Sunday, July 24, 2016

#ចង់ធ្វើជាមនុស្សរបស់ជាតិ


ចង់ធ្វើជាមនុស្សរបស់ជាតិ មិនប្រកាន់ខឹងគុំស្អប់គណបក្សណាៗ និងចង់ឃើញគណបក្សនានាធ្វើការ គិតជាតិជាធំ យកយោបល់ប្រជារាស្ត្រជាគោល ដូចជាតាមរយៈប្រជាមតិ និងមានសមាជជាតិ។ ប៉ុន្តែ ធ្វើជាមនុស្សរបស់ជាតិយ៉ាងម៉េចកើត បើបរិយាកាសសង្គមខ្មែរប៉ុន្មានទសវត្ស៍រចុងក្រោយនេះឡើងវ៉ល់វ៉ក់ដោយជម្លោះហែកហួរ"បក្សនិយម"និង"ពួកក្នុងបក្ស" យកឈ្មោះ"ជាតិ"មកប្រើបំភ័ន្តរាស្ត្រ រកប្រយោជន៍"អំណាាចផ្ទាល់ខ្លននិងបក្ស"ថែមទាំងពួក ឲ្យជាតិឡើងឈឺទុរនទុរាបន្ត ត្រាំត្រែង នោះ?
អ្កកនយោបាយត្រូវប្រដៅខ្លួនឯង ជម្រុះនិងជម្រះអំណួត មុនអ្វីៗទាំងអស់
លោក កឹម សុខា មិនអាចគ្មាន លោក សម រង្ស៊ី និង លោក សម រង្ស៊ី ក៏មិនអាចគ្មាន លោក កឹម សុខា ពីព្រោះអ្នកទាំងពីរបានចម្រាញ់ផ្នត់គំនិតប្រជារាស្ត្រខ្មែរមកដល់ស្ថានភាពជម្រើសចុងក្រោយ ដែលមានបែបជាការផ្សងព្រេងខ្លះៗ ក្នុងអត្ថន័យថា បែកបាក់នឹងនាំទៅដល់បរាជ័យ នឹងដើរទៅរកសេចក្ដីស្លាប់នយោបាយ។
ម្នាក់ៗមិនត្រូវគិតថា អញនិងបក្សពួកអញខ្លាំងជាង នោះទេ។ គ្មាននយោបាយណាអាចឈ្នះដោយមនុស្សម្នាក់ពីរនាក់នោះឡើយ។
...See more

No comments:

Post a Comment