Sunday, April 17, 2016

តើ គួរ​ប្រើពាក្យ ខេមរយានកម្ម​ ឬ ខ្មែរោបនីយកម្ម ឬ ខ្មែរូបនីយកម្ម​?

Khmerization (ដែលជាភាសាបារាំងឬអង់គ្លេសសរសេរជា Khmerisation) ធ្លាប់ត្រូវគេប្រើគូគ្នានឹងភាសាខ្មែរ "ខេមរយានកម្ម" នៅចុងទសវត្សរ៍ទី៦០ (ចុងសម័យសង្គមរាស្ត្រនិយម) ។

តាមក្បួនពាក្យខ្មែរ៖ ខ្មែរ + ឧបនីយកម្ម => ខ្មែរោបនីយកម្ម ពីព្រោះ ពាក្យ "ខ្មែរ" សរសេរមានព្យញ្ជនៈ "រ"/ខ្យល់អ៊/ នោះ ដើម្បីរក្សាសំឡេង ដដែលឬស្រដៀងដើម ស្រៈ"ូ" ត្រូវប្ដូរជា ស្រៈ "ោ"។

ប៉ុន្តែ អ្នកសរសេរជា "ខ្មែរូបនីយកម្ម" ប្រាកដជាសំអាងថា "ខ្មែ" សូរខ្យល់ "អ" ដូច្នេះមុខតែទាញ "រ" ខ្យល់"អ៊" ឲ្យមានខ្យល់ "អ" ដូច្នេះញ៉ាំងឲ្យ "ខ្មែរូបនីយកម្ម" និង "ខ្មែរោបនីយកម្ម" មាន សំឡេងអាន ដូចគ្នា។
Khmerization (American English) និង Khmerisation (British English ឬ Français)

http://khmerization.blogspot.com/2012/07/sou-phirin-replaces-sok-as-chairman-of.html

No comments:

Post a Comment