Friday, May 20, 2016

#rbu_លោកប្រុសៗនិងស្រីស្អាត​


"កុំចេះដឹងតែស្រឡាញ់ស្រី ឲ្យចេះមើលចំណុចអាណិតគ្នាផង"។ លោកប្រុសៗ ទោះបីជាខ្លួនចាស់ សក់ស្កូវសំព្រោង មុខជ្រួញ អីៗរួញ ភាគច្រើន ស្រឡាញ់ស្រីៗ រកតែស្អាតៗ ក្មេងៗសាច់ខ្ចីរលោង ម៉ដ្ឋស្រិល រហូតដល់សរសេរជារឿងសរសើរសម្រស់ស្រី ដូចជា នាងកាកី (ព្រះបាទ អង្គឌួង)៖

កាយកើតអស្ចារ្យ  អំពីផ្កាកា  ណិកាសោភី
ភ័ក្ត្រាសោភ័ណ  ដូចច័ន្ទ្របុរមី  សក់ដូចភូមរី  រលើបខ្មាញ់ខ្មៅ។
នលាដពិលាស  ដូចពពិលមាស  ទុំទែងឆ្អិនឆ្អៅ
មើលមាត់ញញឹម  ប៉ប្រឹមឥតសៅ  ខឹមខាន់កាន់នៅ  សម្ដីសមសូរ។
ថ្ពាល់ទាំងសង្ខាង  ដូចផ្លែម៉ាក់ប្រាង  បំព្រងផង់ផូរ
នាសាសមសល់  ដូចកលគំនូរ  ជាងចេះគន់គូរ  សួនសមសោភា។
ធ្មេញខ្មៅរលីក  រលង់ប៉ផ្លេក  ដូចនីលរតនា
កកបល្អលន់  គួរគន់ដូចនា  ត្របកបទុមា  រីករាយស្រស់ស្រី។
...
លោកប្រុសៗ មិនខ្លះៗទេ ជាទូទៅ សរសើរសម្រស់ស្រីថា មានសាច់សខ្ចីដូចពងមាន់បក ស្រទបបណ្ដូលចេកសក ... ដល់តែនាងៗសក បកស្បៃ បង្ហាញសាច់ម៉ដ្ឋខៃ ខ្លះក៏ថា នាងអាស ។ បើមិនដូរខ្លួន មិនទាន់ដល់អាសទេ ។ មើលចម្លាក់បុរាណនៃកិន្នរខ្មែរ នៅប្រាសាទ អង្គរ បន្ទាយស្រី ... មើលរូបថតស្រីខ្មែរ ទាំងក្រមុំៗ ពីសម័យបារាំងចូលស្រុក។ តម្លៃចរិយា មិនស្ថិតនៅលើ ការបង្ហាញកាយទេ នៅលើការតម្កល់ចិត្ត មិនប្រព្រឹត្តរំលង ដល់អាស្រូវភេទ។

អ្នកគ្រូ កិន្ន Kenn ខ្ញុំបានទូន្មានប្រុសៗថា "កុំចេះដឹងតែស្រឡាញ់ស្រី ឲ្យចេះមើលចំណុចអាណិតគ្នាផង"។

កុំបន្ទោសនាងអី ពិនិត្យមើលស្បែកមុខនាងមើល ឃើញឡើងប្រែតាមវ័យទៅមុខ ចាប់ផ្ដើមជ្រួញ មិនរលោងទេ។ បើមិនឲ្យគ្នាលែងសម្រស់ទាន់សាច់នៅខ្ចី រលោង ស្អាត ចាំដល់ជ្រេ ជ្រួញ មានន័យអី?

No comments:

Post a Comment