អនុសាសន៍ ការចម្លងចរន្តស្មារតីជាតិ និង ការលើកកម្រិតកម្ពស់សិល្បៈជាតិឡើងវិញ មុនសិល្បៈកាន់តែធ្លាក់ក្នុងភាពច្របូកច្របល់នោះ?
ទាល់តែក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមអ្នកនិពន្ធខ្មែរ ... ចាត់ឲ្យមានវេទិកាជំនួបទៀងទាត់របៀបនេះនៃអ្នកនិពន្ធកវី ទើបពួកគេលែងជិះសេះលែងដៃ។
No comments:
Post a Comment