Tuesday, April 19, 2016

#នេះជាក្បាលសង្គ្រាមខ្ចីដៃ Google សម្លាប់អក្សរខ្មែរឲ្យប្រែជាយួនឬ?

ពិនិត្យមើលគម្រូ សរសេរពាក្យសំនៀងខ្មែរតាមអក្ខរៈឡាតាំងដែលគេថា Google រៀប វាដូចជាការនាំអាទិ៍ខ្មែរឲ្យសរសេរតាមយួន! បើមែន ហើយ កូនខ្នែរចូលចិត្តភាពងាយ មិនគិតគូរវែងឆ្ងាយនោះ ខ្មែរវីវរហើយ! កុំភ្លេចថា "បញ្ហាធំណាៗក៏ចេញក្បាលពីតូចដែរ"។

បើ Google ជាអ្នករៀបបែបផែនសំណេរនៃសំនៀងខ្មែរតាមទម្រង់ ប្រើអក្ខរៈឡាតាំងនេះមែន ពិតជាបញ្ហាធំមួយទៀតសង្កត់លើក្បាលខ្មែរ ហើយ៖

- កំហុសឆ្ងាយពីក្បួនខ្មែរសរសេរមានស្រាប់ពីដើម
- គម្រូ Google (?) ដាក់នេះ ខុសច្រើនអន្លើណាស់
- វានាំឲ្យមានភាពស្មុកស្មាញដល់អ្នកស្រាវជ្រាវពាក្យឯកសារអំពីខ្មែរ តាម ប្រភពបារាំងដែលជាមូលដ្ឋានដ៏សំខាន់ (ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ...)
- ខ្មែរបែរជាទៅដើរតាមយួន ដែលយកអក្ខរៈឡាតាំងមកបន្តក់ចុចក្បៀស
- របៀបនេះធ្លាប់ត្រូវបារាំងយកមកព្យាយាមកែឲ្យខ្មែរបោះបង់អក្ខរៈខ្មែរ ទៅសរសេររបៀបយួន
- តើត្រូវងាកទៅប្រើ fonts យួនឬ (មានតែយួនទេដែលមាន fonts បែបនេះ) បើទាំងបារាំង ជាពិសេស អង់គ្លេស ពុំមានបន្តក់ចុចក្បៀស ដូចគម្រូ Google បង្ហាញផងនោះ?
- ការនេះរឹតតែនាំឲ្យកើតការលំបាកនិងភាពរញ៉េរញ៉ៃថែមទៀត
- រឿងនេះធ្លាប់មានការជំទាស់ខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានខ្មែរ កាលក្នុងទសវត្សរ៍ទី៥០...។

* ត្រូវតែស្រាវជ្រាវរករបៀបសរសេរមានស្រាប់មកប្រើដែលមានទំនាក់ ទំនងស្រាប់ងាយស្រួលដល់សំណេរនិងការប្រើប្រាស់ឯកភាព។

* តើអ្នកណាផ្ដល់គំនិតឲ្យ Google ធ្វើបែបនេះ? ប្រយ័ត្នតែផែនការ គេ ធ្វើខ្លួនបន្លំជាខ្មែរវាយលុកបើកមុខសង្គ្រាមសម្លាប់ខ្មែរទាំងអក្សរវប្បធម៌ប្រវត្តិសាស្ត្រ... បានសម្រេច បន្ថែមពីលើខាងសេដ្ឋកិច្ច ដែលពពួកជន ឱកាសនិយមមានអំណាចអាងលុយកំពុងតែឈ្លក់វង្វេងស្រាប់ផងនោះ ពេលនោះចប់ហើយខ្មែរ។
 គ្រាន់តែសព្វថ្ងៃចេញរបៀបសរសេរមិនមានឯកភាពនិងប្រាសចាកពីរបៀបប្រើនិងសរសេរមានស្រាប់ពីដើមនោះ នៅមិនទាន់មានដំណោះស្រាយ រកឯកភាពបឋមឃើញផងទេ។

http://akbalthom.blogspot.com/2015/07/Khmer-in-Latin.html?m=0

_

No comments:

Post a Comment