Thursday, September 15, 2016

#ប្រភេទមនុស្ស

ព្រះលោកចែកមនុស្សជា៣ចំពូក។ ជាខ្មែរឬជាតិណាៗ អ្នកណាក៏ស្នេហាជាតិខ្លួនដែរ គ្រាន់តែ
ទឹកចិត្តស្នេហាជាតិមានកម្រិត ខុសគ្នា។ ខ្លះយកពាក្យស្នេហាជាតិមកធ្វើអាជីវកម្មរកផលប្រ
យោជន៍តំណែងតួនាទីសម្ភារៈលាភសក្ការៈ...សម្រាប់ខ្លួនគ្រួសារបក្សពួក។ រឿងនេះមាន
ក្នុងសន្ដានចិត្តមនុស្សតាំងពីកំណើត ដូចមានក្នុងគម្ពីរព្រះពុទ្ធសាសនា "អព្វណ្ហសេដ្ឋី"។
ព្រះបែងចែកមនុស្សជាបី(៣)ពួក៖
ទី១ ពពួកមនុស្សនមួយជុំប្លោក (ដើរហែហមតាមគេដើម្បីតែស៊ីមួយប្លោកៗពាក្យ
សង្គមបច្ចុប្បន្នថា ពពួកមនុស្សតាមស៊ីពែរ)
ទី២ ពពួកមនុស្សមួយជុំស្បែក (ដែលធ្វើអ្វីៗ
ដើម្បីតែផលប្រយោជន៍គ្រួសារឬគណបក្សខ្លួន ប្រើឈ្មោះជាតិសម្រាប់តែបោកប្រាស់
មហាជន) និង
ទី៣ ពពួកមនុស្សមួយចុងរោម (គឺចំពូកមនុស្សដែលគិតប្រទេសជាតិនិង
ប្រជារាស្ត្រទាំងមូល មិនគិតត្រឹមតែ គ្រួសារអញឬគណបក្សអញ)

No comments:

Post a Comment