Saturday, September 24, 2016

#How_Jesus_Is_in_HasBeen_Ads


How Jesus is advertised as a has-been on the waste can of Coca-Cola.
របៀបដែល ជីសឹស Jesus ត្រូវគេផ្សាយពាណិជ្ជកម្មជារបស់សំណល់លើសំបកកំប៉ុង កូកាកូឡា។
តាមពិត Jesus លោកមិនអាក្រក់ទេ ប៉ុន្តែមានអ្នកយកឈ្មោះលោកទៅធ្វើអាជីវកម្មក្នុងនាមសាសនាលោក។ ហើយគេជួយបិទបាំងកំហុសបំពានដោយគ្នាគេដោយលើកយកនាមលោកមកប្រើ។
ខ្ញុំបានជួបជាបទពិសោធផ្ទាល់ កាលថ្ងៃទី១៩ និងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៣។ នៅឯការប្រជុំមួយនៅថ្ងៃទី១៩ធ្នូនៃអង្គការមួយដែលមានសមាសភាពមន្ត្រីខ្លះជាពុទ្ធសាសនិកនិងខ្លះជាគ្រឹស្តសាសនិក ខ្ញុំជានាយកប្រតិបត្តិ ពេលចប់ប្រជុំ ស្រាប់តែប្រពន្ធនៃប្រធានអង្គការបានស្រែកចណ្ឌាលជេរខ្ញុំ ដោយពាក្យប្រមាថធ្ងន់ៗ (ទាំងពីរនាក់ប្ដីប្រពន្ធជាប្រធានសាខាសាសនាគ្រឹស្ត)។ រីឯមេសាសនាពីរនាក់ទៀត (ម្នាក់ជាខ្មែរ ម្នាក់ទៀតជាជនជាតិអាមេរិកាំងមកពីស.រ.អ. ដែលជាអ្នកសង្កេតការណ៍)ពុំបានឃាត់ការជេរប្រទេចនោះទេ។ ឯប្រធានអង្គការជាប្តីបែរជានិយាយប្រាប់មេសាសនា (ទាំងខ្មែរទាំងអាមេរិកាំងនោះ) ថាឲ្យប្រពន្ធគាត់ជេរទៅ ឲ្យធូរទ្រូង។
កំហុសដែលខ្ញុំមាននោះ គឺការបដិសេធមិនព្រមធ្វើតាមការល្បួងរបស់ប្រធានអង្គការដែលបបួលខ្ញុំឲ្យគិតត្រូវគ្នាតែជាមួយគាត់លើថវិកាចំណូលចំណាយរបស់អង្គការ។ ខ្ញុំបានលើកហេតុផលថា ពុំអាចធ្វើដូច្នេះបានទេ ពីព្រោះវាបំពានលើទំនុកចិត្តរបស់អ្នកឯទៀត។
ពីរថ្ងៃក្រោយមក នៅឯការប្រជុំសមាសភាពដដែល កន្លែងដដែល ខ្ញុំបានលើកឡើងអំពីការបាត់ថវិកាច្រើនពាន់ដុល្លារក្រោមការទទួលខុសត្រូវរបស់ប្រធានខុសលក្ខន្តិកៈនៃអង្គការ ស្រាប់តែមេសាសនានោះពីរនាក់ដែលជាអ្នកសង្កេតការណ៍សោះ បានជំទាស់នឹងការលើកឡើងរបស់ខ្ញុំ។ ពួកគេបាននិយាយថារឿងលុយប៉ុណ្ណឹងៗចាំបាច់និយាយឲ្យមានរឿង(ស៊ិក)។
អាក្រក់ជាងនេះនោះគឺគេបានឲ្យបុគ្គលិកអង្គការសុំទោសប្រធានអង្គការដែលប្រពន្ធរបស់គេបានជេរខ្ញុំនោះ។ អ្នកខ្លះក៏បានធ្វើតាម។ ខ្ញុំឃើញមេសាសនាពីរនាក់ងាកមកខ្ញុំដោយក្រសែភ្នែកដូចជាតឿន។
ខ្ញុំបានសួរពួកគេទាំងពីរនាក់ថា "ឲ្យខ្ញុំសុំទោស? ខ្ញុំមានកំហុសអ្វី? សុំទោសរឿងអី"។ ទាំងមេសាសនាជាខ្មែរនិងអាមរិកាំងជាអ្នកសង្កេតការណ៍ពីរនាក់នោះបានបណ្ដាក់គ្នាតបមកខ្ញុំវិញថា "រឿងសុំទោសពុំចាំបាច់មានកំហុសទេ(ស៊ិក)"។
ខ្ញុំបាននិយាយថា "ដូចជាគ្មានត្រង់ណា(នៃគម្ពីរគ្រឹស្តសាសនា)ឲ្យអ្នកគ្មានកំហុសសុំទោសនោះទេ"។ គេពុំបាននិយាយអ្វីទេ មើលទៅទំនងដូចជាភ្ញាក់ផ្អើលនឹងឮពាក្យខ្ញុំតវ៉ា។ ខ្ញុំបានឧទានក្នុងចិត្តថា "ឱ ព្រះ ជីសឹស/យេស៊ូ អើយ បព្វជិតរបស់លោកក្បត់ការប្រៀនប្រដៅរបស់លោកហើយ!"
Mario Cee
ព្រះយេស៊ូវនឹងអីគេហារ
Comments
Moha Prom តើ គេយល់ថាប្រជារាស្ត្រខ្មែរល្ងង់ណាស់ទៅឬ បានជាសម្បូរពាក្យបញ្ឆោតរាយមាយដល់ម៉្លឹង !?
Puthpong Sao ប្រហែលជាគេប្រើយុទ្ធវិធីថា បើកុហក១០នាក់ អាចមានអ្នកជឿម្នាក់ ឬកុហកម្នាក់ឲ្យបាន១០ដងអាចជឿគេម្ដង។

No comments:

Post a Comment