Sunday, October 23, 2016

#គំនិតអ្នកដាំឈើ​ (១៧៩)
គ្រាប់ពូជដុះនៅទីដែលគេដាំ ប៉ិន្តែ បើគេដាំត្រង់ទីខុស វាអាចដុះទៅទិសខូច។ Seeds grow where they're planted, but when they are planted in the wrong place they may grow in the wrong direction.
#គំនិតអ្នកដាំឈើ​ (១៧៨)
ការសម្អាតនិងអនាម័យ គឺជា ករណីយកិច្ចទីមួយដែលយើងត្រូវបំពេញ ពីព្រោះ សុខភាព គឺជា គ្រឹះនៃសុភមង្គលក្នុងជីវិត។
Sanitation and Hygiene are the first Duty we have to fill because Health is the Foundation of Happiness in Life.
#គំនិតអ្នកដាំឈើ​ (១៧៧)
អំណួតដែលគ្មានអ្វីអួតតែងតែក្លាយជាការច្រណែន។ កុំច្រណែននឹងខ្លួួនឯងក្រែងភ្លាត់ទៅលើគេ។
Vanity with nothing to boast would become envy. Don't be the envy of yourself.
នេះទាល់តែវិភាគបែបទស្សនវិជ្ជានិងតក្កវិជ្ជា។ តាមតក្កវិជ្ជា (ផ្នែកមួយនៃគណិតវិទ្យាដែលប្រើមូលដ្ឋានវិចារណ៍វិទ្យានោះ) អ្វីៗមានលក្ខណៈខ្លួួនឯង ជាឧទាហរណ៍ ១ = ២ : ២ ... ៥ : ៥ ... ប៉ុន្តែ ១ = ១, ពេលខ្លះមានការចាំបាច់ត្រូវបញ្ជាក់ថា ១ = ១ ឬ ១ស្មើនឹងខ្លួនវា មុននឹងនឹងឆ្លងទៅពន្យល់វគ្គបន្ទាប់ ...
ឬ តាមទស្សនវិទ្យា "ខ្ញុំគឺខ្ញុំ" ។ តើមានលក្ខណៈខុសគ្នាយ៉ាងណា រវាង "ខ្ញុំគឺខ្ញុំ" និង "ខ្ញុំគឺខ្លួនឯង"? ខ្ញុំគឺខ្លួនឯង អាចមានន័យថា ខ្ញុំគឺខ្លួនអ្នកឯង។ បែបនេះ គឺពុំមានការទទួលយកទេ។ ដូច្នេះ "ខ្ញុំគឺ[ខ្លួន]ខ្ញុំ" ជាជាង "ខ្ញុំគឺ[ខ្លួន]ឯង"។
ន័យរបស់ប្រយោគខាងដើមនោះគឺ ត្រូវចេះឃុំគ្រងអារម្មណ៍ខ្លួនឯងកុំឲ្យមានអំណួតជ្រុល(ហួសព្រំដែន)៖ អំណួតដែលគ្មានអ្វី(ឬអស់អ្វី)អួត តែងតែក្លាយជាការច្រណែន។ បើអួតអំពីខ្លួនឯងញយៗ វានឹងបង្កើតភាពក្រអឺត ... បែបនេះ ពេលណាមួយ វានឹងអាចភា្លត់ទៅលើអ្នកដទៃ។ រីឯ ន័យរបស់ប្រយោគទីពីរនោះ គឺជា ការអប់រំគុណធម៌ខ្លួនឯង ឬ សីលធម៌សង្គម។
តើគួរប្រើឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'ឬ' សីលធម៌សង្គម" ឬមួយក៏ឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'និង' សីលធម៌សង្គម"? តាមភាសាតក្កវិទ្យា "ក 'ឬ' ខ" មានន័យ៖
ឬមួយ 'មាន' ក 'ពុំមាន' ខ
ឬមួយ 'មាន' ខ 'ពុំមាន' ក
ឬមួយ 'មាន' ក 'និង' 'មាន' ខ
...

No comments:

Post a Comment