Monday, October 31, 2016

Hope

I'll leave the Calmette hospital on November 3, 2015 as allowed by the doctor, head of the osteo-surgery services. My damaged right hip restored and implanted with prostheses by a team of French experts on orthopaedic on October 29 morning has been in good conditions, said a French surgeon François Kelberine, expert in orthopaedic skills who performed the surgery. As for my left hip, first checked and planned for arthroplasty on October 30 was relayed out of technical issues. However, it is going to be replaced with the same kind of prostheses planned by another team of French surgeons in another place in one month and a half. The French surgeon François Kelberine, who has cordially and generously helped me through - financially, psychologically, and technically - from the start, even from last March till now and on, has assured me as such. October 31, 2015 at 4:41pm · Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam added 5 new photos. October 31, 2015 at 2:44pm ·

Sunday, October 30, 2016

#At_Calmette 30 Oct 2015

October 31, 2015 at 4:41pm · I'll leave the Calmette hospital on November 3, 2015 as allowed by the doctor, head of the osteo-surgery services. My damaged right hip restored and implanted with prostheses by a team of French experts on orthopaedic on October 29 morning has been in good conditions, said a French surgeon François Kelberine, expert in orthopaedic skills who performed the surgery. As for my left hip, first checked and planned for arthroplasty on October 30 was relayed out of technical issues. However, it is going to be replaced with the same kind of prostheses planned by another team of French surgeons in another place in one month and a half. The French surgeon François Kelberine, who has cordially and generously helped me through - financially, psychologically, and technically - from the start, even from last March till now and on, has assured me as such. Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam's photo. Sothea Koam added 5 new photos. October 31, 2015 at 2:44pm · បងរ៉េតនឹងចេញពីមន្ទីរពេទ្យនៅថ្ងៃអង្គារទៅ៣ខែវិច្ឆិកាដោយលទ្ធផលនៃការវះកាត់ឆ្អឺងត្រគាកស្តាំបានជោគជ័យ រីឯឆ្អឺងត្រគាកឆ្វេងនឹងមានគម្រោងការវះតពេលក្រោយ។ 26 Comments 129 You, Sothorn Korm, Noreay Ket and 126 others Share You became friends on Facebook with 4 people. Sang Sodany Works at Teacher ផង់ សុគា Srey Bandaul Artist at Petra Multi See All 2 YEARS AGO TODAY Puthpong Sao October 31, 2014 at 10:42am · It sounds as if Money is worth nothing when can't be spent during its owner's lifetime. This might philosophically be meaningful and for the needy. ឮទៅដូច លុយស្មើនឹងគ្មានន័យអ្វីសោះ ពេលមិនអាចចាយវា ពេលខ្លួននៅរស់។ នេះអាចមានន័យទស្សនវិជ្ជា និង សម្រាប់អ្នកគ្មានលុយ។ It Would Take Bill Gates 218 Years To Spend All His Money At a rate of $1 million per day, it would take the billionaire hundreds of years to diminish his fortune. www.businessinsider.com 1 Share 10 Socheata Chhorvy Soeur, Kim Thong TO and 8 others Share Puthpong Sao October 31, 2014 at 9:07am · ស្រុកខ្មែរខុសគេ ពេលមានការបង្ក្រាបរាស្ត្រ គេមិនបន្ទោសអ្នកបង្ក្រាបដ៏សាហាវឃោរឃៅទេ គេបែរបន្ទោស រាស្ត្រជាអ្នកតវ៉ា និងអ្នកដឹកនាំការតវ៉ា ឬអ្នកគាំទ្រអ្នកតវ៉ា ទៅវិញ។ អ៊ីចឹងបានអ៊ីចឹង!!! បក្សប្រឆាំងនិងសង្គមស៊ីវិលគួរលាងគូទខ្លួនឯងឲ្យជ្រះផង «ចង្អុលគេ មានម្រាមដៃតែមួយទេ តែមានម្រាមបីចង្អុលមកខ្លួនឯងវិញ!» «មុននឹងនិយាយអ្វីមួយ គួរគន្លាស់អណ្តាតខ្លួនឯងឲ្យបាន ១០០ ដងសិន!» «ខ្លួនឯងលាងគូទខ្លួនឯងមិនជ្រះផងចង់លាងគូទគេ!»… postkhmer.com|By តុង សុប្រាជ្ញ 2 Comments 10 Sereymony Kem, Sarith Eat and 8 others Share You became friends on Facebook with 5 people. Socheata Chhorvy Soeur Under Secretary of state at MoEYS Cambodia Lisa Thi Tran Phnom Penh, Cambodia Ly Sinmonny Royal University of Fine Arts See All 3 YEARS AGO TODAY Puthpong Sao shared Keo Chanbo's photo. October 31, 2013 at 7:14pm · ការអានមានប្រយោជន៍ Reading Benefits You http://r-b-u.blogspot.com អប្សរា អស្ចារ្យ រាំអង្គរ ព័ស្តុអម្ពរ ដូចមក៍ ពីឋានសួគ៌... See More No automatic alt text available. Keo Chanbo October 31, 2013 at 11:39am · Apsara Dance at Angkor 3 Kim Sok, Zenen Dela Cuadra and Huot Iv Share Puthpong Sao shared I Love Cambodia Hot News II's photo. October 31, 2013 at 1:45am · សាត ពៅ និងកូន៣ Image may contain: 4 people I Love Cambodia Hot News II October 30, 2013 at 9:08pm · អ្នកមីងនឹងកូនទាំងបី ដែលដើរ២០ថ្ងៃមកចូលរួមបាតុកម្ម ត្រូវ បានបងប្អូនអោយលុយធ្វើដំនើរទៅផ្ទះវិញ ជួយ like & share Share Puthpong Sao shared Leng Leanghor's video. October 31, 2013 at 1:29am · មើលជាខ្វិន ... 0:00 Leng Leanghor October 30, 2013 at 6:51pm · ពេលបានឃើញផ្ទាល់ភ្នែក និង បានស្ដាប់ឮផ្ទាល់ត្រចៀក គឺរឹតតែធ្វើឱ្យប្រជាជនមានការជឿជាក់ថា ព្រះអង្គតូច ឬ កុមារទេព អាចព្យាបាលនូវជម្ងឺទូទៅ ជាពិសេសជម្ងឺខ្វិនដៃជើង និយាយមិ... See More Share That's all for today.

Monday, October 24, 2016

#កុំទុកចិត្ត

ខ្ញុំមានទស្សនៈថា "កុំទុកចិត្ត អ្នកគិតងាយ និយាយធូរ រអ៊ូច្រើន!"។ ព្រះពុទ្ធបានទូន្មានថា "ជំនឿមានក្នុងទីណា ការពិចារណាត្រូវមានក្នុងទីនោះ និង មនុស្សត្រូវប្រើប្រាជ្ញាជាគ្រឿងពិចារណារកហេតុផល"។ October 24, 2015 at 7:20pm 5 Comments 101 Sotheavy Keo, Sothun Song and 99 others Comments Irina Nedostupova Irina Nedostupova Irina Nedostupova's photo. Unlike · Reply · 1 · October 24, 2015 at 8:12pm Kun Sopheap Kun Sopheap បើតាមការសង្កេតរបស់ខ្ញុំឃើញថាអញ្ចឹងមែន ខ្ញុំធ្លាប់ជួបមនុស្សប្រភេទនេះច្រើនដែរ ឃើញថាល្បិចពេញខ្លួន។ Unlike · Reply · 1 · October 24, 2015 at 8:47pm Rattana Ouk Rattana Ouk អញ្ចឹងជឿបងប្រុសបានឬអត់ :D Unlike · Reply · 1 · October 24, 2015 at 8:56pm Puthpong Sao Puthpong Sao អានម្ដងទៀតនឹងយល់ការប្រៀនប្រដៅរបស់ព្រះពុទ្ធ។ Like · Reply · 1 · October 24, 2015 at 9:24pm Rattana Ouk Rattana Ouk ចា៎បងប្រុស :) ខ្ញុំយល់តាស ;) ចំណែកការខម្មិនរបស់ខ្ញុំគឺគ្រាន់តែចង់និយាយលេងជាមួយបងប៉ុណ្នុះ ......... Unlike · Reply · 1 · October 24, 2015 at 9:26pm View more replies Puthpong Sao Write a reply... Raksa Sambath Raksa Sambath តាមការកត់សំគាល់ ខ្ញុំសង្កេតឃើញ Puthpong Sao ពិតជាអ្នកស្រឡាញ់ វប្បធម៌ អក្សរសាស្ត្រខ្មែរ ប្រកបដោយមនសិកាជាតិខ្ពស់ និងមានការព្យយាមស្វិតស្វាញជានិច្ច ទោះមានឧបសគ្គតិចតួច ក៏តែងបានឆ្លើយតបសម្រួលយ៉ាងទន់ភ្លន់ ! ។ នេះគឺជាគំរូដ៏ល្អសម្រាប់មនុស្សទូទៅ ! ភាសិតបារាំងមួយពោលថា " Peu de science rend vaniteux , beaucoup de science rend modeste " ។ ចរិតខ្មែរភាគច្រើន ជាពិសេសក្នុងយុគសម័យបច្ចុប្បន្ន ពុំមានលក្ខណៈសម្បត្តិគួរអោយទទួលស្គាល់ថាជា " គតិបណ្ឌិត " ! ។ ទាំងអ្នកចេះដឹងតិចតួច រហូតដល់អ្នកមានសញ្ញាប័ត្របណ្ឌិត ខ្លះ គឺតែងតែប្រាសចាកសីលធម៌ ស្រដីពាក្យអសុរស បំពានរំលោភ អស្មិមានះរឹងរូស អញនិយម ( អង្គុយក្នុងចង្អេរ លើកខ្លួនឯង ) ប្រមាថមើលងាយគេ ដោយសន្មត់ខ្លនឯងជាកំពូលមនុស្ស ។ ជម្ងឺមហារីកដ៏សាហាវ នៃអត្តចរិតបែបនេះ បានរាតត្បាតកាន់តែខ្កាំងឡើងៗពាសពេញផ្ទៃប្រទេស ហើយឈានដល់ប្រើហឹង្សាមហាឃោរឃៅ ដោយប្រើអាវុធគ្រប់ប្រភេទ ក្នុងផ្ចាញ់ផ្ចាលគ្នា សម្លាប់គ្នាយ៉ាងព្រៃផ្សៃបំផុត ( សម្លាប់គ្នាក្នុងគ្រួសារ តាមបនបារ តាមផ្លូវថ្នល់ តាមសាលារៀន ) ។ My dear Puthpong Sao , I think can take my suggestion in making a short description of " ហឹង្សា .... អស្មិមានះ " that is the major problem of disaster . And next topic is about " ស្មៅ " that need more reseach to make complete sence and more meaningful . Like · Reply · 2 · October 24, 2015 at 11:05pm Puthpong Sao Puthpong Sao មតិលោកល្អណាស់។ ខ្ញុំសូមសរសើរ។ ខ្ញុំត្រូវជួបក្រុមគ្រូពេទ្យជំនាញមកពីបារាំងនៅថ្ងៃ២៧តុលា។ បើមានពេលក្រោយនោះ ខ្ញុំនឹងពិចារណា។ ខ្ញុំអាចដឹងថាលោកជានរណា។ Like · Reply · 1 · October 24, 2015 at 11:21pm Puthpong Sao Write a reply... Sorn Sochi Sorn Sochi I'm folowing. Unlike · Reply · 1 · October 25, 2015 at 1:37am Puthpong Sao

Sunday, October 23, 2016

#គំនិតអ្នកដាំឈើ​ (១៧៩)
គ្រាប់ពូជដុះនៅទីដែលគេដាំ ប៉ិន្តែ បើគេដាំត្រង់ទីខុស វាអាចដុះទៅទិសខូច។ Seeds grow where they're planted, but when they are planted in the wrong place they may grow in the wrong direction.
#គំនិតអ្នកដាំឈើ​ (១៧៨)
ការសម្អាតនិងអនាម័យ គឺជា ករណីយកិច្ចទីមួយដែលយើងត្រូវបំពេញ ពីព្រោះ សុខភាព គឺជា គ្រឹះនៃសុភមង្គលក្នុងជីវិត។
Sanitation and Hygiene are the first Duty we have to fill because Health is the Foundation of Happiness in Life.
#គំនិតអ្នកដាំឈើ​ (១៧៧)
អំណួតដែលគ្មានអ្វីអួតតែងតែក្លាយជាការច្រណែន។ កុំច្រណែននឹងខ្លួួនឯងក្រែងភ្លាត់ទៅលើគេ។
Vanity with nothing to boast would become envy. Don't be the envy of yourself.
នេះទាល់តែវិភាគបែបទស្សនវិជ្ជានិងតក្កវិជ្ជា។ តាមតក្កវិជ្ជា (ផ្នែកមួយនៃគណិតវិទ្យាដែលប្រើមូលដ្ឋានវិចារណ៍វិទ្យានោះ) អ្វីៗមានលក្ខណៈខ្លួួនឯង ជាឧទាហរណ៍ ១ = ២ : ២ ... ៥ : ៥ ... ប៉ុន្តែ ១ = ១, ពេលខ្លះមានការចាំបាច់ត្រូវបញ្ជាក់ថា ១ = ១ ឬ ១ស្មើនឹងខ្លួនវា មុននឹងនឹងឆ្លងទៅពន្យល់វគ្គបន្ទាប់ ...
ឬ តាមទស្សនវិទ្យា "ខ្ញុំគឺខ្ញុំ" ។ តើមានលក្ខណៈខុសគ្នាយ៉ាងណា រវាង "ខ្ញុំគឺខ្ញុំ" និង "ខ្ញុំគឺខ្លួនឯង"? ខ្ញុំគឺខ្លួនឯង អាចមានន័យថា ខ្ញុំគឺខ្លួនអ្នកឯង។ បែបនេះ គឺពុំមានការទទួលយកទេ។ ដូច្នេះ "ខ្ញុំគឺ[ខ្លួន]ខ្ញុំ" ជាជាង "ខ្ញុំគឺ[ខ្លួន]ឯង"។
ន័យរបស់ប្រយោគខាងដើមនោះគឺ ត្រូវចេះឃុំគ្រងអារម្មណ៍ខ្លួនឯងកុំឲ្យមានអំណួតជ្រុល(ហួសព្រំដែន)៖ អំណួតដែលគ្មានអ្វី(ឬអស់អ្វី)អួត តែងតែក្លាយជាការច្រណែន។ បើអួតអំពីខ្លួនឯងញយៗ វានឹងបង្កើតភាពក្រអឺត ... បែបនេះ ពេលណាមួយ វានឹងអាចភា្លត់ទៅលើអ្នកដទៃ។ រីឯ ន័យរបស់ប្រយោគទីពីរនោះ គឺជា ការអប់រំគុណធម៌ខ្លួនឯង ឬ សីលធម៌សង្គម។
តើគួរប្រើឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'ឬ' សីលធម៌សង្គម" ឬមួយក៏ឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'និង' សីលធម៌សង្គម"? តាមភាសាតក្កវិទ្យា "ក 'ឬ' ខ" មានន័យ៖
ឬមួយ 'មាន' ក 'ពុំមាន' ខ
ឬមួយ 'មាន' ខ 'ពុំមាន' ក
ឬមួយ 'មាន' ក 'និង' 'មាន' ខ
...

Wednesday, October 19, 2016

#សិល្បៈ

Cambodia Idol អាចមានអយុត្តិធម៌ច្រើន
រឿងអាចមានអយុត្តិធម៌ចៀសមិនផុតនោះគឺគេឲ្យនរណាបោះឆ្នោតប៉ុន្មានដងក៏បាន។ គេប្រកាសប្រាប់របៀបឃោសនាឲ្យអ្នកបោះឆ្នោតតាមទូរស័ព្ទ"ដាក់លុយទូរសព្ទឲ្យច្រើនៗ"។ គេគួរណាស់តែដាក់កំហិតថា លេខទូរសព្ទ១ អាចបោះឆ្នោតឲ្យបេក្ខជនម្នាក់បានតែម្ដងប៉ុណ្ណោះ។
ហើយមេប្រយោគជាអ្នកចម្រៀងអ្នកភ្លេងចាស់ៗ ល្បីៗ គួរតែធ្វើជាអ្នកសម្រេចលទ្ធផល។ ស្រុកខ្មែរមិនមែនដូចអាមេរិក អង់គ្លេស ...ដែលអ្នកបោះឆ្នោតចេះបែងចែក គុណភាព គុណសម្បត្តិក្នុងយុត្តិធម៌ទេ។
កាលប៉ុន្មានឆ្នាំមុន កាសែត online មួយបានបង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃនិពន្ធរឿងខ្លី យករង្វាន់ iPad។ គេបានប្រកាសថា លើកស្ទួយការតែងនិពន្ធនិងការអាន។ ប៉ុន្តែ គ្មានគណៈមេប្រយោគជាគ្រូអក្សរសាស្ត្រអក្សរសិល្ប៍ គ្មានមន្ត្រីព៏ស្ថាប័នឬក្រសួងពាក់ព័ន្ធចូលរួមពិនិត្យវាយតម្លៃទេ។ គេឲ្យបោះឆ្នោតយកសំឡេងច្រើន។ ខ្ញុំបានតាមដានមើលហើយសួរគេថា ធ្វើម៉េចដឹងគុណភាពពិតនៃស្នាដៃ គេឆ្លើយបែបអេះអុញ។
ពេលចេញលទ្ធផលខ្ញុំឃើញស្នាដៃលេខ១នោះ ខុសច្រើន៖ អត្ថបទ អត្ថរូប អត្ថន័យ អត្ថរស ... ដូចសម្លខ្វះគ្រឿង។
បែបនេះជាយុទ្ធនាការរបស់ក្រុមហ៊ុនឱកាសនិយមផ្នែកកម្សាន្ត និងពុំមែនជាការលើកស្ទួយផ្នែកនិពន្ធ សំណេរ អំណាន សិល្បៈ ចម្រៀង ... ស្អីនោះទេ កុំថាឡើយដល់ទៅលើកស្ទួយវប្បធម៌ជាតិនោះ។
អ្នកចម្រៀងសព្វថ្ងៃនៅពុំទាន់អាចរើសបានអ្នកដែលមានសមត្ថភាពនិងកម្រិតសំឡេងឲ្យហៅថា តារា នោះនៅឡើយទេ។ គឺបានល្អតែត្រង់កាយវិការ បើទោះបីពុំទាន់ដល់កម្រិតប្រដំប្រសងនឹងអន្តរជាតិនៅឡើយក៏ដោយ។
ប៉ុន្តែបើនិយាយអំពីគុណភាព សមត្ថភាពបញ្ចេញសំឡេងវិញ ឃើញថា មានកម្រិតត្រឹមតែប្រមាណ៤០%នៃកម្រិតតារា។ បើអ្នកដែលគេហៅពេញៗមាត់ដោយឥតអៀនសព្វថ្ងៃនេះថាជា កំពូលៗតារា នោះប្រលងកាលសម័យទសវត្សរ៍ទី៥០ ៦០ និង ៧០ (មុនរបប ប៉ុល ពត) នោះប្រាកដជាគេឲ្យធ្លាក់តាំងពីជុំដំបូងម្ល៉េះ។
រឿងគួរឲ្យហួសចិត្តមួយគឺ ក្នុងនាមនៃរបស់ដែលគេប្រើពាក្យថា លើកស្ទួយវិស័យសិល្បៈកម្ពុជា នោះ ទូរទស្សន៍មួយបានចាក់ផ្សាយរូបវីដេអូ សិស្សសាលាក្មេងៗអាយុខ្ទង់ក្រោម១០ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានសិស្សរាំបទទំនុកឮ bonanaza...(?) ឲ្យក្មេងស្រីៗស្លៀកសំពត់ខ្លីលើភ្លៅឈរជាជួរកន្ធែកជើង និងឲ្យសិស្សប្រុសៗមុជក្បាលវារលូនចូលពីក្រោមភ្លៅសិស្សស្រីៗ។ តើនេះជាសិល្បៈលើកស្ទួយវប្បធម៌ជាតិខ្មែរឬ(ចង់ឬមិនចង់)ជាការពង្វក់ខួរក្បាលកូនខ្មែរតាំងពីតូចៗ ដើម្បីតែផលប្រយោជន៍ក្រុមហ៊ុនកម្សាន្ត entertainment company ?
សូមចាប់អារម្មណ៍និងរកចម្លើយទាំងអស់គ្មា។

#Eleanor

ការអានមានប្រយោជន៍៖
Reading Benefits You
សម្ដីលេចចេញ មកពីមាត់
ក្បត់ឬមិនក្បត់ ជារឿងចិត្ត
កលល្បិចលេចចេញ ពីគំនិត
ការពិតកើតចេញ ពីទង្វើ។

ការនិយាយបែបនេះរបស់អតីតជំទាវទី១អាមេរិកាំង Eleanor Roosevelt នៅខាងក្រោម ដូចជាឲ្យយោបល់ថា "បើអ្នកក្បត់សង្សារឬភរិយាឬស្វាមី អ្នកត្រូវក្បត់ឲ្យបានពីរដងយ៉ាងតិច" នោះទើបមិនជាកំហុសរបស់អ្នកឬអ្វី?!
មួយដងឬប៉ុន្មានដង ក្បត់នៅតែក្បត់ដដែលហ្នឹង។ អំពើក្បត់ពុំមានច្បាប់ប្រវត្តិសាស្ត្រឬសង្គមលោកកែតម្រូវប្ដូរត្រលប់បានថាមិនក្បត់នោះទេ។
សម្ដីលេចចេញ មកពីមាត់
ក្បត់ឬមិនក្បត់ ជារឿងចិត្ត
កលល្បិចលេចចេញ ពីគំនិត
ការពិតកើតចេញ ពីទង្វើ៕

Tuesday, October 18, 2016

#Short_Story

This one short story of the kind of educational one is another of my literary works. Titled "Destiny Built in Deep Heart from Both Hands", it was the Number 1 Winner at a national-level contest organized by Cambodia National Council for Children on December 20, 2012.
The Head of the Ministry of Social and Veterans' Affairs' department told the winners meeting on the eve of the award ceremony that the Ministry of Information would ask for the author's permission to make the video of the story and air the educational material on TV.
Though I myself am its sole author, the department head said it was incredible that it was my work alone.
October 18, 2014 at 10:31am ·
One of several tales, with modern writing style and inputs, for kids. This children's story wins the first prize in the 2005 contest organized by an international book organization. Just for the 1st and 2nd editions combined, it was printed 10,500 copies and when its author, me, approached for the 2nd time for 10 copies to distribute free to relatives and friends, I was asked to pay $10 for the 10 books (I was given 3 copies free when it was first published). I myself earned only $150 from my own work.
I'm of the opinion that any person or organizations in the name of promoting readership or any relevant games -- here in Cambodia or anywhere else in the world -- should abide themselves by the rules of honesty, not doing anything that makes the writers feel like being exploited, thus your self-asserted reading promotion would become detrimental to both writers and young readers.
The organization contacted me and asked if I had some new tales to submit for further contests. I told it I had several already written and asked how much a writer would be paid for each of their works selected. Its answer was some $80 apiece according to the experience of author. I did overtly refuse to play its painfully bad games.
I have written several good children's tales, not yet published.
One of several tales, with modern writing style and inputs, for kids. This children's story wins the first prize in the 2005 contest organized by an international book organization. Just for the 1st and 2nd editions combined, it was printed 10,500 copies and when its author, me, approached for the 2nd time for 10 copies to distribute free to relatives and friends, I was asked to pay $10 for the 10 books (I was given 3 copies free when it was first published). I myself earned ...
See More
នេះជាសម្រង់ឈុតមួយក្នុងរឿង ឆត្រក្រហម៖
“គិតឧបមាថាមានការថ្លែងអានកំណាព្យរឿងខ្លីជាសាធារណៈ ដូចជានៅទីនេះ” សម្ដីនាយត្រូវនាងកាត់ភ្ជាប់ “នៅសួនសាធារណៈ មុខប្រាសាទអនុស្សារណ៍សម្ដេចតា នាចុងសប្ដាហ៍ ល្ងាចថ្ងៃសៅរ៍ អាទិត្យ ពិតជា ...” (គ្រានោះមេឃស្រទុំ កាន់តែងងឹតរឹតតែដាបខ្លាំង។ នាងបានប្រញាប់ទាញឆ័ត្រមកលាតបាំងគ្រាប់ភ្លៀងដែលចាប់ផ្ដើមសាចដំបូង និងនិយាយបន្ត) “ហើយទៅអានកំណាព្យនៅឯណា? កណ្ដាលវាល នៅទីណា?”។
“នៅក្នុងកែវភ្នែក ទាំងគូថ្លៃ (នាយបានថ្លែងជាវោហារកាព្យឆ្លើយ ដោយភ្នែកដៀងមើលកែវភ្នែកទាំងគូរបស់នាង ឃើញចាំងព...
See More

#ក្លាហាន និង ហ៊ាន មិនដូចគ្នាទេ

ក្លាហាន និង ហ៊ាន មិនដូចគ្នាទេ
ពាក្យទាំងពីរនេះ ហ៊ាន និង ក្លាហាន ធ្វើឲ្យខ្ញុំនឹកឃើញដល់ចម្លើយវែកញែករបស់ខ្ញុំតបនឹងពាក្យរបស់សិស្សគណិតវិទ្យាខ្ញុំម្នាក់។ គាត់បានប្រលងជាប់បាក់ឌុបឆ្នាំ១៩៨៦ ហើយបានជាប់អាហារូបករណ៍ទៅរៀនឧត្តមសិក្សានៅហាណូយ។ ឆ្នាំ១៩៨៧ គាត់បានមកលេងស្រុុកនិងមកលេងនឹងខ្ញុំ ហើយបាននិយាយថា "ស្រីវៀតណាមក្លាហានណាស់ មិនដូចស្រីខ្មែរយើងទេ"។ ខ្ញុំបានឆ្លើយថា ខ្ញុំគិតថា ស្រីវៀតណាមហ៊ានៗ ទើបត្រូវជាង។ គាត់បាននិយាយថា ហ៊ាននិងក្លាហានដូចតែគ្នាទេ។
ខ្ញុំបានវែកញែកថា "ហ៊ាននិងក្លាហានមិនដូចគ្នាទេ" ជាឧទាហរណ៍ ស្រីវៀតណាម[មួយចំនួន]ពេលដើរក្បែរទំនិញអាចបន្លំលួចយកទំនិញ ឬហ៊ានបន្ទោរបង់ស្រាតកណ្ដាលវាល នេះហៅថាហ៊ាន ឯស្រីខ្មែរ ជាទូទៅពុំហ៊ានធ្វើបែបនេះទេ ប៉ុន្តែ ស្រីខ្មែរមានសេចក្ដីក្លាហានប្រឈមនឹងហេតុការណ៍។ ក្លាហានទាក់ទងនឹងសកម្មភាពកិត្តិយស/ឧត្តមគតិ រីឯ ហ៊ាន ក៏និយាយផងដែរអំពីបំណង/ចំណង់ ទាំងទុច្ចរិត ភាពឥតអៀនខ្មាស ...
ក្លាហាន គ្របដណ្ដប់ន័យលើ ហ៊ាន។ តែកាលណា ក្លាហាន គឺ ហ៊ាន ប៉ុន្តែ ហ៊ាន មិនប្រាកដថាក្លាហានទេ។ នៅពេលគេសួរនរណាម្នាក់ថា ហ៊ានទេ? នោះគឺ គេស្ទង់ដឹងថាអ្នកនោះដូចជានៅរារែក ឯអ្នកក្លាហានមិនរារែកឡើយ។

Monday, October 17, 2016

#គំនិតមូលធននិយម Steve Hawking

គំនិតមូលធននិយមនេះសំដៅដល់ការហួងហែងស្រវាខ្វារយកប្រយោជន៍ធំតែឯងពុំគិតគេ ជាយុត្តិសមធម៌។ នៅកម្ពុជាបើនិយាយពីជាតិនិងប្រជារាស្ត្រ ខ្មែរក្រីក្រទូទៅនោះ គេមិនអាចមិននិយាយអំពីសង្គមនិយមទេ។ ប៉ុន្តែ បើនិយាយអំពីសង្គមនិយមនោះមុខជាអាចត្រូវគេចោទទៅដល់កុម្មុយនិស្ត ដោយសារតែមេរៀនប្រវត្តិសាស្ត្រនយោបាយអតីតកាលនៃការអនុវត្តមនោគមន៍វិជ្ជានយោបាយនិងសេដ្ឋកិច្ចបែបសង្គមនិយមនិងកុម្មុយនិស្តប្រាសចាកផលសុចរិត។
តាមពិតទៅកុម្មុយនិស្តជាទ្រឹស្ដីមិនអាក្រក់ទេ ប៉ុន្តែមនុស្សមិនអាចអនុវត្ត បានឡើយ ពីព្រោះនិស្ស័យមនុស្សមានជាប់ជាមួយ គំនិតលោភលន់ ... ហើយទាំងនេះនាំឲ្យមនុស្សធ្លាក់ខ្លួនក្លាយជាទាសកររបស់មូលធនិក គឺរងគ្រោះពីការលោភលន់របស់មនុស្សខ្លួនឯង។
វាជាកម្រងមនោគមន៍វិជ្ជាអចិន្តនិយម utopia ដែលសូម្បីតែនៅឋានសួគ៌ ក៏មិនអាចអនុវត្តបានឡើយ ដោយសារតែព្រះឥន្ទ្រនិងទេវតាក៏សោយសាច់ ពីជីវិតសត្វនិងកំដរដោយគ្រឿងសុរាសិល្បៈតន្ត្រី ដែរនោះ។
ដូច្នេះហើយ កុម្មុយនិស្តនិយមនិងសង្គមនិយមក៏ដក់ក្នុងផ្នត់គំនិតមនុស្ស ថាជា មនោគមន៍វិជ្ជាបោកប្រាសនិងកេងប្រវ័ញ្ចសម្រាប់តែពួកមេដឹកនាំ មួយដំបស្វាប៉ុណ្ណោះ។
ជាព័ស្តុតាងនោះ គេឃើញនៅក្នុងប្រទេសដែលប្រែក្រឡះពីសង្គមនិយម ឬកុម្មុយនិស្ត មកជាសេរីមូលធននិយម (១៩៨៩ - ១៩៩១)នោះ ពួកសេដ្ឋី ជាន់ថ្មីគឺជា អតីតមន្ត្រីធំៗដែលមានអំណាចតួនាទី ក្នុងតំណែងសំខាន់ៗ នៃក្របខ័ណ្ឌរដ្ឋពីសម័យសង្គមនិយមឬកុម្មុយនិស្ត។
ពួកគេបានប្ដូរប្រែពីការធ្លាប់អួតខ្លួនជា "ជនសង្គមនិយមឬកុម្មុយនិស្តនិយម បរិសុទ្ធ" មកជា "ជនមូលធនសេរីគម្រូ" អួតអំពី ការអភិវឌ្ឍ ដោយភាសា បោកប្រាសយ៉ាងផ្អែមត្រជាក់និងល្បិចប្រជាភិថុតិយ៉ាងប៉ិនប្រសប់ ដែល ទន្ទឹមនឹងនោះ ទ្រព្យធនធានរបស់ប្រទេសជាតិ (ព្រៃឈើ រ៉ែមានតម្លៃ ប្រេងកាត ...) កាន់តែហិនពាយ ដំណាលគ្នានឹងកំណើននៃគំនរទ្រព្យ រថយន្តទំនើបថ្លៃៗ វិមាន និង សណ្ឋាគារស្កឹមស្កៃរបស់ពួកគេ។
មេរៀននៃការឈឺចាប់អតីតកាលធ្វើឲ្យខ្មែរយល់ច្រឡំលើពាក្យ បដិវរត្តន៍ revolution និងខ្លាច បដិវត្តន៍ ។ អាមេរិកធ្វើបដិវត្តន៍គំនិតជានិច្ច ។ នេះនាំឲ្យសង្គមអាមេរិកវិវឌ្ឍជាប្រចាំ have permanantly been progressed។
មូលធននិយម​ឬកុម្មុយនិស្តនិយម​ជាទ្រឹស្ដី​មិនអាក្រក់ទេ​ ប៉ុន្តែ​ចិត្ត​លោភលន់​របស់មនុស្ស​​​ របស់​មេដឹកនាំ ​នាំឲ្យសង្គម​ក្លាយទៅជា​ឧបករណ៍​អំណាច​ ហើយ​ អ្នកក្រក្លាយជាទាសករ​ ក្រោមរូបភាពណាមួយ។​
"If machines produce everything we need, the outcome will depend on how…
huffingtonpost.com|By Alexander Charles Kaufman
This won't show in anyone else's News Feed unless you share it
friend-add
People You May Kno

Thursday, October 6, 2016

#តម្លៃគុណគ្រូ

កាលក្នុងឆ្នាំ១៩៨៥ ពេលខ្ញុំកំពុងបង្រៀនគណិតវិទ្យា មិត្តចាស់ខ្ញុំម្នាក់ដោយចៃដន្យ(*)បានជួបខ្ញុំក្រោយពីបែកគ្នាតាំងពីមុនរបបខ្មែរក្រហម។

យើងបានសំណេះសំណាលសួរសុខទុក្ខគ្នានិងនិយាយអំពីនេះអំពីនោះ ... ។ គាត់ជាគ្រូបង្រៀន .. និងបាននិយាយអំពីការងារគ្រូបង្រៀន និងត្រង់ចំណុចមួយ គាត់បានប្រើពាក្យថា៖

"សម័យនេះ(កាលនោះ)អ្នកណាធ្វើគ្រូ គេថាជាពពួកមនុស្សគេចពីកាតព្វកិច្ចយោធា។ គ្រាន់តែយើងដាក់ប្រវត្តិរូបចូលធ្វើគ្រូ គេតាមសួរដេញដោល គេថាយើងគេចពី(ការធ្វើ)ទាហាន។ គេពុំ(សូវ)ឲ្យតម្លៃលើគ្រូបង្រៀនប៉ុន្មានទេ(ស៊ិក)"។

កាលនោះជាសម័យដែល"គេចាប់ទាហាន"។

ហើយខុសពីសម័យមុនសង្គ្រាមដែលមនុស្សស្រឡាញ់អាជីពគ្រួូបង្រៀន ដែលសង្គមលើកតម្លៃនិងផ្ដល់កិត្តិយសខ្លាំងនិងមានប្រាក់ខែខ្ពស់នោះ សម័យឆ្នាំ១៩៨០ប្លាយ កូនអ្នកមាននិងអ្នកមានខ្សែបណ្ដាញបក្ស គេមិនជ្រើសរើសយកការរៀនដើម្បីក្លាយជាគ្រូបង្រៀនដែលគេគិតថាមានជីវភាពលំបាកនោះទេ ប៉ុន្តែគេរៀនខាងពេទ្យដែលគេគិតជាពិសេសថាជាអាជីពស្រួលរកលុយបាន។

បើជាប្រុសកាលនោះ អ្នកធ្វើពេទ្យនិងនគរបាលងាយស្រួលរកប្រពន្ធជាងគ្រូបង្រៀន។

អំពីវិស័យអប់រំសិក្សាធិការជាតិ នៅកម្ពុជា លោកបណ្ឌិត សំភុតប្រាសឺតស្រ៊ី អតីតតំណាងនៃអង្គការ យូនេស្កូ ប្រចាំនៅកម្ពុជា និងលោកបណ្ឌិតសេដ្ឋវិទូ សុក ហាច អតីតមន្ត្រីធនាគារពិភពលោក បានមានប្រសាសន៍ថា កាលអំឡុងទសវត្សរ៍ទី ៥០និង៦០ (សម័យសង្គមរាស្ត្រនិយម) ការសិក្សាអប់រំនៅកម្ពុជាមានកម្រិតគុណភាពខ្ពស់។

លោកបានអធិប្បាយថា កាលនោះរាជរដ្ឋាភិបាលបានវិនិយោគខ្ពស់ណាស់លើវិស័យអប់រំ ហើយមានតែ កម្ពុជានិងសឹង្ហបុរី ទេដែលផ្ដល់ប្រាក់ខែជូនគ្រូបង្រៀនខ្ពស់ជាងគេនៅក្នុងតំបន់។

គ្រូបឋមសិក្សាសម័យសង្គមរាស្ត្រនិយមមានប្រាក់ខែ ប្រមាណ៣,០០០រៀល គឺ១តម្លឹងបើគិតជាមាស។ ឯគ្រូមធ្យមសិក្សា(បឋមភូមិនិងទុតិយភូមិ)និងឧត្តមសិក្សាមានប្រាក់ខែផងនិងប្រាក់ម៉ោងផង។

សម្រាប់កាតព្វកិច្ចបង្រៀនមួយសប្ដាហ៍ប្រមាណ ២៦ម៉ោង(គ្រូបង្រៀននៅមធ្យមសិក្សាបឋមភូមិ) រដ្ឋបែងចែក១៨ម៉ោងជាការបង្រៀនដែលរដ្ឋជូនប្រាក់ខែ។ ឯ៨ម៉ោងទៀតគេហៅសាមញ្ញថា ប្រាក់ម៉ោង ដែលមួយម៉ោងៗរដ្ឋបង់ឲ្យគ្រូពី១៥០រៀលទៅ១៨០រៀល តាមកម្រិតឋានៈ (កាលនោះគុយទាវ១ចានមានតម្លៃតែ ៣រៀល ក្រោយមកឡើង៥រៀល ដូច្នេះបង្រៀនតែ១ម៉ោង គ្រូបានការតបស្នងពីរដ្ឋស្មើនឹងគុយទាវ៥០ឬ៣០ចាន ចិញ្ចឹមគ្រួសារបានយ៉ាងងាយ ដោយពុំទាន់គិតដល់ប្រាក់ខែផងទេ)។ ឯគ្រូមានបរិញ្ញប័ត្រនិងគ្រូឧត្តមសិក្សាមានប្រាក់ខែរឹតតែខ្ពស់។

សូមគណនាទៅមើល ត្រឹមតែប្រាក់ម៉ោងប៉ុណ្ណោះ ១សប្ដាហ៍ ៨ម៉ោង គ្រូបង្រៀននៅមធ្យមសិក្សាបឋមភូមិម្នាក់បានប្រាក់១,៥០០រៀលទៅ១,៨០០រៀល គឺស្មើនឹង ជាង៤ជីទៅ៦ជីមាស និង ១ខែបានជាង១តម្លឹង៦ជី ទៅ ២តម្លឹង៤ជីមាស។ ចុះនៅប្រាក់ខែទៀតនោះ! (លោក វ័ណ្ណ ម៉ូលីវ័ណ្ណ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំសិក្សាធិការជាតិ កាលសម័យសង្មមរាស្ត្រនិយម)។

(*)ខ្ញុំប្រើពាក្យចៃដន្យដោយសារតែ រៀងៗខ្លួនយើងម្នាក់ៗពុំបានគិតថានឹងជួបគ្នាឡើយដោយពុំដឹងថានរណានៅរស់ឬស្លាប់ទេឆ្លងកាត់ របប៣ឆ្នាំ៨ខែនោះ និងម្យ៉ាងទៀតគាត់ទៅទីនោះដើម្បីទៅលេងញាតិគាត់ដោយគាប់ចួនមានផ្ទ្ទះនៅម្ដុំនោះ)។ គាត់ទើបតែចូលនិវត្តន៍ពីការបង្រៀននៅសាកលវិទ្យាល័យរដ្ឋមួយ។
...