Friday, November 18, 2016

#តេជសានេមៈ

"តេជសានេមភូចនាវិវេ" អានថា "តេជៈសានេមៈភូចៈនាវិវេ" ជាអ្វី? តើលោកអ្នកដឹងថា ឃ្លា "តេជៈសានេមៈភូចៈនាវិវេ" ជាអ្វីទេ? ខ្ញុំជឿថាមុខជាមានចម្លើយថា ជាពាក្យ បាលីសំស្ក្រឹត។ ខ្ញុំធ្លាប់បានលើកសំណួរនេះចំពោះសាមណនិស្សិតនិងគ្រូធម្មាចារ្យខ្លះ ដែលលោកបែរជាភាំងពេលបានឮពាក្យនេះ ហើយទាល់តែបង្ហើបបន្តិចទៀតទើបអាចយល់បាន។ គឺ ពាក្យសង្ខេបចំនួនដប់ព្យាង្គ "តេជៈសានេមៈភូចៈនាវិវេ" នេះហើយដែលមានឥទ្ធិពលជ្រាបជ្រៅទៅក្នុងនិងនៅក្នុងសន្តានចិត្តខ្មែរច្រើនសតវត្សរ៍មកដល់ពេលនេះ ថ្វីបើសព្វថ្ងៃ ឃើញមានភាពរោយរាយញាំញីដោយសេចក្ដីប្រមាទ(ធ្វេសប្រហែស)និងប្រមាថ(មើលងាយ) ចាប់ពីការធ្លាក់ចូលក្នុងរបបកុម្មុយនិស្តឆ្នាំ១៩៧៥ មកនោះ។ ឃ្លានេះជាមូលដ្ឋាននៃជោគជ័យនៃជីវិតក្នុងសេចក្ដីស្ងប់ក្នុងចិត្តនិងសន្តិភាព។ អ្នកដែលបានសិក្សាឬអានស្នាដៃអក្សរសិល្ប៍ខ្មែរពុទ្ធនិយម ប្រាកដជាចាំឈ្មោះរឿង ទសជាតក (ឬ កំណើតព្រះពុទ្ធសាងបារមីដប់ជាតិ) ។ តើជារឿងអ្វីខ្លះ ហើយដើម្បីងាយចងចាំ គេមានអ្វីសម្គាល់ឬទេ? គឺ៖ ១. តេ (=តេមិយជាតក) ២. ជៈ (=មហាជនកជាតក) ៣. សា (=សុវណ្ណសាមជាតក) ៤. នេ (=នេមិរាជជាតក) ៥. មៈ (=មហោសថជាតក) ៦. ភូ (=ភូរិទត្តជាតក) ៧. ចៈ (=ចន្ទកុមារជាតក) ៨. នា (=នារទកុមារជាតក) ៩. វិ (=វិធូរបណ្ឌិតជាតក) និង ១០. វេ (=វេស្សន្តរជាតក)។ កម្មវិធីសិក្សាបច្ចុប្បន្នដូចជាបានមើលរំលងភាពចាំបាច់ជាមូលដ្ឋាននៃអដ្ឋង្គិកមគ្គ (ឬ មាគ៌ាមូលដ្ឋានគ្រឹះទាំង៨) នៃសេចក្ដីសុខស្ងប់ក្នុងបុគ្គលម្នាក់ៗនិងសង្កមទាំងមូល។ មេដឺកនាំនយោបាយម្នាក់ៗគួរតែត្រូវបង្ខំឲ្យសិក្សាលត់ដំចិត្តស្មារតីនិងអារម្មណ៍ក្នុងផ្លូវទាំងនេះ ដើម្បីជម្រុះចោលឲ្យអស់នូវ អំណួតក្អេងក្អាង មហិច្ឆតា លោភៈ ទោសៈ មោហៈ ... មុននឹងចង់ក្លាយខ្លួនជាអ្នកដឹកនាំគេនិងប្រទេសជាតិ។ តើវណ្ណកម្មដ៏ត្រចះត្រចង់នេះជាសមិទ្ធផលរបស់លោកណា? អាចនៅមានមនុស្សតិចតួចណាស់ដឹងរឿងនេះនិងអាចឆ្លើយបាន។ ដូចរូបថតភ្ជាប់មកនេះបញ្ជាក់ស្រាប់ គឺ លោក ញ៉ុក ថែម ។ គេប្រហែលជាស្គាល់លោក ញ៉ុក ថែម ជាអ្នកនិពន្ធរឿង កូឡាបប៉ៃលិន ឬ ឃុននារី ចៅចិត្ត ច្រើនជាងជាអ្នករៀបរៀងគម្ពីរសម្រាយទសជាតកដែលមានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់មនុស្សជាតិ (classes d'humanité ឬ មធ្យមសិក្សាទុតិយភូមិ) នេះ។ Puthpong Sao November 18, 2014 ·

#ល្អមើលពុំល្អស៊ី

តើលោកអ្នកដឹងថាឃ្លា "ល្អតែមើល តែពុំល្អស៊ី" មានចំណាស់ប៉ុនណាទេ? ខ្មែរយើងស្ទើរតែគ្រប់គ្នា ជាទូទៅ បានឮទាំងធ្លាប់បាននិយាយឃ្លា "ល្អតែមើល តែពុំល្អស៊ី" រហូតមកដល់សព្វថ្ងៃ ប៉ុន្តែពុំដឹងថាឃ្លាប្រជាប្រិយនេះមានចំណាស់ណានោះទេ។ តាមពិតទៅ ថ្វីបើគេអាចយល់បានថា នេះជាពាក្យឃ្លាកើតសម័យទំនើប ក៏គេស្ទើតែពុំជឿថា ឃ្លានេះមានចំណាស់មិនតិចជាងកន្លះសតវត្សរ៍នោះទេ។ តើខ្ញុំនិយាយនេះមានសំអាងលើអ្វី? ដូចរូបថតភ្ជាប់មកនេះ ឃ្លានេះខ្ញុំថតចេញពីសៀវភៅ តែងសេចក្ដីថ្នាក់បាក់អង Bacc 1 (សូមជម្រាបថា ថ្នាក់បាក់ឌុបឡើងពុំមានតែងសេចក្ដីទេ ប៉ុន្តែ គេរៀនបែបជា Dissertation) ពីព្រោះ ក្នុងនេះមានចុះប្រធានតែងសេចក្ដី ប្រលងបាក់អង ឆ្នាំ ១៩៦៤ (លើកទី១ និងលើកទី២ កាលសម័យនោះការប្រលង ឌីប្លូម បាក់អង បាក់ឌុប មានធ្វើជាពីរលើក មួយឆ្នាំៗ) ។ សៀវភៅដែលខ្ញុំថតរូបចេញមកនេះ មានសភាពរេចរិល បាត់គ្រប និង ដាច់ដោចអស់ជាង៣០ភាគរយទៅហើយ។ Puthpong Sao November 18, 2014 · No automatic alt text available.

#How_to_Think

រឿងដែលខ្មែរត្រូវគិត ហេតុអ្វី លោកស្រី ម៉ាហ្ការែត ដ្ស៊ែតឆឹ /Margaret Thatcher/ កូនអ្នកលក់គ្រឿងទេសអាចឡើងធ្វើជានាយករដ្ឋមន្ត្រី នៃរាជាណាចក្ររួមអង់គ្លេស និង លោកស្រី អាន់ហ្កិឡា មែរ៉ឹកែឡឹ Angela Merkel​/អាចឡើងពីគ្រូបង្រៀនធ្វើជាអធិការបតីនៃប្រទេសអាឡឺម៉ង់? គឺ សង្គមគេ គេបណ្ដុះគំនិតផ្ដល់តម្លៃនិងឱកាសស្មើគ្នាឲ្យពលរដ្ឋគ្រប់គ្នា តាមសមត្ថភាពជាក់ស្ដែង ក្នុងប្រព័ន្ធអប់រំប្រកបដោយគុណភាព ជាជាងតាមត្រកូលខ្សែបក្សពួក។ Puthpong Sao November 18, 2014 at 11:45pm ·

Wednesday, November 16, 2016

#Me and Foreigners

Puthpong Sao added 2 new photos — with Khiang Hei and 4 others at Irrawadi Burmese Restaurant on St. 348 , Bkk 1. November 16, 2014 at 4:21pm · Phnom Penh · Meet for lunch and talk with foreign (old and new) friends and acquaintances. From left to right (foreground): Jialing Lim (Singaporean), Antonio Chute (French), Asim M Jaweed (Indian-American) and (background): Khiang Hei (American), Kara Krystin Spore (American), me and Anders Jiras (Swedish, at the right-end of the table) 'At the Burmese Ayawadee restaurant.' Puthpong Sao's photo.

Tuesday, November 8, 2016

#ប្រមាទ ប្រមាថ

Puthpong Sao November 9, 2014 at 11:44pm · តើ "ប្រមាទ" និង "ប្រមាថ" មួយសរសេរនឹង "ទ" មួយទៀតសរសេរនឹង "ថ" មានន័យផ្សេងគ្នាត្រង់ណា? ប្រមាទ (ន./កិ.) = [ការ] ធ្វេសប្រហែស (ទ នៅជិត ធ "ធ្វេស") ប្រមាថ (ន./កិ.) = [ការ] មើលងាយ (ថ ផ្សំជា ថា ថាងាយ និយាយងាយ "មើលងាយ" គិតងាយ ងាយពាក្យ) ។ នេះជារបៀបចំណាំផ្ទាល់ខ្លួនខ្ញុំទេ។ ...

The question: "Which religion is corrupt, more corrupt and the most corrupt?"

The question: "Which religion is corrupt, more corrupt and the most corrupt?" is nonsense. Why? First, we have to understand "what a religion is", "WHO created the religion[s] for what purpose, and so on," Any RELIGION is NOT corrupt, but some, a small number of their priests/monks are corrupt because they are simple humans in body and mind. WE MUST NOT CURSE THE 'CORRUPTION' BUT CONDEMN AND PUNISH THE CORRUPT PEOPLE, All the same, we must not blame a religion but take actions against any priest/monk who transgresses the religion's precepts and concepts. Reading Benefits You Puthpong Sao likes a discussion on TOK. November 8, 2013 at 8:25am · Millionaire monk busted for theft, sex crimes. Which religion is LEAST corrupt? Join this discussion: Thailand is in uproar over the antics of some Buddhist monks. Are some religions… TOK

Sunday, November 6, 2016

#បើការអាន

November 6, 2014 · · បើការអានសៀវភៅល្អ១ក្បាលស្មើនឹងការមានមិត្ត១០០នាក់នោះ ពិភពលោកទាំងមូលនឹងស្ថិតក្នុងភាពឯកា .. សៀវភៅល្អជាមិត្តល្អអាចកំដរយើងនៅក្នុងពិភពនៃគំនិតនិងការស្រមៃ រីឯមនុស្សល្អជាមិត្តល្អអាចកំដរយើងនៅក្នុងពិភពជីវិតជាក់ស្ដែង។ Puthpong Sao If reading a good book was worth having 100 friends then the world would become lonely, wouldn't it? Whereas a good book can be a good friend that entertains us in a thought and imaginary world, a good human friend can entertain us in a world of real life. Si la lecture d'un bon livre était mieux comme avoir 100 amis, le monde pourrait-il étre solitaire, donc? Quand un bon livre peut être un bon ami qui nous amuse dans le monde de pensée et d'imagination, un bon ami humain puisse nous aider en cas de difficulté. Image may contain: one or more people 2 Comments 7 Shares 47 Pov Sothea Vy, Koeung Phirun and 45 others Share Puthpong Sao shared សុំមើលដែរ's photo. November 6, 2014 at 12:22am · #rbu_639_បាំងលើលេចក្រោម លេចក្រោមបាំងលើ ធ្វើមិនដឹង ខ្មាសអីប៉ុនហ្នឹង គេដឹងហើយ ឃើញពេញចំហ ក៏លាត់សើយ ឲ្យផុតបង្ហើយ កុំឡើយអៀន។ ទីកេរ្តិ៍កំប៉ិត បិទកំប៉េះ គូទសើយចង្កេះ សំយេះកៀន ក្រឡេកមើលជិត កិតក្រលៀន នាងពុំចេះអៀន កេរ្តិ៍កៀនកោះ។ សាច់នាងសខ្ចី គ្មានអ្វីបាំង ដៃដូចខ្វល់ខ្លាំង បាំងត្រឹមដោះ ត្រគាកត្រគាំង លេចទាំងអស ស្រីអើយស្រីស្រស់ បើកអស់កេរ្តិ៍៕ ... © rbu_spp Nov 5, 2014 Puthpong Sao No automatic alt text available. សុំមើលដែរ November 4, 2014 at 10:11am · លេចអស់អាលីង! 1 Comment 8 កូន កសិករ, Kong Visal and 6 others Share You became friends on Facebook with 4 people. បេះដូង កូនប្រុស Ankorkhemara Voleak Kouck Pring Works at Facebook Srang Meng See All 3 YEARS AGO TODAY You became friends on Facebook with 2 people. Debajit Saha RAIGANJ CORONATION HIGH SCHOOL Marady Sao That's all for today.