តើមួយណាត្រឹមត្រូវ រវាង "ជម្រាបសួស្ដិ៍" និង "ជម្រាបសួរ"?
ពាក្យត្រឹមត្រូវគឺ "ជម្រាបសួស្ដិ៍" មិនមែន "ជម្រាបសួរ" ទេ។ គឺពុំមែន ជម្រាបរួច "សួរ" លើកសំណួររកការឆ្លើយតបនោះឡើយ។
ពាក្យត្រឹមត្រូវគឺ "ជម្រាបសួស្ដិ៍" មិនមែន "ជម្រាបសួរ" ទេ។ គឺពុំមែន ជម្រាបរួច "សួរ" លើកសំណួររកការឆ្លើយតបនោះឡើយ។
ប្រភព៖
អ្នកធំឬថ្នាក់ប្រហាក់ប្រហែលគ្នាឬទៅកាន់ថ្នាក់ក្រោម ជួបនិងជូនស្វាគមន៍គ្នា គេប្រើ "សួស្ដី"
អ្នកតូចឬថ្នាក់ក្រោម ជួបនិងជូនស្វាគមន៍ អ្នកធំឬថ្នាក់ខ្ពស់ជាង ឬដោយការគោរព គេប្រើ "ជម្រាបសួស្ដិ៍" មកពី "ជម្រាបសួស្ដី"។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណី មានវគ្គមួយ ដែលគេប្រកាស "ជ័យហោង? -- ឆ្លើយតបវិញ ជ័យ" និង "សួស្ដិ៍ហោង? -- ឆ្លើយតបវិញ សួស្ដិ៍"។ គឺ សួស្ដី ហ្នឹងហើយ។
ប៉ុន្តែ កម្មវិធីសិក្សាក្រសួងអប់រំឃើញមានប្រើ "ជម្រាបសួរ" ទាំងពុំបានពិចារណាដិតដល់ជំនួសពាក្យត្រឹមត្រូវ "ជម្រាបសួស្ដិ៍" ទៅវិញ។
ប្រសិនបើកំហុសតិចតួចណាមួយពុំគួរខ្វល់ដល់វា យើងអាចលើកសំណួរថា តើចាំបាច់អ្វីទៅមាន មុខវិជ្ជាសរសេរតាមអាន វេយ្យាករណ៍ ក្នុងកម្មវិធីសិក្សា? "ជម្រាបសួស្ដិ៍" ពុំមែន "ជម្រាបសួរស្ដី" ទេ។ ភាសានិយាយ ឮតែ "ជម្រាបសួ" ប៉ុននេះទេ។ តើត្រូវសរសេរ "សួ" បែបណាឲ្យត្រឹមត្រូវ? គឺត្រូវយោងទៅដល់បរិបទនៃការប្រើប្រាស់វា។ ដូច្នេះ វាធ្លាក់់មកដល់ ថា តើ "សួ = សរសៀរតាមអ្វីមួយ" ឬ "សួរ = លើកសំណួរ" ឬក៏ "សួស្ដិ៍ < សួស្ដី"? ចម្លើយត្រឹមត្រូវប្រាកដធ្លាក់មកលើករណីចុងក្រោយ "សួស្ដី" ហ្នឹងហើយ។
No comments:
Post a Comment