Friday, November 18, 2016

#ល្អមើលពុំល្អស៊ី

តើលោកអ្នកដឹងថាឃ្លា "ល្អតែមើល តែពុំល្អស៊ី" មានចំណាស់ប៉ុនណាទេ? ខ្មែរយើងស្ទើរតែគ្រប់គ្នា ជាទូទៅ បានឮទាំងធ្លាប់បាននិយាយឃ្លា "ល្អតែមើល តែពុំល្អស៊ី" រហូតមកដល់សព្វថ្ងៃ ប៉ុន្តែពុំដឹងថាឃ្លាប្រជាប្រិយនេះមានចំណាស់ណានោះទេ។ តាមពិតទៅ ថ្វីបើគេអាចយល់បានថា នេះជាពាក្យឃ្លាកើតសម័យទំនើប ក៏គេស្ទើតែពុំជឿថា ឃ្លានេះមានចំណាស់មិនតិចជាងកន្លះសតវត្សរ៍នោះទេ។ តើខ្ញុំនិយាយនេះមានសំអាងលើអ្វី? ដូចរូបថតភ្ជាប់មកនេះ ឃ្លានេះខ្ញុំថតចេញពីសៀវភៅ តែងសេចក្ដីថ្នាក់បាក់អង Bacc 1 (សូមជម្រាបថា ថ្នាក់បាក់ឌុបឡើងពុំមានតែងសេចក្ដីទេ ប៉ុន្តែ គេរៀនបែបជា Dissertation) ពីព្រោះ ក្នុងនេះមានចុះប្រធានតែងសេចក្ដី ប្រលងបាក់អង ឆ្នាំ ១៩៦៤ (លើកទី១ និងលើកទី២ កាលសម័យនោះការប្រលង ឌីប្លូម បាក់អង បាក់ឌុប មានធ្វើជាពីរលើក មួយឆ្នាំៗ) ។ សៀវភៅដែលខ្ញុំថតរូបចេញមកនេះ មានសភាពរេចរិល បាត់គ្រប និង ដាច់ដោចអស់ជាង៣០ភាគរយទៅហើយ។ Puthpong Sao November 18, 2014 · No automatic alt text available.

No comments:

Post a Comment