Sunday, March 6, 2016

ពាក្យខ្មែរ "#ចង់ចាញ់ចង់ឈ្នះ" ឬ "ចង់ឈ្នះចង់ចាញ់"


តើឃ្លា "ចង់ចាញ់ចង់ឈ្នះ" ឬ "ចង់ឈ្នះចង់ចាញ់" ដែលយើងតែងតែឮនិងប្រើជាទូទៅពីណាពីណីមកនោះ ត្រឹមត្រូវឬទេ? ចម្លើយដែលពុំបានពិនិត្យពិចារណាមុខជាយកទម្លាប់មកនិយាយថា ត្រឹមត្រូវ។

ពិតមែន វាត្រឹមត្រូវមួយកំណាត់ "ចង់ឈ្នះ" ពីព្រោះ ជាទូទៅ មនុស្សចង់ឈ្នះ។ ប៉ុន្តែ បើថា "(មនុស្ស)ចង់ចាញ់" ជាឆន្ទៈមនុស្ស នោះពិតជា 'ពុំត្រឹមត្រូវឡើយ'។

ការប្រើប្រាស់ឃ្លាថា "ចង់ចាញ់ចង់ឈ្នះ" នេះទំនងជាមកពី កត្តាពីរ៖ មួយគឺ "ចាញ់ ជាគូផ្ទុយនឹង ឈ្នះ" និងមួយទៀតគឺ "ពាក្យ ផ្ចាញ់ និង ចាញ់ ឮប្រហាក់ប្រហែលគ្នា" ដែលធ្វើឲ្យយើងភ្លេចគិតហើយយកពាក្យ "ចង់ផ្ចាញ់" ទៅនិយាយថា "ចង់ចាញ់" ដោយពុំបានពិចារណាទៅ។

ឃ្លាដែលត្រឹមត្រូវនោះគួរតែជា "ចង់ផ្ចាញ់ចង់ឈ្នះ"។ ឧ. កុំចេះតែចង់ផ្ចាញ់ចង់ឈ្នះឈ្លោះតែនឹងបងប្អូនឯង ឥតបើគិតតែលើរឿងឥតប្រយោជន៍អ៊ីចឹង។

រក្សាសិទ្ធិ copyright សៅរ៍ ពុធពង្ស Puthpong Sao, Puthpong Sao.

កំណត់៖ ឃើញរូបលោកតា ឆេង ផុន ខ្ញុំនឹកដល់កាលក្នុងឆ្នាំ១៩៨២ គ្រាដែលលោកនៅធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌។ កាលនោះ លោកបានចាត់ឲ្យបុរសម្នាក់មកហៅខ្ញុំដល់ផ្ទះ ដើម្បីនឹងទៅធ្វើការជាមួយលោក ប៉ុន្តែខ្ញុំមិនបានទៅទេ។

No comments:

Post a Comment