Monday, September 26, 2016

#សម្រង់សម្ដីអតីតប្រធានាធិបតី ស.រ.អ. លិងខឹន Abraham Lincoln


ឃើញសត្វឆ្កែនេះពាំអង្កត់ឈើវែងទទើសទទែងចូលមិនរួច ហើយថយក្រោយសាកល្បងទៀតនៅតែមិនរួច វាក៏ថយរកវិធីផ្សេងរហូតដល់ចូលរួចនោះ ធ្វើឲ្យខ្ញុំនឹកដល់សម្ដីមនុស្សពីរនាក់។
ទី១ គឺនាងតូច សីហនាថ នៅពេលបាយថ្ងៃត្រង់មួយដែលនាងបានញ៉ាំអាហារហឹរ ហើយស្រូបខ្យល់ចូលតាមមាត់ ហ៊ូៗ និងនិយាយថា "ប៉ាដឹងថាខ្ញុំចេះហួចឬទេ?" នាងបានធ្វើបង្ហាញនិងនិយាយថា "ធ្វើម្តងមិនបាន(សម្រេច) ធ្វើទៀត ធ្វើយូរៗទៅបានហើយ"។
ទី២ លោក អាប្រាហឹម លិងខឹន Abraham Lincoln ប្រធានាធិបតីទី១៦នៃស.រ.អ. ដែលបានមានប្រសាសន៍ថា "សាកល្បងម្ដងមិនបានសម្រេច ប្រសើរជាងមិនបានសាកល្បងទាល់តែសោះ" Try once and fail is better than not try at all.
វីដេអូអំពីសត្វឆ្កែដ៏ឆ្លាតនេះបញ្ជាក់រឿងនេះ។
-0:42
18,608,059 Views

No comments:

Post a Comment