FBI ទម្លាយចេញអាថ៌កំបាំងពីការស្លាប់របស់ហ៊ីទ្លែរ៖
(ក្នុងសៀវភៅ Hittler et la Tradition Cathare ជាភាសាបារាំងរបស់អ្នកស្រាវជ្រាវបារាំង Serge Thion និងសហការីរបស់គាត់ដែលខ្ញុំបានអានក្នុងឆ្នាំ១៩៨៣និងរក្សាទុកដល់សព្វថ្ងៃ មាននិយាយអំពី ហ៊ីទ្លែរ អាចគេចខ្លួនតាមនាវាមុជទឹកទៅកាន់តំបន់ប្រជុំកោះ Terres de Feu នៅចុងខាងត្បូងទ្វីបអាមេរិកឡាទីន)
ថ្មីៗនេះ FBI បានបង្កើបចេញនូវអាថ៌កំបាំង “កក្រើកមេឃ រញ្ជួយដី” មួយ ជាហេតុនាំឲ្យយើងចាំបាច់ត្រូវក្រឡេកមើលប្រវត្តិសាស្ត្រសាជាថ្មី ជុំវិញរឿង “មរណភាព” នៃមេក្លោងណាស៊ី Adolf Hilter ។
១. ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៤៥ ហ៊ីទ្លែរត្រូវបានបញ្ជាក់ថា បានធ្វើអត្តឃាត ហើយសាកសពរបស់គាត់ ត្រូវបានកងទ័ពសូវៀតរកឃើញ និងកំណត់អត្តសញ្ញាណ ។ តើហ៊ីទ្លែរពិតជាបានស្លាប់ទៅហើយមែនឬ?
ឯកសារសម្ងាត់ដែល FBI ប្រកាសជាសាធារណៈ បានបញ្ជាក់ពីរឿងផ្ទុយស្រឡះវិញទេ ក្នុងនោះ បានបញ្ជាក់ថាហ៊ីទ្លែរនៅរស់ នៅក្រោយសង្គ្រាមលោកលើកទី២ ហើយបានរត់ទៅកាន់អាហ្សង់ទីន។ លើសពីនេះទៀត គាត់បានរស់រានដល់នាទីចុងក្រោយ ក្បែរជើងភ្នំ Andes ជាមួយស្រីស្នេហ៍របស់ខ្លួន ក្នុងភូមិគ្រឹះមួយ ។
ហេតុអ្វីបានជាហ៊ីទ្លែរអាចគេចផុតពីការស្លាប់?
តាមឯកសារនេះ ហ៊ីទ្លែរ និងស្រីកំណាន់ ទើបរៀបការ Eva Braun អេវ៉ា ប្រោន ដែលជាក្មួយស្រីរបស់គាត់ បានគេចផុតបានក្រោមការជួយឧបត្ថម្ភរបស់ Allen Dulles តាមរយៈនាវាមុជទឹកទៅកាន់ប្រទេសអាហ្សង់ទីន។
តាមឯកសារនេះ ហ៊ីទ្លែរ និងស្រីកំណាន់ ទើបរៀបការ Eva Braun អេវ៉ា ប្រោន ដែលជាក្មួយស្រីរបស់គាត់ បានគេចផុតបានក្រោមការជួយឧបត្ថម្ភរបស់ Allen Dulles តាមរយៈនាវាមុជទឹកទៅកាន់ប្រទេសអាហ្សង់ទីន។
តើអ្នកអ្នកណាជាអ្នកផ្តល់ព័ត៌មានសម្ងាត់នេះ?
ក្នុងលិខិតតែ១ច្បាប់ផ្ញើទៅកាន់ Bureau ពី Los Angeles នៅក្នុងខែ សីហា ឆ្នាំ ១៩៤៥ មនុស្សអាថ៌កំបាំង១រូប បានយល់ព្រមប្តូរព័ត៌មានឲ្យមូលដ្ឋាននយោបាយ។ អ្វីៗដែលចារបុរសនេះបង្ហើបចេញពិតជាគួរឲ្យព្រឺក្បាល។
ព័ត៌មាននោះគឺ ការបញ្ជាក់ថា ហ៊ីទ្លែរបានគេចខ្លួនទៅកាន់អាហ្សង់ទីន ហើយមានមនុស្សលើនាវាមុជទឹកនេះ ៤ រូប បានជួបនឹងគាត់។ មាននាវាមុជទឹក ២ គ្រឿង បានគេចចេញផុត ក្រោយពេលទ័ពក្រហមសូវៀត សំរុកចូលបន្ទប់ក្រោមដីរបស់ហ៊ីទ្លែរ។ នាវាទាំង២ សុទ្ធតែបានចូលដល់កំពង់ផែអាហ្សង់ទីន។ ហ៊ីទ្លែរ និងប្រពន្ធ បានជិះលើនាវាមុជទឹកទី២។
ឯកសារឲ្យដឹងទៀតថា ក្រោយពេលទៅដល់អាហ្សង់ទីន លោកនិងភរិយា បានរស់នៅភូមិគ្រឹះមួយនៅជើងភ្នំ Andes។ព័ត៌មាននៅត្រូវបានបញ្ជាក់ដោយ Alefandro Ruslillo អ្នកសាង់សង់ភូមិគ្រឹះឲ្យហ៊ីទ្លែរ។
ពស្តុតាងពុំអាចប្រកែកបានពីដំណើរគេចខ្លួនរបស់ហ៊ីទ្លែរ ដើមឆ្នាំ ២០០៩ គ្រាដែលបូរាណវិទូនៃវិទ្សាស្ថាន Connecticut, Nicholas Bellatoni បានទទួលការអនុញ្ញាតត្រួតពិនិត្យ DNA ពីបំណែកឆ្អឹងលលាដ៏ក្បាលត្រូវបានថាជារបស់ហ៊ីទ្លែរ ។
ការវិភាគបានបង្ហាញលទ្ធផលគួរឲ្យស្រឡាំងកាំងទៅវិញ ព្រោះវាពុំមែនជារបស់ហ៊ីទ្លែរ ឬ ភរិយាគាត់ទេ ។ សំណួរដែលចោទឡើងនោះគឺ តើកងទ័ពក្រហមសូវៀត បានរកឃើញអ្វីនៅ Bomke ជាកន្លែងដែលថា ហ៊ីទ្លែរបានធ្វើអត្តឃាតកម្ម។
២. ឆ្នាំ១៩៤៥ ទស្សនាវដ្តី Star and Stripes សន្និដ្ឋានថា ហ៊ីទ្លែរនៅរស់ ហើយបានរត់ទៅកាន់អាហ្សង់ទីន
៣. គេនៅថតបានរូបខ្លះទៀត ថាជារូបហ៊ីទ្លែរ ទោះបីមានការប្រែប្រួលច្រើនក្តី
ក្នុងសៀវភៅរបស់ H. Cooper ក្រោមចំណងជើងថា “Hilter នៅអាហ្សង់ទីន៖ ឯកសារពិតពីការគេចផុតពី Berlin របស់ Hilter” នោះ Harry Cooper បានបញ្ជាក់ថា ហ៊ីទ្លែរនៅរស់ ហើយលាក់ខ្លួននៅឯប្រទេសអាហ្សង់ទីន អាមេរិកខាងត្បូង។ ប្រការនេះធ្វើឲ្យយើងមានចក្ខុវិស័យផ្សេងពីប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២ និងអាថ៌កំបាំង ស្ថិតនៅពីក្រោយសង្គ្រាមដ៏ធំបំផុតមួយនេះ៕ ដោយ៖ កណិការ
ប្រភពៈ CEN
No comments:
Post a Comment