Monday, May 2, 2016

រកឃើញ​ខ្មែរ​ពីអង្គរ១០០០នាក់នៅតំបន់ វាលស្រែ​ដប់ពីរ​ពាន់​ ភាគខាងត្បូងចិន​








រកឃើញគ្រួសារខ្មែរពីសម័យអង្គរជាង១០០០នាក់ នៅតំបន់ វាលស្រែដប់ពីរពាន់ (ស៊ីស្ហួនបាណា តាមសំនៀងថៃនិងឡាវ ស៊ិបសងផាណា គឺ វាលស្រែដប់ពីរពាន់) នៅភាគខាងត្បូងខេត្តយូណាន់ ស៊ីឈួន ជាយខាងត្បូងនៃប្រទេសចិន៖ ចូលឆ្នាំដូចខ្មែរ (ថ្ងៃទី១៣-១៥ ខែមេសា) សំពះស្វាគមន៍ដូចខ្មែរ រូបនាគអង្គរខ្មែរ ។ល។

សង្ខេប៖ ដំបូង អធិរាជចិនសុំស្ដេចខ្មែរអង្គរជួយខាងហ្មដំរី (សម័យអង្គរ ខ្មែរល្បីខាងប្រើដំរី ហើយខ្មែរមានទ័ពដំរីដែលដូចជាមាន កងទ័ពរថក្រោះ ប្រយុទ្ធទំនើប)។ ស្ដេចខ្មែរអង្គរបានបញ្ជូនហ្ម (ពីឡុត) ដំរីពីរគ្រួសារ ទៅជួយបង្ហាត់បង្ហាញត្រួតត្រាហ្វូងដំរីស្ដេចចិន។

ក្រោយមក ស្ដេចចិន គាប់ចិត្តនឹងម្ហូបខ្មែរ ក៏សុំស្ដេចអង្គរជួយអ្នកចេះ វិជ្ជាចុងភៅទៀត។ ខ្មែរបានបញ្ជូនចុងភៅពីរគ្រួសារទៀតទៅជួយ។

ខ្មែរទាំង៤គ្រួសារដំបូងក៏រស់នៅផ្សព្វផ្សាយទំនៀមទម្លាប់វប្បធម៌អង្គរ ... នៅកាន់ដល់សព្វថ្ងៃ។ ពួកគាត់នៅនិយាយភាសាខ្មែរដើមពីអង្គរខ្លះៗ និងនិយាយថាដូនតាប្រាប់កូនចៅតៗគ្នាមកថាគាត់ជាខ្មែរមកពីអង្គរ។

កាលសម័យនោះ ឡាវ ថៃ. ... នៅក្នុងចក្រភពអង្គរ ហើយ សុខោទ័យ ក្រុងភាគខាងជើងនៃថៃឡង់ដ៍សព្វថ្ងៃ គឺជាធានីខេត្តខ្មែរអង្គរនៃភាគពាយ័ព្យ។ ជនជាតិតៃ (អំបូរដើមនៃថៃសៀម) មកពីទឹកដីចិនសុំជ្រក កោនជាមួយខ្មែរ មានចំណងគ្រួសារជាមួយខ្មែរល្អូកល្អិននឹងគ្នា នៅទីនោះ ... ដល់សព្វថ្ងៃ។ ...

វិទ្យុ RFA Radio Free America និយាយថាកាលកំឡុង៦០០ឆ្នាំមុនគ្រឹស្តសករាជ ជនជាតិតៃ បានចេញពីតំបន់លំនៅរបស់ខ្លួននៅទន្លេ Yangtze យ៉ាងត្សេ ប្រទេសចិនចុះមកទិសខាងត្បូងហើយ ពួកគេធ្វើស្រែចម្ការនិងរស់នៅលើខ្ពង់រាបនិងព្រៃនៃភាគខាងត្បូងស្រុកចិន។

ពួកតៃបានបន្តចុះមកទិសខាងត្បូងឃើញអារ្យធម៌ខ្មែរលូតលាស់នៅកម្ពុជា។ ក្នុងកំឡុងសហសវត្សរ៍ទី១នៃគ្រឹស្តសករាជ ពួកតៃនេះបានមករស់នៅលាយឡំជាមួយខ្មែរ  យកប្ដីប្រពន្ធខ្មែរ ហើយវប្បធម៌សាសនាភាសាសិល្បៈទំនៀមទម្លាប់បច្ចេកវិទ្យាស្ថាបត្យកម្មនិងរបៀបរបបគ្រប់គ្រងក៏ត្រូវបានផ្សព្វផ្សាយទៅទិសខាងជើង។

ពួកតៃរស់នៅលាយឡំជាមួយខ្មែរ រហូតដល់ឆ្នាំ១២៣៨ ទើបពួកតៃបង្កើតជារាជាណាចក្រដំបូងដោយយកក្រុងសុខោទ័យ ធានីខេត្តភាគពាយ័ព្យនៃមហានគរខ្មែរជារាជធានីរបស់ខ្លួន។

បណ្ឌិត សំភុត សែនភុន អតីតមន្ត្រីតំណាងនៃយូណេស្កូ ប្រចាំនៅកម្ពុជាសរសេរថា ស្ដេចថៃទី១នៅសុខោទ័យនោះមានមហេសីជាម្ចាស់ក្សត្រីពីក្រុងអង្គរ ហើយរាជវង្សថៃដំបូងនោះមានឈាមជាខ្មែរហូរហែមក។

លោកបានសរសេរដែរថា នៅខាងលាវ ឡាវក៏ដូច្នេះដែរ។  នៅភាគខាងជើងនៃស្រុកឡាវទៅដល់តំបន់ស៊ីស្ហួងផាណានៃស្រុកចិន មានជនជាតិអំបូរខ្មែរមនហៅខ្លួនឯង "ឃ្មូ Khmu" ចំនួនប្រមាណ២លាននាក់រស់នៅដល់សព្វថ្ងៃ ។

លោកបានបន្តថា បើគេធ្វើដំណើរតាមផ្លូវធំពី ក្រុងលួងប្រាបាង អតីតរាជធានីឡាវ ទៅតំបន់នៃប្រទេសចិនជាប់នឹងព្រំដែនឡាវ គេនឹងឃើញជនជាតិ ឃ្មូ រស់នៅ ហើយនិយាយភាសាអំបូរខ្មែរមន មុនសម័យវប្បធម៌ឥណ្ឌាចូល។ ពាក្យខ្លះប្រហាក់ប្រហែលនឹងខ្មែរ ដូចជា គេហៅសត្វក្ដាម khdam ថា ក្តាម "ជើង ត" khtam ។ល។

លោក សំភុត បានបន្ថែថា ស្ដេចទី១នៃជនជាតិឡាវឈ្មោះ ផា ងុម Pha Ngum បានរៀនចប់ចេះវិជ្ជានយោបាយចម្បាំងការគ្រប់គ្រងនគរ ចេញពីសកលវិទ្យាល័យនៅអង្គរ ហើយត្រឡប់ទៅវិញជាមួយមហេសីជាម្ចាស់ក្សត្រីពីអង្គរ។ លោកបានបន្តថា ស្ដេចអង្គរបានចាតើកងទ័ពនិងពួកអ្នកចេះដឹងខ្មែរទៅជួយស្ថាបនា រាជធានីលួងប្រាបាង សម្រាប់រាជាណាចក្រដំបូងនៃស្ដេចឡាវ ផាងុម។ លោកបានសរសេរថា រាជវង្សឡាវមកដល់សព្វថ្ងៃ មានឈាមជាខ្មែរដូចជារាជវង្សថៃខាងសុខោទ័យមានឈាមខ្មែរដែរ។

វិទ្យុអាមេរិកសេរី RFA និយាយថា ក្រោយពេលពួកម៉ុងហ្គោលី ពូកែខាងចម្បាំងលើខ្នងសេះ វាយកាន់កាប់នគរចិនបង្កើតជាចក្រភពដ៏ធំបំុតនៅលើផែនដី នៅចុងសតវត្សរ៍ទី១៣ អធិរាជម៉ុងហ្គោល គូប៊ីឡៃខាន់ ចៅរបស់ ហ្សង់ហ្ស៊ិស ខាន់ Gengis Khan បានបញ្ជូនទូតជនជាតិចិនម្នាក់ឈ្មោះ Zhou Daguan ហ្ស៊ូ ដាគ្វាន់ (ខ្មែរហៅ ជូ តាក្វាន់) ពីក្រុងប៉េកាំងមក្រុងអង្គរ។

លោក សំភុន បន្ថែមក្នុងន័យថា ទំនងជា គូប៊ីឡៃ ខាន់ រង់ចាំព័ត៌មានពី ដាគ្វាន់ ដើម្បីរៀបផែនការវាយលុកកម្ពុជា ក្រោយពីវាយកាន់កាប់នគរមនភូមានៅ បាហ្កាន់ Bagan ។

ក្នុងកងទ័ព ខាន់ មានទាហានជាជនជាតិតៃ ដ៏សាហាវ ដែលនេះនាំឲ្យមនភូមាចងគំនុំនឹងពួកសៀមតៃរហូតមក។

ប៉ុន្តែបានចាកផុតសង្គ្រាមជាមួយចក្រភពចិនម៉ុងហ្គោលដោយសារ សន្តតិវង្សចិន មិង Ming បានកម្ចាត់ គូប៊ីឡៃ ខាន់ ពីអំណាចនៅឆ្នាំ១២៨៧។

(មានត)

(គេកំពុងតែស្រាវជ្រាវបន្តនិងថតជាភាពយន្តឯកសារ តាមប្រសាសន៍របស់បណ្ឌិត ស៊ុំ ឈុំប៊ុន នៃរាជបណ្ឌិត្យសភាកម្ពុជានិងជាប្រតិភូមួយរូបនៃក្រុមបេសកកម្មស្រាវជ្រាវដល់តំបន់ផ្ទាល់)

http://www.devata.org/ancient-khmer-families-discovered-living-in-southern-china/#.VyY-qIUxVoN

No comments:

Post a Comment