Saturday, May 21, 2016

តារា #អប្សរាមេរាទី១ សម្ដេចព្រះរាមក្សត្រី នរោត្តម បុប្ផាទេវី

តារា #អប្សរាមេរាទី១ សម្ដេចព្រះរាមក្សត្រី នរោត្តម បុប្ផាទេវី។ តាមការផ្សាយរបស់កាសែតបារាំង Paris Match សកម្មភាពសម្ដេចព្រះរាមក្សត្រី ដឹកនាំសម្ដែងរបាំអប្សរានិងរបាំព្រះរាជទ្រព្យនានា នៅលើឆាកអន្តរជាតិធំៗ បានទាក់ទាញបានជោគជ័យដ៏ស្ញប់ស្ញែង រហូតដល់អង្គការ យូណេស្កូ ទទួលស្គាល់ របាំអប្សរាខ្មែរជា បេតិកភណ្ឌវប្បធម៌សំឡេងនិងអរូបីនៃមនុស្សជាតិ។

"រឿងអប្សរាមេរា" ត្រូវបានព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ជាព្រះអយ្យកា(ជីដូន)របស់ម្ចាស់ក្សត្រី រៀបចំឡើងដោយយករូបចម្លាក់អប្សរារាប់រយលើប្រាង្គអង្គរវត្តជាមូលដ្ឋាន។ សម្ដេចក្សត្រីកាលនោះនៅជាព្រះរាជកុមារី នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងនៃព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងមានទេពកោសល្យពិសេសខាងរបាំនេះ បានជាប់ជម្រើសជា អប្សរាមេរា និងបានបង្កើននិងពង្រីកភាពល្បីល្បាញនៃរបាំអប្សរាខ្មែរទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិ មកដល់ពេលនេះ។

កាលនោះ មានការប្រើប្រាស់ពេលវេលាដល់ទៅមួយឆ្នាំ ដើម្បីរៀបចំដំឡើងរឿង គ្រឿងអម្ពរពស្ត្រដោយជាងជំនាញគ្រប់ផ្នែក រហូតដល់បានចេញជាសមិទ្ធផលសម្ដែងលើឆាកដ៏មានជោគជ័យរន្ទឺ។

No comments:

Post a Comment