Monday, March 7, 2016

ពាក្យខ្មែរ "#ព្រមអត់?"

ពាក្យខ្មែរ   "ព្រមអត់?"

សព្វថ្ងៃយើងតែងតែឮគេនិយាយសំណួរ "ព្រមអត់?" ទៅជារត់មាត់ ទាំងតាមវិទ្យុទូរទស្សន៍ ជាសំណេរ រហូតក្លាយជាទម្លាប់ ដូចជាពុំបានគិតថាពាក្យនេះត្រឹមត្រូវឬទេ។

កាលមុនឆ្នាំ១៩៧៥ និងក្រោយមកមាននៅប្រើខ្លះៗ ពាក្យនេះដើមឡើយ គេប្រើនិយាយផ្ទុញលេង "ព្រមឬមិនព្រម?" -- "ព្រម-អត់" ក្នុងន័យផ្ទុយនឹង "ព្រម" ពោលគឺថា "អត់ព្រម"។ "ព្រមអត់ (ពាក្យនិយាយបញ្ចើចតប) = អត់ព្រម។

រីឯ "ព្រមឬអត់? = ព្រមឬទេ?" (ភាសាបទដ្ឋាន) បែរជាគេយកមកប្រើជា "ព្រម(ឬ)អត់" ទម្លាក់ "ឬ" ចោលបាត់ទៅជា "ព្រមអត់?" ទៅវិញ។ "ព្រមឬអត់" គឺជាទម្រង់ខ្លីនៃទម្រង់និយាយ "ព្រមឬអត់ព្រម" = "ព្រមឬទេ" "ព្រមឬមិនព្រម" និង "ព្រមឬពុំព្រម"។

No comments:

Post a Comment