Thursday, May 12, 2016
#ពាក្យខ្មែរ (May 13, 2015) សរសេរតាមឮ ...
សរសេរតាមឮ -- នេះអាស្រ័យលើ កម្រិតសមត្ថភាពនៃអ្នកសរសេរ រៀនពីប្រភពណា ចេះប៉ុនណា។ ឧ. អ្នកខ្លះសរសេរ កេរដំណែល (ត្រូវ) អ្នកខ្លះសរសេរ កេរ្តិ៍ដំណែល/តំនែល។ តំណក់ទឹក ស្រក់ពីចុងស្លឹកដំបូល។ ដំណក់ទឹកលើផ្លូវ។
សរសេរតាមអាន -- នេះអាស្រ័យផងដែរលើ អ្នកអាន"ចេះត្រង់ខុស" ឬ ត្រូវ។ ឧ. អ្នកខ្លះអានទាំងខុសខ្លួនឯង និងមិនដឹងខ្លួនខុសថា "តួរលេខ" .. "ទួរលេខ" ពេលដែលពាក្យត្រឹមត្រូវរៀងគ្នាគឺ "តួលេខ" .. "ទូរលេខ"។ អ្នកខ្លះអានពាក្យ "ផែនការ" ថា "ផែន-ណាក់-ការ" ពេលដែលពាក្យ"ផែន" ជាពាក្យខ្មែរសុទ្ធ អានត្រឹមត្រូវតែ "ផែន"។
សរសេរតាមក្បួន -- អ្នកសរសេរដឹង ប្រភព ប្រភេទ បរិបទ. .. មាន ទឡ្ហីករណ៍ច្បាស់លាស់។ ឧ. ប្រតិបត្ត (កិ.) - ប្រតិបត្តិ/ការប្រតិបត្ត (ន.)។ ប្រព្រឹត្ត (កិ.) - ប្រព្រឹត្តិ/ការប្រព្រឹត្ត (ន.)។ ជោគជ័យ (ន.) ពុំមែន ភាពជោគជ័យ ដូចវិទ្យុនិងទូរទស្សន៍ខ្លះផ្សាយនិយាយទាំងខុសនោះទេ
បុព្វបទ/បច្ឆឹមបទ "ភាព" សម្រាប់ប្រើផ្សំជាមួយ គុណនាម ដើម្បីបង្កើត នាមសព្ទ ឧ. ភាព + ត្រជាក់ » ភាពត្រជាក់, ភាព + សុចរិត » ភាពសុចរិត, ភាពទុរគត ទុគ្គតភាព ។
រក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៥ ឧសភា ២០១៥ Puthpong Sao
Subscribe to:
Post Comments (Atom)
No comments:
Post a Comment