Saturday, September 17, 2016

#ភាពចៃដន្យ

អ្វីៗទាំងអស់សុទ្ធតែមាន ហេតុ ផល និង ភាពចៃដន្យ។ ភាពចៃដន្យមិនដើរមករកមនុស្សទេ ហើយមនុស្សក៏មិនដើរទៅរកភាពចៃដន្យដែរ។ មានន័យថាវានៅក្រៅបំណងមនុស្ស។ តើភាពចៃដន្យនៅទីណា?
បើយើងជួបនរណាម្នាក់ឬអ្វីមួយនៅទីណាមួយនិងពេលណាមួយ ដែលយើងមិនបានព្រាងឬរំពឹងទុក យើងឃើញភាពចៃដន្យកំពុងរង់ចាំយើងនៅទីនោះ។
Saveth Chea:
ហេតុអ្វី ក៏បងដាក់រូបនេះ ដើម្បី ពន្យល់អំពីភាពចៃដន្យ ?
Puthpong Sao :
ខ្ញុំបានប្រទះរូបនេះដោយមិនមានបំណងឬរំពឹងប្រាថ្នា។ ពីហេតុផលនេះ រូបនេះ វាបានបំផុសគំនិតខ្ញុំអំពីអត្ថន័យនៃភាពចៃដន្យ។ ភាពចៃដន្យ នេះជាពាក្យហៅព្រឹត្តការណ៍មួយប្រើក្នុងគណិតវិទ្យាត្រង់មេរៀន ប្រូបាប៊ីលីតេ probability (ថ្នាក់បាក់ឌុបមុនឆ្នាំ១៩៧៥) និងក្នុងមេរៀន សេដ្ឋកិច្ចឧត្តមសិក្សា។
ក្នុងភាសាសង្គមឬជាផ្នែកមួយនៃទស្សនវិជ្ជាដែរ កាលណាព្រឹត្តិការណ៍មួយ (មិនថាជាការភ្នាល់អ្វីៗឬការផ្សងណាៗ) ស្របនឹងបំណង គេថាជាភ័ព្វនិស្ស័យលាភជ័យ... ពេលផ្ទុយឬខកបំណង គេថាស៊យ ...
ខ្ញុំបានបើកមើល comment នានាក្នុង post របស់ខ្ញុំ ពុំមានបំណង ឬរំពឹងថាឃើញរូបនេះទេ។ មិត្តហ្វេសប៊ុកម្នាក់ពីអាមេរិក comment ជារូបភាពនេះ ឃើញដំបូងខ្ញុំប្រុងលុបចោល ប៉ុន្តែនឹកឃើញ posing នេះជាផ្នែកនៃការសិក្សាសិល្បៈគំនូរ ចម្លាក់ ការថតរូប នៅបស្ចិមប្រទេស ខ្ញុំក៏មិនលុបវាទៅវិញ។ ប៉ុន្តែ មានហេតុផលពីរ ដែលខ្ញុំសម្រេចទុកវា៖ មិនចង់ឲ្យអ្នកផូស្ត comment អន់ចិត្ត និងជាពិសេស ខ្ញុំធ្លាប់បានមើល TF1 បារាំងផ្សាយអំពីមេរៀនវិចិត្រកម្ម នៅសាលាវិចិត្រសិល្បៈបារាំង។ គេយកនារីក្មេងស្រស់ស្អាតម្នាក់មកអង្គុយ លែងខ្លួនទទេអាក្រាត​ ចេញ​សុដន់រាងកាយទាំងមូល ... (ដូចរូបនេះ) ហើយសិស្សគ្រប់គ្នាក្នុងស្ទុយឌីយ៉ូ មើលនិងគូរតាមរូបអាក្រាតនោះ (អ្នកនៅក្រុងប៉ារីស៍ ឬប្រទេសបារាំង ... អាចទៅតាមសួរបញ្ជាក់ព័ត៌មាននេះ)។
គឺលក្ខណៈដែលវាបង្កើតសម្រើបហ្នឹងហើយទើបគេប្រើឥរិយាបថឬរូបបែបនេះជាមេរៀនផ្នែក portrait សម្រាប់សិស្សមើលឃើញអនុវត្តផ្ទាល់ ឲ្យដិតអារម្មណ៍ជ្រៅនោះ។
ក្នុងសិល្បៈផ្នែកនេះ គេបែងចែកដាច់ពីគ្នារវាង nudity art និង pornography ដែលអ្នកបានសិក្សា យល់អំពីភាពខុសគ្នា ត្រង់ pornography វាមានលក្ខណៈជា sex appealing ការអន្ទងតម្រេកភេទ។
...

No comments:

Post a Comment