Monday, October 17, 2016

#គំនិតមូលធននិយម Steve Hawking

គំនិតមូលធននិយមនេះសំដៅដល់ការហួងហែងស្រវាខ្វារយកប្រយោជន៍ធំតែឯងពុំគិតគេ ជាយុត្តិសមធម៌។ នៅកម្ពុជាបើនិយាយពីជាតិនិងប្រជារាស្ត្រ ខ្មែរក្រីក្រទូទៅនោះ គេមិនអាចមិននិយាយអំពីសង្គមនិយមទេ។ ប៉ុន្តែ បើនិយាយអំពីសង្គមនិយមនោះមុខជាអាចត្រូវគេចោទទៅដល់កុម្មុយនិស្ត ដោយសារតែមេរៀនប្រវត្តិសាស្ត្រនយោបាយអតីតកាលនៃការអនុវត្តមនោគមន៍វិជ្ជានយោបាយនិងសេដ្ឋកិច្ចបែបសង្គមនិយមនិងកុម្មុយនិស្តប្រាសចាកផលសុចរិត។
តាមពិតទៅកុម្មុយនិស្តជាទ្រឹស្ដីមិនអាក្រក់ទេ ប៉ុន្តែមនុស្សមិនអាចអនុវត្ត បានឡើយ ពីព្រោះនិស្ស័យមនុស្សមានជាប់ជាមួយ គំនិតលោភលន់ ... ហើយទាំងនេះនាំឲ្យមនុស្សធ្លាក់ខ្លួនក្លាយជាទាសកររបស់មូលធនិក គឺរងគ្រោះពីការលោភលន់របស់មនុស្សខ្លួនឯង។
វាជាកម្រងមនោគមន៍វិជ្ជាអចិន្តនិយម utopia ដែលសូម្បីតែនៅឋានសួគ៌ ក៏មិនអាចអនុវត្តបានឡើយ ដោយសារតែព្រះឥន្ទ្រនិងទេវតាក៏សោយសាច់ ពីជីវិតសត្វនិងកំដរដោយគ្រឿងសុរាសិល្បៈតន្ត្រី ដែរនោះ។
ដូច្នេះហើយ កុម្មុយនិស្តនិយមនិងសង្គមនិយមក៏ដក់ក្នុងផ្នត់គំនិតមនុស្ស ថាជា មនោគមន៍វិជ្ជាបោកប្រាសនិងកេងប្រវ័ញ្ចសម្រាប់តែពួកមេដឹកនាំ មួយដំបស្វាប៉ុណ្ណោះ។
ជាព័ស្តុតាងនោះ គេឃើញនៅក្នុងប្រទេសដែលប្រែក្រឡះពីសង្គមនិយម ឬកុម្មុយនិស្ត មកជាសេរីមូលធននិយម (១៩៨៩ - ១៩៩១)នោះ ពួកសេដ្ឋី ជាន់ថ្មីគឺជា អតីតមន្ត្រីធំៗដែលមានអំណាចតួនាទី ក្នុងតំណែងសំខាន់ៗ នៃក្របខ័ណ្ឌរដ្ឋពីសម័យសង្គមនិយមឬកុម្មុយនិស្ត។
ពួកគេបានប្ដូរប្រែពីការធ្លាប់អួតខ្លួនជា "ជនសង្គមនិយមឬកុម្មុយនិស្តនិយម បរិសុទ្ធ" មកជា "ជនមូលធនសេរីគម្រូ" អួតអំពី ការអភិវឌ្ឍ ដោយភាសា បោកប្រាសយ៉ាងផ្អែមត្រជាក់និងល្បិចប្រជាភិថុតិយ៉ាងប៉ិនប្រសប់ ដែល ទន្ទឹមនឹងនោះ ទ្រព្យធនធានរបស់ប្រទេសជាតិ (ព្រៃឈើ រ៉ែមានតម្លៃ ប្រេងកាត ...) កាន់តែហិនពាយ ដំណាលគ្នានឹងកំណើននៃគំនរទ្រព្យ រថយន្តទំនើបថ្លៃៗ វិមាន និង សណ្ឋាគារស្កឹមស្កៃរបស់ពួកគេ។
មេរៀននៃការឈឺចាប់អតីតកាលធ្វើឲ្យខ្មែរយល់ច្រឡំលើពាក្យ បដិវរត្តន៍ revolution និងខ្លាច បដិវត្តន៍ ។ អាមេរិកធ្វើបដិវត្តន៍គំនិតជានិច្ច ។ នេះនាំឲ្យសង្គមអាមេរិកវិវឌ្ឍជាប្រចាំ have permanantly been progressed។
មូលធននិយម​ឬកុម្មុយនិស្តនិយម​ជាទ្រឹស្ដី​មិនអាក្រក់ទេ​ ប៉ុន្តែ​ចិត្ត​លោភលន់​របស់មនុស្ស​​​ របស់​មេដឹកនាំ ​នាំឲ្យសង្គម​ក្លាយទៅជា​ឧបករណ៍​អំណាច​ ហើយ​ អ្នកក្រក្លាយជាទាសករ​ ក្រោមរូបភាពណាមួយ។​
"If machines produce everything we need, the outcome will depend on how…
huffingtonpost.com|By Alexander Charles Kaufman
This won't show in anyone else's News Feed unless you share it
friend-add
People You May Kno

No comments:

Post a Comment