Saturday, July 16, 2016

#សម្ដីមនុស្សឆ្កួត


សម្ដីមនុស្សឆ្កួត ទោះបីជាមានចំណុចត្រូវ ក៏នោះពុំមែនជារូបភាពនៃ វិចារណញ្ញាណទេ។ (សៅរ៍ ពុធពង្ស)
A mad person's words, though sounding reasonable at places, aren't the image of reasoning. Puthpong Sao
ខ្ញុំលើកឧទាហរណ៍ពិតមួយ នៅវត្តលង្កា ភ្នំពេញ ឆ្នាំ១៩៨៥។ ខ្ញុំបានទៅជួប លោកតា នន់ ង៉ែត កាលនោះលោកជាចៅអធិការវត្ត។ បុរសម្នាក់ក្លាយទៅជាមនុស្សឆ្កួត។ គាត់តែងតែស្រែកជេរឈ្មោះ ហូ ជ៏មិញ កប់ៗមាត់ "... ហូ ជីមិញ. .. **កូនពីរនៅផ្សារស៊ីឡឹប..."។ ខ្ញុំបានសួរនិស្សិតស្នាក់នៅជាមួយ លោកតា ។ គាត់បានប្រាប់ខ្ញុំថា ដំបូងបុរសនោះមានអី ជាអ្នករៀនសូធ្យ ចេះដឹង ធ្វើកងទ័ពច្បាំងនឹង ទ័ពព្រៃ។ ថ្ងៃមួយគេបានចោទគាត់រួចចាប់ដាក់គុក ធ្វើទារុណកម្មយកចម្លើយ ដោយដាក់នៅពីក្រោមធុងទឹក គេចោះរន្ធបន្តក់ទឹកឲ្យត្រូវក្បាលកោរសក់ បែកអំពិលអំពែកត្រឡប់ខួរអ៊ីចឹងទៅ។
ថ្ងៃនោះរដ្ឋអំណាច (កាលនោះគេប្រើពាក្យនេះ មិនមែនអាជ្ញាធរ ដូចសព្វថ្ងៃនេះទេ) គេទៅទាំងហ្វូងតាមម៉ូតូ ហើយដឹកដៃទាញបុរសឆ្កួតនោះទៅទីស្នាក់ការ។ បុរសនោះបាននិយាយថា "មិនបាច់ដឹកដៃខ្ញុំទេ ខ្ញុំស្គាល់ផ្លូវហើយ៛។ គាត់បានសួរថា "ទៅធ្វើអី?" គេថាទៅនិយាយគ្នា។ គាត់សួរទៀតថា "នៅទីហ្នុងគេនិយាយភាសាអី?"។ មេរដ្ឋអំណាចថា "គេនិយាយភាសាខ្មែរ"។ បុរសឆ្កួតនោះថា "បើនិយាយភាសាខ្មែរដដែល និយាយនៅហ្នឹងទៅ ចាំបាច់ទៅហ្នុងអី ដូចតែគ្នាទេតើ (ស៊ិក!)"។

No comments:

Post a Comment