Sunday, May 22, 2016

មុខអាក្រក់ពុំមែនជាជម្រើសទីមួយនៃសេចក្ដីស្រឡាញ់ទេ ប៉ុន្តែ...

មុខអាក្រក់ពុំមែនជាជម្រើសទីមួយនៃសេចក្ដីស្រឡាញ់ទេ ប៉ុន្តែ ចិត្តល្អបង្កប់នៅពីក្រោយមុខអាក្រក់នោះ គឺជាជម្រើសចុងក្រោយនៃសេចក្ដីស្រឡាញ់។

An ugly face is not the first lucky choice for love whereas the kind heart, buried deep behind it, is the last chance of choice for love .

La laideur du visage n' est pas le premier choix pour l' amour quand la bonte du coeur apres lui est la derniere chance de ce choix.

COMMENTS

Meanop kamsot:
រូបល្អ ទាញម្នាក់ទៀតអោយតាមស្រឡាញ់
ចិត្តល្អ  ទាញម្នាក់ទៀតអោយនៅជាមួយ
ចិតល្អ  គឺ  សំដីផ្អែមល្ហែម  ចេះអនុគ្រោះ  បើខុស  ខុសល្មមអោយអនុគ្រោះបាន  ។ល។

VuthyRen:
មនុស្សដែលគួរស្រលាញ់គេមើលលើ
អត្តចរិក  អាកប្បកិរិយា
ប៉ុន្តែមនុស្សដែលគួរអោយខ្លាចបំផុត
គឺមនុស្សដែលមានសម្តីផ្អែម
ឆ្អិនក្បាល  ស៊ីក្បាល

Pol Vann Chaom Mony:
ប៉ុន្តែគេមិនងាយនឹងមើលឃើញនូវចិត្តល្អ
ដែលបង្កប់យ៉ាងជ្រៅនៅក្នុងរាងកាយនោះ។ ចិត្តកាន់តែល្អ កាន់តែស៊ីជំរៅ។

Puthpong Sao:
លោក Pol Vann Chaom Mony ដូច្នេះហើយទើបចិត្តស្ថិតក្នុងជម្រើសចុងក្រោយដ៏អយុត្តិធម៌នោះ។

Yang Meardey: Thy true

Pol Vann Chaom Mony:
បង Puthpong Sao, ខ្ញុំយល់ថា បើមនុស្ស
ព្យាយាមធ្វើអំពើល្អតាំងពេលនេះទៅ អនាគតនឹងមានមនុស្ស
រូបស្អាតច្រើន រួមទាំងកូនចៅលោកអ្នកដែលមិនសូវមានរូបរាង
ស្អាតផង។

Moon Long: មិនសុខចិត្តទេលោកពូ ចន្ទ្រាត្រូវការចិត្តជាជម្រេីសទិ១វិញ!

Puthpong Sao:
កញ្ញា ឡុង ចន្ទ្រា នៅក្នុងគម្ពីរពុទ្ធសាសនា មានរឿង នាងកល្យាណី។ ក្នុងនេះមាននិយាយអំពី ដំណើរធម្មជាតិនៃចិត្ត ប្រាំដំណាក់កាលរៀងគ្នាយ៉ាងនេះ នៅក្នុងចំណាប់អារម្មណ៍របស់មនុស្ស គឺ៖ ១. រូប  ២. សំឡេង  ៣. ក្លិន  ៤. រស  ៥. សម្ផស្ស។

លោក Pol Vann Chaom Mony, មនុស្សធ្វើល្អមកពីមានផ្នត់ចិត្តនិងអារម្មណ៍ល្អ អ្វីៗទាំងនេះបញ្ជូនភ្ជាប់នឹងហ្សែនចម្លងទៅកំណើតរូបនិងអារម្មណ៍កូនល្អ រូបល្អ។

Moon Long:
ហិហិ!ចាសតែក្មួយចង់ធ្វេីជាអ្នកមិនមានរសណាលោកពូ!តែធ្វេីមិនបានអញ្ចឹងសុខចិត្តតាមលោកពូចុះ ហិហិពិតជាឆ្លងលោកធម៌៨មិនផយតមែនចន្ទ្រានេះ។

No comments:

Post a Comment