Friday, September 30, 2016

#Lottory


រឿងឆ្នោត
គេមិនអាចបិទចំណង់មនុស្សបានទេ ដូច្នេះហើយប្រទេសគេ ទាំងប្រទេសខ្មែរកាលមុនរបប ប៉ុល ពត គេបង្វែរពីការលេងឆ្នោតកន្ទុយលេខលួចលាក់ខុសច្បាប់ឲ្យទៅលេងឆ្នោតស្របច្បាប់ចេញមុខនិងពេញមុខ គឺឆ្នោតជាតិ ដែលគេហៅទូទៅថា ឆ្នោតឡូតូ (មកពីពាក្យ lottery, lotto ដែលប្រែថា ឆ្នោត ហ្នឹងហើយ) ដើម្បីបានប្រយោជន៍ដល់ជាតិ ពីព្រោះឆ្នោតនេះបើគេលេងជាទូទៅ មេចំណេញច្រើនរហូត។
មានឆ្នោតម្យ៉ាងទៀតមានរង្វាន់ត្រូវជាវត្ថុ គេហៅថា ឆ្នោតវត្ថុ tombola។ ឆ្នោតនេះគេបើកលេងតែនៅពេលមានពិធីបុណ្យមហាជនធំៗ (ដូចជាបុណ្យអុំទូក ... ករណីកម្ពុជា) គឺគេមិនបើកលេងប្រចាំថ្ងៃ សប្ដាហ៍ ឬ ខែ ដូចជាឆ្នោតជាតិឡើយ។
រង្វាន់ឆ្នោតវត្ថុ មានដូចជា រថយន្ត ម៉ូតូ កង់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ឆ្នាំងដាំបាយអគ្គិសនី គឺអ្វីៗណាដែលគេសិក្សាស្រាវជ្រាវដឹងថា ជាបំណងប្រាថ្នារបស់មនុស្សទូទៅ។
រឿងឆ្នោតវត្ថុនេះ ពេលខ្លះវាគ្រាន់តែជាល្បិចនិងល្បែងឃុបឃិតគ្នារវាងអ្នកមានអំណាចលុយនិងតំណែងដើម្បីកេងកើបលុយមហាសាលពីអ្នកលេងវាតែប៉ុណ្ណោះ។
កាលប៉ុន្មានឆ្នាំមុន ច្រើនឆ្នាំតគ្នា ពុំឃើញមាននរណាត្រូវឆ្នោតវត្ថុរង្វាន់ធំជារថយន្តតម្លៃខ្ពស់ដែលគេជួលពីក្រុមហ៊ុនលក់រថយន្តយកទៅតាំងបញ្ឈរបញ្ឆោតភ្នែកមហាជនឡើយ។
You became friends 

No comments:

Post a Comment