Sunday, September 11, 2016

#Blood_Types

ការដែលថាមនុស្សមានក្រុមឈាមនេះឬនោះមានកត្តាកំណត់ចិត្តសាស្ត្រយ៉ាងនេះឬយ៉ាងនោះ ពុំត្រឹមត្រូវទេ ទាំងផ្ទុយនឹងវិទ្យាសាស្ត្រជាពិសេសវិទ្យាសាស្ត្រនៃការអប់រំផង។ នេះជាទស្សនៈបែបហោរាសាស្ត្រដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រឡើយ។ គ្មានការសិក្សាប្រាកដថាមនុស្សលើផែនដីនេះមានប៉ុន្មានភាគរយមានឈាមក្រុម A, B, AB និង O ហើយបណ្ដាអ្នកទាំងនេះនៃពូជសាសន៍ជាតិនិមួយៗ មានប៉ុន្មានភាគរយនៃក្រុមនិមួយៗមានចរិតនិស្ស័យយ៉ាងម៉េចទេ? វាពុំមានការកំណត់ពីធម្មជាតិថាពូជសាសន៍ណាមានក្រុមអ្វីនោះទេ មានតែ haemoglobin ពូជសាសន៍ណាមានក្រុមណាៗ។
វាមានមែនថា ពួកអឺរ៉ុបមានឈាមប្រភេទ - (នៃ A, B, AB, O) ឯពួកអាស៊ីមានឈាមប្រភេទ + (នៃ A, B, AB, O) មានក្រុមឈាមរង (sous groupes) និង facteurs Rhesus ។ ពុំមានទេកត្តាកំណត់ចិត្តសាស្ត្រផ្សេងគ្នានៃក្រុមឈាមនិមួយៗនោះ។
O ជាអ្នកផ្ដល់សាកល donneur universel ឲ្យទៅក្រុមណាក៏បាន រីឯ AB ជាអ្នកទទួលសាកល receveur universel គឺទទួលយកឈាមពីក្រុមណាក៏បាន។ អ្នកក្រុម O បើកាលណាឈឺហើយត្រូវការបញ្ចូលឈាម ពិបាករកឈាមណាស់ព្រោះទទួលយកបានតែពី O ដូចគ្នា ពេល AB ងាយរកបានជាងគេ។
កត្តាចិត្តសាស្ត្របុគ្គលទាក់ទងនឹង ធម្មជាតិកំណើត ទម្លាប់ បុគ្គល គ្រួសារ មជ្ឈដ្ឋានរស់នៅ សង្គម ពូជសាសន៍ វប្បធម៌ សាសនា ការសិក្សាអប់រំ ...
​តើ​អ្នក​ជា​មនុស្ស ដែល​មាន​ប្រភេទ​ឈាម​ណា​? តើ​អ្នក​មាន​មិត្តភក្តិ ដែល​មាន​ឈាម​ប្រភេទ O​ឬទេ​? បើ​អ្នក​ចង់​ដឹង​ថា មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​នេះ ជា​មនុស្ស​ដូច​ម្តេច អ្នក​អាច​អាន​អត្ថបទ​នេះ​បាន ដើម្បី​ស្វែងយល់​ពី​មនុស្ស​ប្រភេទ​នេះ​។​
WWW.HEALTH.COM.KH
Commentaires
ឡឹក ជំនោរ មែនហើយទាន។
Sakphea Somreth ដូចជាមានតែ អីុប៉ូក្រាត ដែលកំណត់ទឹកប្រមាត់ បួនប្រភេទ សំរាប់សំគាល់លក្ខណ:ចរិត ឫកពា ឫសញ្ចេតនា លក្ខណ:ចិត្តសាស្រ្ត ។និង
ក្រោយមកក៏មាន អីុវ៉ានប៉ាលូវ ក៏ បញ្ជាក់
ក្នុងទ្រឹស្តី ចិត្តវិទូរបស់គាត់ផង។ បេីមានការស្រាវជ្រាវថ្មីអំពី ប្រភេទឈាម...Voir plus
Chea Sareth ខ្ញុំបានអានឯកសារកាលពី6ឆ្នាំមុន គេថាក្រុម B ល្អជាងគេ
Puthpong Sao អ្នកគ្រូពេទ្យ Chea Sareth, ចង់ដឹងអត្តចរិតមនុស្សប្រែប្រួលយ៉ាងណា សាកយកទារកពីឪពុកម្ដាយឥស្លាមិក ទៅឲ្យឪពុកម្ដាយគ្រិស្ទៀនសាសនិកចិញ្ចឹម​ ហើយឲ្យទារកពីឪពុកម្ដាយគ្រិស្តសាសនិកទៅឲ្យមូស្លិមចិញ្ចឹម។ ដល់ធំឡើងមានចរិតយ៉ាងណាដឹងហើយ។
1 hJ’aime1
Puthpong Sao

No comments:

Post a Comment