Monday, August 1, 2016

#ពាក្យខ្មែរ និង ពាក្យខ្មែរសរសេរតាមបរទេស

1 août 2015, 12:20
ពាក្យខ្មែរ និង ពាក្យខ្មែរសរសេរតាមបរទេស
ជា សំអាត ផ្កាយខ្មៅ៖
សុទ្ធតែអ្នកពូកែ ប៉ុុន្តែរកជើង ត ដាក់ឲ្យអត់បាន ហើយកាលណាទើបគេបង្កើតជើង ត ទៅបង? ខ្ញុំកោតតែនៅក្ររហូតមក រកសរសេរឲ្យត្រូវតាមភាសាបរទេសអត់កើត។
សៅរ៍ ពុធពង្ស Puthpong Sao
ខ្ញុំសូមនិយាយលេងបន្តិច ប្រហែលជា ដ និង ត មានជាប់ជើងតែមួយពីជាតិមុន។ ្ដ និង ្ត អាចជា ឬមួយជើងនៃ ដ ឬមួយជើងនៃ ត ទាល់តែរៀនចំណាំពាក្យ។ ក្នុងភាសាអង់គ្លេសនិងបារាំងក៏មានករណីចំណាំពាក្យដែរ។
ជើង ដ (ដ និង ណ នៅក្នុងវគ្គជាមួយគ្នា) និង សណ្ដំ ស្ដាយ ស្ដួចស្ដើង
ជើង ត (ត និង ន នៅក្នុងវគ្គតែមួយ) សន្តិភាព និង ស្តាក ស្តោក
ប៉ុន្តែ ការចំណាំត្រូវមានក្នុងពាក្យដែលមានមិនច្រើនទេដែលនៅក្រោម ន ជាជើងនៃ ដ៖
សន្ដាន
ពាក្យសរសេរតាមពាក្យបស្ចិមប្រទេសច្រើនតែសរសេរនឹងជើង ត ពីព្រោះ ពាក្យបរទេសស្ទើរតែពុំមាន sd- ទេ គឺមានច្រើនតែ st- ។
ពាក្យសរសេរពីឫសគល់បស្ចិមប្រទេស st- ដែលត្រូវនឹង ស្ត ឬ ស្ទ ជើងនៃ ត និង ទ។ បើបានរៀនអក្សរបស្ចិមប្រទេសទើបងាយយល់ជាង។
ដូចជា៖
ស្ទីល/ស្តាយល៍ style /stail/
ស្តង់ដារ/ស្ទែនដឺដ standard
អ្នករៀនភាសាបរទេសច្បាស់ ដឹងថា ពាក្យណាមកពីណា ចង់និយាយអំពីអ្វី។

No comments:

Post a Comment