Sunday, July 31, 2016

#ជួន_ណាត_កេង_វ៉ាន់សាក់

1 août 2015, 11:26


លោកតា កេង វ៉ាន់សាក់ និង សម្ដេច ជួន ណាត
Puthpong Sao សៅរ៍ ពុធពង្ស៖
មេ បា តា ចៅ ព្រះ ទាំងប្រាំនេះជាទស្សនៈរបស់បណ្ឌិតអក្សរសាស្ត្រល្បីល្បាញមួយរូប លោកតា កេង វ៉ាន់សាក់ ដែលលោកបានអធិប្បាយថាជាចង្កោមមេព្រលឹងជាតិខ្មែរ ដែលលោកប្រើពាក្យហៅថា សាសនាព្រះជី។ លោកបានព្យាយាមលើកភាសាខ្មែរ ដោយផ្ដាច់ចេញពីឥទ្ធិពលនៃបាលីនិងសំស្ក្រឹត របៀបដូចគ្នានឹង កវីបារាំងម្នាក់ Pierre de Ronsard បានព្យាយាមលើកភាសាបារាំង ដោយផ្ដាច់ចេញពីឥទ្ធិពលនៃ ឡាតាំងនិងក្រិក ដែលប្រភពទាំងពីរនេះដូចជា បាលី និង សំស្ក្រឹត របស់ភាសាបារាំងដែរ ប៉ុន្តែធ្វើមិនបាន។
សម្ដេច ជួន ណាត អ្នកប្រាជ្ញបណ្ឌិតក្សរសាស្ត្រល្បីល្បាញមួយអង្គដែរ បានបកស្រាយថាផ្ដាច់ម្ដេចបាន បើក្នុងភាសាខ្មែរប្រើសព្វថ្ងៃ មានបាលីសំស្ក្រឹតប្រហែល៦០% ទៅហើយ តាំងពីច្រើនសតវត្សរ៍មកម្ល៉េះនោះ។
ម្យ៉ាងទៀត ក្នុងពាក្យ ព្រះ ក៏មានប្រភពពីបាលី វរៈ ដែរ បើទោះបីលោក វ៉ាន់សាក់ បកស្រាយផ្សេងនោះ។
Saveth Chea៖
ខ្ញុំគាំទ្រួទស្សនៈបង ១០០ភាគរយ
Puthpong Sao សៅរ៍ ពុធពង្ស៖
ខ្ញុំក៏បានស្ដាប់ការបកស្រាយរបស់លោកតា កេង វ៉ាន់សាក់ ដែរ។ ហេតុអ្វីឈ្មោះលោកតាមិនសរសេរថា កេង វ័ណ្ណស័ក្ដិ បើឮឈ្មោះនេះជាទូទៅគេនឹកដល់ពាក្យបាលីនោះ ? បើឮពាក្យនេះសរសេរជាខ្មែរចំតួគឺ កេង វ៉ាន់សាក់ ប៉ុន្តែបើអ្នកនិយមបាលីហើយមិនស្គាល់ឈ្មោះលោក មុខតែសរសេរថា កេង វ័ណ្ណស័ក្ដិ ដូច្នេះវិញ។ រឿងនេះមានតែលោកតាឬ្នអ្នកណាដែលបានស្ដាប់លោកតាបកស្រាយប៉ុណ្ណោះទើបអាចឆ្លើយបាន។

No comments:

Post a Comment