ហេតុអ្វី នៅកម្ពុជា ពុំមានមុខវិជ្ជាភ្លេងពីបឋមសិក្សាដូចនៅ អឺរ៉ុប?
សូមពិនិត្យមើលឧបការណ៍តន្ត្រីចិនទាំងនេះ (មានទ្រ ខ្លុយ...) និងស្ដាប់តន្ត្រីដែលប្រគំដោយក្រុមតន្ត្រីករ symphony ចិនទាំងនេះ រួចហើយពិចារណាលើការវិវត្តនិងស្ថានភាពភ្លេងខ្មែរសព្វថ្ងៃ។
ខ្មែរមានតូរិយបណ្ឌិត(បណ្ឌិតខាងភ្លេង)សិក្សានៅអាមេរិក អតីតប្លុកអឺរ៉ុបខាងកើត...ដែលជាតំបន់តន្ត្រីជឿនលឿនខ្ពស់។ តើបណ្ឌិតភ្លេងទាំងឡាយបានគិតគូរនិងធ្វើបានកម្រិតណានូវការប្រើប្រាស់វិធីទំនើបរៀបអក្សរភាសាភ្លេងសម្រាប់ប្រគំដោយឧបករណ៍បុរាណខ្មែរ (ទ្រប្រដូចបាននឹងវីយ៉ូឡុងអឺរ៉ុប ខ្លុយ...) ដូចចិនបានអនុវត្តក្នុងវិដេដេអូនេះឬទេ?
តើកម្ពុជាមានបានគិតគូរឬធ្វើអ្វីបានអំពីការបញ្ចូល "មុខវិជ្ជាតន្ត្រី" ទៅក្នុងសាលាដូចជាការបង្រៀនអក្សរភ្លេង តាំងពី បឋមសិក្សា មកតាមក្បួនខ្នាតរៀបរយត្រឹមត្រូវ ដូចនៅបស្ចិមប្រទេស ឬបានត្រឹមតែគិតនិងថា?
កាលប៉ុន្មានឆ្នាំមុន អតីតប្រធានាធិបតីចិន ហ្សាង ហ្សេមិន បានមកកម្ពុជានិងទៅទស្សនាប្រាសាទអង្គរវត្ត។ លោកបានខ្ចីយកទ្រពីដៃអ្នកភ្លេងខ្មែរទៅកូតយ៉ាងពីរោះ។
No comments:
Post a Comment