អ្វីដែលថាជាមូលដ្ឋាននៃជ័យជម្នះដូចប្អូន ខឹម វាសនា លើកឡើងនេះត្រូវមិនទាន់គ្រប់ទេ។ ស្គាល់កម្លាំងសត្រូវ និងស្គាល់កម្លាំងខ្លួនឯង ក៏ត្រូវប្រមាណថាតើអាចរៀបកម្លាំងឲ្យមានប្រៀបលើសត្រូវឬអត់? នេះជាដំណាក់កាលទ្រឹស្ដី ឯដំណាក់កាលអនុវត្តស្ដែង តើត្រូវមានអ្វីខ្លះ ដើម្បីរៀបកម្លាំងប្រៀប? មិនជាការងាយទេ។
ឯត្រង់ថា ស្គាល់សមរភូមិសត្រូវនិងស្គាល់សមរភូមិខ្លួនឯង ត្រូវគិតថា សមរភូមិមិនមែនជាការចាប់ដាក់បានទេ ។ បើថា ស្គាល់យុទ្ធសាស្ត្រសត្រូវនិងស្គាល់យុទ្ធសាស្ត្រខ្លួនឯង បែបនេះសមជាង។
ហើយសេចក្ដីសង្ឃឹមឈ្នះដូចសំអាងខាងដើមនោះ គ្រាន់តែជាទ្រឹស្ដីវោហារសាស្ត្រនយោបាយប៉ុណ្ណោះ។
No comments:
Post a Comment