Monday, July 4, 2016

#ហេតុអ្វីវិស័យភាពយន្តខ្មែរស្ទើរតែពុំងើបសោះ


ខ្ញុំបានមើលវគ្គអប់រំថតភាពយន្តតាមទូរទស្សន៍បារាំងជាកម្មវិធីផ្សាយច្រើនសប្ដាហ៍ និងបានចូលរួមសិក្ខាសាលានិពន្ធភាពយន្តជាមួយសាស្ត្រាចារ្យថៃ នុប៉ៈដន អាមនទុត ពីសកលវិទ្យាល័យមួយនៅក្រុងបាងកក។
ខ្ញុំសូមធ្វើកំណត់សម្គាល់ជុំវិញ ហេតុអ្វីវិស័យភាពយន្តខ្មែរស្ទើរតែពុំងើបសោះ។
យើងអាចមើលកុនបរទេសដូចជាកូរេបញ្ខាំងតាមទូរទស្សន៍ក៏យល់បានដែរ ហើយប្រៀបធៀបគ្នាមើល៖
- របៀបប្រើពាក្យ (គេមិនប្រើពាក្យច្រំពាំត្រណោត មិនអួតដដែលៗ)
- របៀបតែងតួស្លៀកពាក់ត្រូវសាច់រឿង កាលៈទេសៈរឿង
- រវៀបថតត្រូវប្លង់ ព៏ទិសណា មុំណា មួយណាមុន... ប្លង់គេមិនងាប់ស្ដូក
- គេយល់អារម្មណ៍អ្នកមើលឆ្ងល់ត្រង់ណា អ្វីខ្លះ ត្រូវជម្រះចម្ងល់របៀបម៉េច...
- គេមិនបូរបាច់ឥតខ្លឹមសារ គេឲ្យកាយវិការតួជាអ្នកឆ្លើយបកស្រាយ...
- គេមានគំនិតបញ្ចូលការអប់រំស្ទើរតែគ្រប់កាយវិការតួ ឈុតរឿង
- អ្នកបញ្ចូលសាច់ភ្លេងមានសមត្ថភាពខ្ពស់យល់អារម្មណ៍រឿង អ្នកមើល
...
* ជាសង្ខេប
- អ្នកនិពន្ធគេយល់សាច់ការ គំនិតជ្រៅ ទាំងការប្រើសិល្ប៍វិធីតែងរឿង
- អ្នកដឹកនាំរឿងគេ យល់គ្រប់កាយវិការ ប្លង់ មុំ ទិស និង លំដាប់ វគ្គ ត្រូវថត
- អ្នករៀបឆាក តុបតែងកាយ សំអាង យល់វគ្គណាស្លៀកពាក់របៀបណា ផាត់លាបអ្វី
- អ្នកឲ្យពន្លឺ រៀបចំពន្លឺ ពេលណាកម្រិតណា ពីទិសណា ...
- អ្នកបច្ចេកទេស បញ្ចូលសាច់ភ្លេង ចេះមន្តសណ្ដំព្រលឹងអ្នកមើល
- អ្នកបញ្ចូលសំឡេងដឹងថាសំឡេងគួរដាក់ប៉ុន្មានដេស៊ីបែល វគ្គណាៗ
- អ្នកធ្វើសំឡេង bruteur ចេះច្បាស់សម្រាប់ឆាកណាៗ
- តួសម្ដែងយល់សាច់រឿងសម្ដែងត្រូវរឿង

© Copyright rbu_spp ថ្ងៃទី៥ កក្កដា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
...
new khmer star kikilu in khmer, girl kikilu with boyfriend,
YOUTUBE.COM

No comments:

Post a Comment